Thursday, September 13, 2012

សវនាការ​កាត់ទោស​លោ​ក ម៉ម​ សូណង់ដូ អាច​បញ្ចប់​ នៅ​ថ្ងៃទី​១៤​កញ្ញា

(CEN)

ភ្នំពេញ: តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ មក​ដល់​ព្រលប់​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ បានបញ្ចប់​ការសួរដេញដោល​លើ​សាក្សី ដែល​មាន​ចំនួន​សរុប ២៣ នាក់​។ សវនាការ​លើ​សំណុំរឿង​ក្តី​លោក​ម៉ម​សូណង់ដូ នឹង​បន្ត​ទៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២ ដែល​ជា​ស្តាប់​នូវ​សេចក្តីសន្និដ្ឋាន​បញ្ចប់​ស​វនា​ការ ធ្វើឡើង​ដោយ​ភាគី​មេធាវី និង​ភាគី​ព្រះរាជអាជ្ញា​។​
​លោក ​ម៉ម ​សូណង់ដូ (ពាក់អាវ​ក្រវ៉ា​ត់ក) ត្រូវបាន​ឆ្មាំ​គុក ដាក់​ខ្នោះដៃ បណ្តើរ​ចេញ​ពី​បន្ទប់​សវនាការ រុញ​ឡើង​ឡាន ទៅកាន់​ពន្ធនាគារ​ព្រៃ​ស នា​ព្រលប់​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ (រូបថត​៖ ស៊ីវ ចាន់ណា)
​ លោក ​ម៉ម ​សូណង់ដូ (ពាក់អាវ​ក្រវ៉ា​ត់ក) ត្រូវបាន​ឆ្មាំ​គុក ដាក់​ខ្នោះដៃ បណ្តើរ​ចេញ​ពី​បន្ទប់​សវនាការ រុញ​ឡើង​ឡាន ទៅកាន់​ពន្ធនាគារ​ព្រៃ​ស នា​ព្រលប់​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ (រូបថត​៖ ស៊ីវ ចាន់ណា)
ថ្ងៃទី 13 កញ្ញា 2012
ដោយ: ឆាយា


​សំណុំរឿង​ក្តី​ជម្លោះដីធ្លី បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល នៅ​ខេត្ត​ក្រចេះ ត្រូវបាន​បើក​សវនាការ ចាប់តាំងពី​ថ្ងៃ​អង្គារ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ ដោយមាន​ជនជាប់ចោទ​សរុប​ចំនួន ១៤ នាក់ រាប់​ទាំង​លោក​ម៉ម​សូណង់ដូ និង​ឈ្មោះ ប៊ុន​រដ្ឋា ដែល​កំពុង​គេចខ្លួន​។​
​ក្នុង​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣​កញ្ញា ឆ្នាំ​២០១២ សាក្សី​ដែល​ជា​ប៉ូលិស​ក្រសួង​មហាផ្ទៃ បានបង្ហាញ​ឯកសារ​ភស្តុតាង នៃ​ទំនាក់ទំនង​របស់​លោក​ម៉ម​សូណង់ដូ និង​លោក​សួន​សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ​។
សវនាការ​កាត់ទោស​លោ​ក ម៉ម​សូណង់ដូ អាច​បញ្ចប់​នៅ​ថ្ងៃទី​១៤​កញ្ញា​
លោក​ ម៉ម​ សូណង់ដូ (ពាក់អាវ​ក្រវ៉ា​ត់ក) ត្រូវបាន​ឆ្មាំ​គុក ដាក់​ខ្នោះដៃ បណ្តើរ​ចេញ​ពី​បន្ទប់​សវនាការ រុញ​ឡើង​ឡាន ទៅកាន់​ពន្ធនាគារ​ព្រៃ​ស នា​ព្រលប់​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ (រូបថត​៖ ស៊ីវ ចាន់ណា)​
កាលពី​ឆ្នាំ​២០១១ លោក​សួន​សេរី​រដ្ឋា ដែល​រស់​នៅ​អាមេរិក បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ធ្វើការ​បាតុកម្ម ផ្តួលរំលំ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដោយ​យក​គំរូ​តាម​បដិវត្ត​ផ្កាម្លិះ ក្នុង​ប្រទេស​អារ៉ាប់​មួយចំនួន​។ លោក​សួន​សេរី​រដ្ឋា ក៏​បាន​ចូលរួម​ថ្លែង​ក្នុង​វេទិកា​របស់​ក្រុម​អាវ​លឿង​ថៃ នៅ​ទីក្រុង​បាងកក រិះគន់​ធ្ងន់ៗ​លើ​រដ្ឋាភិបាល​របស់​ស​ម្តេច​ហ៊ុន​សែន​។​
​ប៉ូលិស​ថា លោក​ម៉ម​សូណង់ដូ ជា​បក្ខពួក របស់​លោក​សួន​សេរី​រដ្ឋា ដែល​មាន​បំណង បំផុស​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​បះបោរ ទម្លាក់​រដ្ឋាភិបាល​កម្ពុ​ជា​។​
​ក៏​ប៉ុន្តែ​ក្នុង​សវនាការ លោក ម៉ម សូណង់ដូ បាន​បដិសេធ ហើយ​ថា លោក​ជួប​ជាមួយ​លោក​សួន​សេរី​រដ្ឋា នៅ​ប្រទេស​ថៃ ក្នុងនាម​លោក​ជា​អ្នកកាសែត ដែល​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​លោក​សួន​សេរី​រដ្ឋា ដើម្បី​យកមក​ចាក់​ផ្សាយ​តាម​វិទ្យុ​សំបុក​ឃ្មុំ នៅ​ទីក្រុង​ភ្នំពេញ របស់​លោក​ប៉ុណ្ណោះ​។​
​នៅ​ក្រៅ​របង​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ ក្រុម​អ្នកគាំទ្រ​លោក​ម៉ម សូណង់ដូ បាន​បន្ត​ប្រមូលផ្តុំ ដល់​ថ្ងៃ​ទី​៣ ដើម្បី​លើក​បដា និង​ស្រែក​មេក្រូ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក​ម៉ម​សូណង់ដូ​។
​រីឯ​ប៉ូលិស ក៏​បាន​បន្ត​បិទផ្លូវ នៅ​មុខ​តុលាការ​ក្រុងភ្នំពេញ ដើម្បី​រារាំង​ក្រុម​អ្នកគាំទ្រ​លោក​ម៉ម​សូណង់ដូ មិនឲ្យ​ទៅកាន់​តុលាការ​។​
​មាន​អាយុ ៧២ ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់​ថា ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ប៉ូលិស​បាន​ចាប់ខ្លួន​លោក​ម៉ម​សូណង់ដូ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។​
​នៅក្នុង​សវនាការ លោក​ម៉ម​សូណង់ដូ បាន​បដិសេធ​នូវ​រាល់​ការចោទប្រកាន់​លើ​រូបលោក ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី ដែល​រដ្ឋាភិបាល​ចោទប្រកាន់​ថា លោក​ម៉ម​សូណង់ដូ ជា​មេក្លោង ក្នុង​ការបង្កើត​តំបន់អបគមន៍ នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។
​ក្នុង​រឿងក្តី​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ តុលាការ​បាន​ចោទប្រកាន់​លោក​ម៉ម​សូណង់ដូ ក្នុង​បទល្មើស ៤ ករណី រួមមាន​៖ ទី​១-​បទ​ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ទី​២-​ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ ទី​៣-​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ កាន់កាប់​អាវុធ​ខុសច្បាប់ និង​ទី​៤-​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់ ដែល​មានចែង​ក្នុង​មាត្រា​មួយចំនួន នៃ​ក្រម​ព្រហ្មទណ្ឌ​។​
​ការចោទប្រកាន់​លោក ម៉ម សូណង់ដូ គឺ​តុលាការ​បាន​ភ្ជាប់​នឹង​ករណី​ជម្លោះ​ដី ដែល​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​មួយ​ក្រុម ដែល​ជា​សាខាសមាគម​អ្នកប្រជាធិបតេយ្យ នៅក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ករណី​ជម្លោះ​ដី​នោះ ត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាល​ចោទប្រកាន់ថា អ្នក​ទាំងនោះ​ចាប់​ដី​រដ្ឋ បង្កើត​តំបន់​អបគមន៍ ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​បង្ក្រាប និង​បណ្តេញចេញ កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​បាន​រត់គេចខ្លួន ពី​ការ​តាម​ចាប់​របស់​តុលាការ​ខេត្ត​ក្រចេះ​។ ក្រោយមក សំណុំរឿង​នោះ ត្រូវបាន​ផ្ទេរ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​៕cam news

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons