Thursday, September 13, 2012

ថៃ​ចាប់​បញ្ជូន​ពល​ករ​ខ្មែរ​រយៈ​ពេល​មួយ​ខែ​កន្លង​មក​មាន​ការ​ថយ​ចុះ​យ៉ាង​ច្រើន​



(ដោយ៖អ..មប៉ោយប៉ែត)៖ ​ពល​ករ​​​​ចំណាក​ស្រុក​​​​ដែល​លួច​​​​ឆ្លង​​​​ដែន​ខុស​​​ច្បាប់​​​​​ទៅ​រក​​​ការ​ងារ​​​​ធ្វើ​លើ​​​​ទឹក​ដី​​​​​ថៃ​ ហើយ​​​​ត្រូវ​ភាគី​ថៃ​​​​ចាប់​​​បញ្ជូន​​​​ត្រឡប់​​មក​​កម្ពុជា​​​វិញ​ តាម​ច្រក​​​ទ្វារ​​អន្ត​រ​​ជាតិ​​​​ប៉ោយ​​ប៉ែត​ ​តាម​​ការ​​​​កត់​សម្គាល់​​​​​មួយ​រយៈ​​នេះ​មាន​ការ​ថយ​​ចុះ​​ជាង​ពេល​​​មុន​ៗ​​ ។​
​តាម​ប្រភព​​​ពី​សមត្ថ​កិច្ច​​​​​​នៅ​មាត់​ច្រក​​​​ទ្វារ​​អន្តរ​ជាតិ​​​​​ប៉ោយ​​ប៉ែត​​​​​ឱ្យ​ដឹង​ថា ​មួយ​រយៈ​​​កន្លង​​មក​​នេះ​​​ចំនួន​​​ពល​ករ​​​​ខុ​ស​ច្បាប់​​​​ដែល​ភាគី​ថៃ​​​​ចាប់​បញ្ជូន​​​​ត្រឡប់​​មក​កម្ពុជា​​​វិញ​​តាម​ច្រក​​​ទ្វារ​​​អន្ត​រជាតិ​​​​ប៉ោយ​​ប៉ែត​​​​​ប្រគល់​​ឱ្យ​សមត្ថ​​កិច្ច​​​​អន្តោ​​ប្រវេសន៍​​​​មាន​ការ​ថយ​ចុះ​​​​បើ​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​ពេល​មុន​​ៗ​​ ។​​​​ ប្រភព​បន្ត​ថា ​​រយៈ​​ពេល​​១​ខែ​ចុង​ក្រោយ​នេះ​​ ចំនួន​ពល​ករ​​​ខ្មែរ​​​​​ដែល​​​ភាគី​​​ថៃ​បញ្ជូន​​​​ត្រឡប់​មក​វិញ​​ក្នុង​មួយ​​ថ្ងៃ​​ស្ទើរ​​​មិន​​​ដល់​​២០០​នាក់​​​​ ហើយ​ថ្ងៃ​ខ្លះ​​​​​មិន​ដល់​​​១០០​នាក់​​​​ផង​​ទេ​ ។​ ជាក់​ស្តែង​​​សម្រាប់​ថ្ងៃ​​​ទី​១០ខែកញ្ញា ​គិត​ត្រឹម​​ម៉ោង​​​១២​​ថ្ងៃ​ត្រង់​​​ ចំនួន​ពលករ​​​​​ខុស​​ច្បាប់​​​​ដែល​ភាគី​​ថៃ​​​​ចាប់​បញ្ជូន​​​​ត្រឡប់​មក​​​​ឱ្យ​សមត្ថ​កិច្ច​​​កម្ពុជា​​​​នៅ​​ច្រក​ទ្វា​រ​​​​អន្ត​រ​ជាតិ​​​​ប៉ោយ​​ប៉ែត​​​​មាន​ត្រឹម​​តែ​​​​​១​រថយន្ត​​​​ ឬ​​​ស្មើ​នឹង​​​ប្រហែល​​​៥០​​​នាក់​​​​តែ​ប៉ុណ្ណោះ ។​
​តាម​ក្រុម​​​អ្នក​​​​រក​ស៊ី​​​​ប្តូ​រ​ប្រាក់​​​​ និង​ចាប់​ម៉ូយ​​​​​​ពល​ករ​​​នៅ​​ខាង​​មុខ​ស្នាក់​​​ការ​​ប៉ូលិស​​​​​អន្តោ​ប្រវេសន៍​​​ច្រក​ទ្វារ​​​អន្ត​​រជាតិ​​​​​ប៉ោយ​ប៉ែត​​ប្រាប់​ថា មួយ​​​រយៈ​​នេះ​ចំនួន​​​ពល​ករ​​​​ខុស​ច្បាប់​​​ដែល​ភាគី​ថៃ​​​ចាប់​បញ្ជូន​​​​ត្រឡប់​​​​​មក​វិញ​មាន​ការ​ថយ​​ចុះ​​​ខ្លាំង​ ខណៈ​​ដែល​​ជិតដល់​​​រដូវភ្ជុំបិណ្ឌ​​​​​​​​​​​​ឆ្នាំ​​មុនៗ​ គឺ​​​មាន​​ពល​ករ​​​​ខ្មែរ​​ត្រូវ​​​ភាគី​ថៃ​​ចាប់​​បញ្ជូន​​​​​ត្រឡប់​​​មក​វិញ​​​​ច្រើន​​​​​​​ជាង​​​​ឆ្នាំ​នេះ​​ ។
​​​​ទាក់​ទង​នឹង​ការ​​ធ្វើ​​ចំណាក​ស្រុក​​​​ឆ្លង​ដែន​​​​ទៅ​រក​​​​កា​រ​ងារ​​​ធ្វើ​ដោយ​​​ខុស​ច្បាប់​​​​នៅ​ក្នុង​ទឹក​ដី​ថៃ​នេះ​ មន្ត្រី​​​រដ្ឋា​ភិបាល​​​​ក៏​ដូច​ជា​​​អង្គ​ការ​​​សង្គម​​ស៊ី​វិល​​នានា​ ធ្លាប់​​បាន​អំពាវ​នាវ​​​ថា ការ​ងារ​​​នៅ​កម្ពុជា​​​ បច្ចុ​ប្បន្នមាន​ច្រើន​​​​សម្រាប់​ធ្វើ​​​​ ដូច្នេះ​​​​​គ្រប់​គ្នា​​​​គួ​រ​​តែ​​​​កុំ​​ធ្វើ​ចំណាក​ស្រុក​​​​ឆ្លង​ដែន​​​​ខុស​ច្បាប់​​​​ដោយ​ប្រថុយ​​​ប្រថាន​​​ ម្យ៉ាង​​​​​​ពេល​​​​​ជួប​គ្រោះ​ថ្នាក់​​​​​គ្មាន​អ្នក​ណា​​​​ទទួល​ខុស​ត្រូ​​វ​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons