Monday, September 3, 2012

ស្ត្រីអនាថាមា្នក់ សម្រាលកូនតែឯង បណ្ដាលឲ្យទារកស្លាប់បាត់បង់ជីវិត


  Sep-03-2012
កំពត​៖​ ស្ត្រី​អនាថា​មា្នក់បានសម្រាល​កូន​តែ​ម្នាក់ឯង ​បណ្ដាល​ឲ្យ​ទារក​បាន​ស្លាប់​បាត់​បង់ជីវិត​។ ​ភាព​ភ្ញាក់​ផ្អើល​នេះ
បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២ ​​កញ្ញា​ ឆ្នាំ​២០១២​ នៅ​ចំណុច​ដីឡូត៍​មួយ​កន្លែង​ក្នុង​ភូមិ​១​ឧសភា ​សង្កាត់​កំពង់​កណ្ដាល​
ក្រុង​កំពត ​ខេត្តកំពត​។

                                      

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ស្ត្រី​រូប​នោះ​មាន​សតិ​មិនសូវ​ល្អ​ ហើយ​អ្នកស្រុក​បានឃើញ​ដើរ​សុំទាន​ជា​រៀងរាល់​ថ្ងៃ​។ នាង​មាន
ឈ្មោះ រ៉ុ​ម រ៉ា អាយុ​ ២០​ឆ្នាំ​ មាន​ស្រុកកំណើត​នៅ​ខេត្ត​កណ្ដាល​។ នាង​ត្រូវ​បាន​គេ​ចាប់រំលោភ​រហូត​មាន​ផ្ទៃពោះ​
ហើយ​ដើរ​ត្រាច់ចរ​គ្មាន​ទីពឹង​រហូត​សម្រាលកូន​ដោយ​ខ្លួនឯង ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​ទារក​ដ៏​អភ័ព្វ​បាន​ស្លាប់​បាត់​បង់ជីវិត
ហើយ​រូប​នាង​ត្រូវ​បាន​ក្រុម​គ្រួសារ​ពេទ្យ​ខេត្តកំពត​ជួយសង្គ្រោះ​ទាន់ពេល​៕cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons