Wednesday, September 26, 2012

ជិះម៉ូតូចេញពីផ្ទះ បាត់២យប់ ប្រទះឃើញសពអណ្ដែតទឹក

www.tcnewscambodia.com Sep-27-2012 បន្ទាយមានជ័យ​៖​ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​ក្មេង​រាយ​មង​ប្រទះ​ឃើញ​អណ្ដែត​ទឹក​ហើម​ប៉ោង​ នៅ​ចំណុច​វាល​បា​រ៉ែត​ ក្នុងភូមិ​ព្រែក​ឫស្សី​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្ដបន្ទាយមានជ័យ​ កាលពី​វេលា​ម៉ោង​ ១ ​និង ​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០១២​។ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ជា​ ម៉ៅ​ អាយុ ​៣៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​ សង្កាត់​ ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្ដបន្ទាយមានជ័យ​។ ​ស្ដ្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បានបា្រប់ឲ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ វេលា​ម៉ោង​ ១០​យប់​ ប្ដី​របស់​គាត់​មក​ពី​ផឹកស្រា​ ស្រវឹង​ ហើយ​បាន​យក​ម៉ូតូ​ជិះ​ចេញ​ទៅ​ក្រៅ​ ដោយ​ប្រាប់​គាត់​ថា​រក​ទិញ​អ្វី​មក​ហូប​។​ តាំងពី​ពេល​នោះ​មក​បាត់​ខ្លួន​ប្ដី​របស់​ គាត់​រហូត​លុះដល់​ថ្ងៃ​២៦​ ខែកញ្ញា​ ទើប​ដឹង​ដំណឹង​ថា​ ប្ដី​របស់​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ តាមប្រភពពី​សមត្ថកិច្ច​បាន​ពិនិត្យ ​និង​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ប្រហែល​ជិះ​ម៉ូតូ​ចូល​ជង្ហុក​ដួល​ម៉ូតូ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ ទឹក​ជាប់​ផ្លូវ​ និង​ដោយ​ស្រវឹងស្រា​ផង​នោះ​ មិន​អាច​ឡើង​ រួច​ក៏​ឈ​ក់​ទឹក​ស្លាប់​តែ​ម្ដង​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons