Saturday, September 22, 2012

បញ្ជូនមេខ្យល់០៤នាក់ទៅតុលាការ​​​​ ឯពលករ០៦នាក់អប់រំណែនាំឲ្យត្រឡប់ស្រុកកំនើតវិញ



(ដោយ៖អ..មប៉ោយប៉ែត)៖កម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ សហការ​ជាមួយ​កម្លាំង​ នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​មេខ្យល់​នាំ​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ជា​បន្តបន្ទាប់​ចំនួន​០៤​នាក់​រួម ​និង​ពលករ​ចំនួន​០៦​នាក់​ នៅ​ចំណុច​រង្វង់​មូល​ក្បែរ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត​និង​ចំណុច​ប៉ុ​ស្ថិ៍​នគរបាល​ការពារ​ព្រំដែន​បឹង​សាគូ​ ស្ថិត​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១២​ ។​ ខណៈ​មេខ្យល់​ទាំងនោះ​ បម្រុង​នាំ​ពលករ​ឆ្លង​ ដែន​ទៅ​កាន់​ប្រទេស​ថៃ​។​
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ត្រី​ សូរ​ ចាន់​ណា​រី​ មេបញ្ជាការ​វរៈ​៩១១​ បាន​ឲ្យ​ដឹង​ថា​៖​មុន​និង​សមត្ថកិច្ច​ឈាន​ដល់​ធ្វើការ​ចុះ​បង្ក្រាប​ទៅ​លើ​ក្រុម​មេខ្យល់​ទាំង​០៤​នាក់​នោះ​។​ ដំបូង​នគរបាល​ការពារ​ព្រំដែន​លេខ​៩១១​ បឹង​សាគូ​ មានការ​សង្ស័យ​មនុស្ស​ចំនួន​៥​ នាក់​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​សមត្ថកិច្ច​ហៅ​មក​សាកសួរ​។​ បន្ទាប់​ពី​សាកសួរ​រួស​ម​ត្ថ​កិច្ច​ ធ្វើការ​ឃាត់ខ្លួន​ពួក​គេ​ទាំង​៥​នាក់​ ក្នុង​នោះ​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ ឡុ​ង​ ជាប​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ បន្ត​ឈាន​ទៅ​ដល់​ការ​ ឃាត់​ខ្ឡួ​ន​មនុស្ស​ចំនួន​៥​នាក់​ទៀត​ នៅ​ចំណុច​រង្វង់​មូល​មុខ​ ច្រក​ទ្វារ​អន្តរ​ ជាតិ​ប៉ោយ​ប៉ែ​ត​ បញ្ជូន​ពួក​គេ​យក​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​
​លោក​វរសេនីយ៍ទោ​ សិទ្ធ​ ឡោះ​ នាយការិយាល័យ​ជំនាញ​បាន​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖​មេខ្យល​ទាំង​០៤​នាក់​មានឈ្មោះ​ ១,​ម៉ៅ​ គឹ​ម​យួ​ត​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ពង្រ​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ២,​យិ​ន​ សា​ម៉េ​ត​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលស្ពាន​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ប្រកប​មុខរបរ​អូសរ​ទះ​ ៣,​ងិ​ន​ រ៉ែ​ន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ប្រកប​មុខរបរ​កម្មករ​ រស់នៅ​ភូមិ​ផ្សារ​មិត្តភាព​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​៤,​សេង​ ធា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ប្រកប​មុខរបរ​កម្មករ​នៅ​ ផ្សារ​រុង​ ក្លឿ​ប្រទេស​ថៃ​ រស់នៅ​ភូមិ​ក្បាលស្ពាន​ សង្កាត​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ បើ​តាម​ចម្លើយ​សារភាព​ពួក​គេ​ជា​អ្នកស៊ីឈ្នួល​ជូន​ពលករ​ឆ្លង​ដែន​ ទៅ​ប្រទេស​ថៃ​ ដោយ​ក្នុង​មនុស្ស​ម្នាក់​យក​ប្រាក់​ពី​១៨​ម៉ឺន​រៀល​ ទៅ​២០​ម៉ឺន​រៀល​។​
​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ផ្អែក​តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ទាំង​៤​នាក់​ និង​មានការ​ឆ្លើយ​បំភ្លឺ​ដាក់បន្ទុក​ពី​ក្រុម​ពលករ​ទាំង​០៦​នាក់​ បច្ចុប្បន្ន​ជន​ សង្ស័យ​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​ ដើម្បី​យក​ទៅ​ចាត់​ការ​តាម​ផ្លូវច្បាប់​។​ចំណែក​ពលករ​ទាំង​០៦​នាក់​ដែល​ពួក​គេ​សុទ្ធ​ជា​អ្នក​រស់នៅ​ខេត្តបាត់ដំបង​ និង​ខេត្តសៀមរាប​ រង​គ្រោះ​បម្រុង​ង​ចាញ់​ពួក​បោក​ពួក​មេខ្យល់​ ទាំងនោះ​ត្រូវ​បាន​ សមត្ថកិច្ច​ ធ្វើការ​អប់រំ​ ណែនាំ​ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​ ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​។​
​គួរ​បញ្ជាក់​ថា បើ​តាម​របាយការណ៍​ពី​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​រយៈពេល​០៩​ខែ​ឆ្មាំ​២០១២​ចុង​ក្រោយ ​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ ​បាន​ធ្វើការ​បង្ក្រាប​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ខុសច្បាប់​សរុប​ចំនួន​៣,០១០​នាក់​ ក្នុង​នោះ​ស្រី​១,០៦១​នាក់​ និង​បង្ក្រាប​បាន​មេខ្យល់​ចំនួន​០៧​នាក់​ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons