Wednesday, September 19, 2012

ម​ន្រ្តី​ទូ​តអា​មេ​រិ​ក​ តាម​ដា​ន​​​ក​រ​ណី​​​ប​ណ្តឹ​ង​​​រ​បស់​​​លោ​ក​ ​ម៉​ម​ ​សូ​ណ​ង់​ដូ​​​


ថ្ងៃទី​ 19 ខែកញ្ញា ឆ្នាំ2012, ម៉ោង 09:31 AM ឈ ភ


ភ្នំពេញ: ​លោក ច​ន សៀន ម៉ាក អ៊ិន​តូ​ស ( John Sean Mc Intosh ) មន្រ្តីនាំពាក្យ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បាន​និយាយថា ស្ថានទូត​អាមេរិក តាមដាន​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​ករណី​របស់​លោក ម៉ម សូណង់ដូ​។
​លោក ច​ន សៀន ម៉ាក អ៊ិន​តូ​ស បាន​និយាយថា យើង​ដឹង​ថា គាត់​ជា​នាយក​វិទ្យុ​សម្បុក​ឃ្មុំ ដែល​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​។ យើង​ចង់អោយ​មាន​ការគោរព​សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៅក្នុង​ការបញ្ចេញ​មតិ​។

​មន្រ្តីនាំពាក្យ​ស្ថានទូត​ អាមេរិក បាន​បន្ថែមថា រាល់​សវនាការ​របស់​លោក ម៉ម សូណង់ដូ គឺ​ស្ថានទូត​អាមេរិក បាន​បញ្ជូន​អ្នកសង្កេតការណ៍ ដើម្បី​តាមដាន​។ យើង​ចង់អោយ​តុលាការ​កម្ពុជា ដំណើរការ​យ៉ាង​ត្រឹមត្រូវ តាម​នីតិវិធី ហើយ​ការ​សម្រេចក្តី ត្រូវធ្វើឡើង ដោយ​យុត្តិធម៌។
លោក ម៉ម សូណង់ដូ បាន​ជាប់​គុក​ពីរ​ដង​មក​ហើយ​ក្នុង​រយៈ​ពេល​ខ្លី ពោល​គឺ កាល​ពី​ឆ្នាំ​២០០៣ លោក​ជាប់​គុក​ព្រៃស រយៈ​ពេល​ប្រហែល​២​អាទិត្យ ដោយ​តុលាការ​បាន​ចោទ​ថា លោក​ផ្សាយ​ព័ត៌មាន​មិន​ពិត អុជអាល​ប្រជាពលរដ្ឋ​ឲ្យ​ប្រព្រឹត្តិ​ហិង្សា និង​ប្រកាន់​ពូជ​សាសន៍ តាម​រយៈ​បទ​សម្ភាសន៍​របស់​លោក តាម​ទូរស័ព្ទ​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​វិទ្យុ​សំបុក​ឃ្មុំ។
បន្ទាប់​មក នៅ​ឆ្នាំ​២០០៥ លោក ម៉ម សូណង់ដូ ត្រូវ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ម្ដង​ទៀត ហើយ​កាត់​ទោស​ឲ្យ​ជាប់​គុក​បី​ខែ ពី​បទ​ញុះញង់ បង្ខូច​កេរ្តិ៍​ឈ្មោះ ដោយ​សារ​លោក​ធ្វើ​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ ស្ដីពី​បញ្ហា​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ដែល​កាល​នោះ មាន​ទាំង​លោក យ៉េង វីរៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ជាប់​ពន្ធនាគារ​ជាមួយ​គ្នា​ដែរ។
តុលាការ​ខេត្ត​ក្រចេះ បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ម៉ម សូណង់ដួ អាយុ​៧០​ឆ្នាំ ពី​បទ​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ពេល​លោក​នៅ​ឯ​បរទេស។ ពេល​នោះ លោក​បាន​ដឹង​ខ្លួន​ថា រដ្ឋាភិបាល​រក​ចាប់​ខ្លួន​លោក​ដែរ តែ​លោក​នៅ​តែ​សម្រេច​ចិត្ត​វិល​មក​ប្រទេស​កម្ពុជា​វិញ។
ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ ថ្ងៃ​ទី​១២ កក្កដា លោក ម៉ម សូណង់ដូ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា លោក​មក​ស្រុក​ខ្មែរ​វិញ គឺ​ដើម្បី​បង្ហាញ​ថា លោក​មិន​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។
រយៈពេល​ពីរ​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១២ ប៉ូលិស​មួយ​ក្រុម​បាន​ទៅ​ចាប់​ខ្លួន​លោក​ដល់​ផ្ទះ​តែ​ម្ដង រួច​បញ្ជូន​ខ្លួន​ឡើង​សាលា​ដំបូង ថ្ងៃ​ទី​១៦ កក្កដា ហើយ​តុលាការ​បាន​ចោទ​ប្រកាន់​លោក​ជា​ផ្លូវ​ការ តាម​មាត្រា​ទី៦ នៃ​ក្រម​ព្រហ្មទណ្ឌ៕by Agkorthom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons