Monday, September 17, 2012

បុរសមា្នក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទរំលោភប្រពន្ធគេ


  Sep-17-2012
បាត់ដំបង៖ កម្លាំងនគរបាលស្រុកសំពៅលូន បានធ្វើការឃាត់ខ្លួនបុរសម្នាក់ កាលពីវេលាម៉ោង ៧ និង ៣០នាទីព្រឹក
ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ ពីបទរំលោភប្រពន្ធគេដែលបានប្រព្រឹត្ត កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ
ឈានចូលថ្ងៃទី១៦ កញ្ញា នៅចំណុចផ្ទះជនរងគ្រោះលេខ១១ ក្រុមទី១ ភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន
នាំយកមកអធិការដ្ឋានស្រុកសាកសួរ រួចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យមកស្នងការខេត្ត ដើម្បីចាត់ការ
បន្តតាមច្បាប់។

                                    ​ 

                                    

លោក ឈិត សេង នាយផ្នែកព្រហ្មទណ្ឌនគរបាលស្រុកសំពៅលូនបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន
មានឈ្មោះ សុខ ស្រប ហៅទិត្យ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅ ភូមិកូនភ្នំ ខាងជើង ឃុំតាស្តា
ស្រុកសំពៅលូន។ ចំណែកជនរងគ្រោះមានអាយុ ៥៣ឆ្នាំ មានទីលំនៅភូមិជាមួយគ្នាខាងលើ។

លោក ឈិត សេង តាមសម្តីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះបានដេកលង់លក់
លើផ្ទះក្នុងបន្ទប់ម្នាក់ឯង មិនបានដាក់គន្លិះទ្វារ ដោយអាងប្តីដេកក្រោមផ្ទះ ហើយជនសង្ស័យបានផឹកស្រាស្រវឹងឡូឡា
រួចក៏ដើរសំដៅមកផ្ទះជនរងគ្រោះ រួចឡើងលើផ្ទះជនរងគ្រោះចូលដេកក្នុងមុងជនរងគ្រោះដោយយកដៃលាត់សារ៉ុង
ហើយឡើងពោបពីលើយកលឹង្គបញ្ចូលប្រដាប់ភេទជនរងគ្រោះ នាងស្មានថាជាប្តីខ្លួនក៏បើកភ្នែកមើល ស្រាប់តែឃើញ
ជនសង្ស័យក៏បានវ៉ៃ និងធាក់ជនសង្ស័យធ្លាក់ពីលើគ្រែ ហើយក៏មានការផ្អើលឆោឡោទាំងយប់ រួចជនសង្ស័យក៏ដើរ
ទៅផ្ទះវិញ។ លុះព្រឹកឡើងជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឡើងលើផ្ទះ ហើយចាប់រំលោភជនរងគ្រោះពិត
ប្រាកដមែន តែមិនបានសម្រេចនោះទេ។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅស្នងការ
ខេត្តដើម្បីចាត់ការតាមច្បាប់៕cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons