Sep-17-2012
ប៉ោយប៉ែត៖ បុរសចិត្តតិរិច្ឆានម្នាក់មានឈ្មោះ រ៉ង អាយុ ២៦ឆ្នាំ ព្រោះតែខឹងនឹងប្រពន្ឋមិនព្រមរួមរស់ជាមួយ
ខណៈដែលចែកផ្លូវគ្នាអស់រយៈពេល ១ខែ កើតក្តីក្តៅក្រហាយ ក្លាយជាហឹង្សានាំបក្សពួករបស់ខ្លួនចំនួន៤នាក់ប្រដាប់
ដោយអាវុធគ្រប់ដៃ មានកាំបិត និងដាវសាំម៉ារ៉ៃ ឡើងទៅលើផ្ទះ ហើយធ្វើសកម្មភាពកាប់ប្រពន្ឋ និងម្តាយក្មេក
បណ្តាលឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរដេកសន្លប់នៅក្នុងថ្លុកឈាម កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃទី១៥
ខែកញ្ញា ឆ្នាំ២០១២ ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះជាប្រពន្ឋជនដៃដល់មានឈ្មោះ ឆែ លី ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរជាងកាត់ដេរ បានរងរបួសយ៉ាងធ្ងន់
ដោយសារត្រូវនិងកាំបិត ត្រង់សៀតផ្កាខាងស្តាំ និងកំភួនដៃ ទាំងសងខាងដាច់រយ៉េស់ប្រមាណ១តឹក។
ចំណែកជនរងគ្រោះទីពីរឈ្មោះ អឹម ណេងភេទស្រី អាយុ ៥៦ឆ្នាំ ត្រូវជាម្តាយក្មេកជនដៃដល់ រងរបួសធ្ងន់ខ្លាំងដែរ
ខណៈដែលចូលទៅជួយកូនស្រីរបស់ខ្លួន ក៏ត្រូវមួយកាំបិតត្រង់ថ្គាម បណ្តាលឲ្យសន្លប់ដេកស្តូកស្តឹង។
ក្រោយពីបង្កហេតុ ក្រុមជនដៃដល់ជាប្តីជនរងគ្រោះ បានរត់គេចខ្លួនពីកន្លែងកើតហេតុប្រកបដោយសុវត្តិភាព
ដោយបន្សល់ទុកនៅស្ត្រីរងគ្រោះពីរនាក់ម្តាយកូនដេកសន្លប់នៅកន្លែងកើតហេតុ។ បន្ទាប់មកអ្នកស្រុកឃើញហើយ
រាយការណ៏ជូនលោកមេភូមិ ព្រមទាំងបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។
លោកអោ ឌឹម មន្ត្រីនគរបាលប៉ូលិសការពារព្រំដែនគោកលេខ ៨៩១ បានឲ្យដឹងថា កម្លាំងប៉ូលិសការពារព្រំដែនកំពុង
តែសហការជាមួយប៉ូលិសប៉ុស្តិ៏រដ្ឋ ដើម្បីតាមចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ដោយឡែកជនរងគ្រោះ
មានរបួសធ្ងន់ខ្លាំងណាស់ នៅពេលដែរបញ្ជូនទៅកាន់មន្ទីពេទ្យឯកជន គេមិនហ៊ានទទួលឡើយ ហើយក៏បានបញ្ជូន
ទៅកាន់មន្ទីពេទ្យបង្អែក ដើម្បីសង្គ្រោះបន្ទាន់។
ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតសង្ឃឹមថា សមត្ថកិច្ចនៅតំបន់នោះ និងមិនធ្វើឲ្យពួកគាត់អស់សង្ឃឹមឡើយ
ក្នុងការតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសជាក់ជាមិនខានក្នុងពេលឆាប់ៗខាងមុខនេះ
ពីព្រោះកន្លងមកក្រុងប៉ោយប៉ែតដូចជាមិនសូវមានសុវត្តិភាពឡើយ ដោយពួកគាត់ចង់ឲ្យកែប្រែពីតំន់អនាធិបតេយ្យ
ក្លាយជាតំបន់ភូមិឃុំមានសុវត្តិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕cam111