Monday, September 10, 2012

រថយន្តបុកម៉ូតូ ស្លាប់មា្នក់ និងរបួសធ្ងន់មា្នក់ នៅស្រុកព្រៃនប់


Sep-10-2012
ព្រះសីហនុ៖ យុវជន​ម្នា​ក់បាន​ស្លាប់ និង​យុវជន​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​ដឹក​ជនបរទេស​បើក​បុក​
ហើយរថយន្ត​នោះបាន​រត់គេច​បាត់ដោយ​សុវត្ថិភាព​។ ​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបានកើត​ឡើង
​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ១៩៥-១៩៦ ត្រង់​ផ្លូវបំបែក​អូរ​ចំណារ ស្ថិតក្នុង​ភូមិ​បត់​គគីរ
ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១២​។

                                     

តាមសាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា រថយន្ត​បង្កហេតុ និង​ម៉ូតូ​ជនរងគ្រោះ​មាន​ទិសដៅ​បញ្ច្រាសទិស​គ្នា
ដោយ​ម៉ូតូ​ជនរងគ្រោះបាន​បើក​វ៉ា​រថយន្ត​កុងតឺន័រ ក៏​ពើបប្រទះ​នឹង​រថយន្ត​បង្កហេតុម៉ាក​ហ្វ​ត ពណ៌​ខ្មៅ មួយគ្រឿង​មាន​
ដឹក​ជនបរទេស ក៏បាន​បុក​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​យុវជន​ម្នាក់​ឈ្មោះ​ ហ៊ឹម សម្បត្តិ អាយុ​ ១៧​ឆ្នាំ
ជា​អ្នករួមដំណើរ​បាន​បាត់​បង់ជីវិត​នៅនឹងកន្លែង រីឯ​យុវជន​ម្នាក់ទៀត​ឈ្មោះ​ សៀង សុ​ម៉េ​ត អាយុ​២០​ឆ្នាំ ជា​អ្នកបើកម៉ូតូ​
រងរបួស​ធ្ងន់​។ ជនរងគ្រោះ​ទាំងពីរ​មាន​ទី​លំ​
​នៅក្នុង​ឃុំ​វាល​មាស ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​មក​
ក្រុងព្រះសីហនុ រីឯ​រថយន្ត​បង្កហេតុ​មាន​ទិសដៅ​ទៅ​ទីក្រុង​ភ្នំពេញ​។

​ក្រោយពេលកើតហេតុ សាកសព​ត្រូវបាន​ប៉ូលិស​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕cam111

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons