Wednesday, August 29, 2012

បុរសម្នាក់ ត្រូវឃាតក ៥-៦នាក់ត្រួតគ្នាវាយរហូតដល់ស្លាប់


  Aug-29-2012
ពោធិ៍សាត់ ​ ៖ ​មាន​មនុស្ស​មួយ​ក្រុម​បាន​ទាញ​ដំបង ​និង បំពង់​ទីប​ស្ទាក់​វាយ​បុរស​ម្នាក់​រហូតដល់​ស្លាប់ បន្ទាប់ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់ ​ហើយ​ករណី​នេះ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ដឹង​ថា​ជ​រឿង​គំនុំ។

                  
ហេតុការណ៍ ​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី ២៨ ខែ​សីហា ឆ្នាំ​២០១២ នៅ​ចំណុច​ភូមិ​ទួល​គ្រោះ សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់​។​
​​លោក នូវ ហៀ​ម នាយប៉ុស្ដិ៍​រដ្ឋបាល​ទីនោះបានប្រាប់​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ ស្នា​ ជក់ អាយុ​ ៣១​ឆ្នាំ រស់នៅ​ភូមិ​លាវ​សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់​។
សាក្សី ​នៅ​កន្លែង​កើតហេតុ​បានឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញ​ពីភូមិ​លាវ​ ទៅ​ទួល​គ្រួស ដើម្បី​ទៅ​ហូប​បង្អែម ​ដោយមាន​គ្នា​៤​នាក់​ ជិះ​ម៉ូតូ​៣​គ្រឿង​។ ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​មក​មុនគេ រួច​ក៏​ឈប់​ម៉ូតូ​នៅ​ភូមិ​ទួល​គ្រួស​រង់ចាំ​មិត្តភ័ក្ដិ​មក​តាម​ក្រោយ​។ ខណៈនោះ​ជនសង្ស័យ​ក៏បាន​ចេញពី​តូប​នៅ​ចំណុច​នោះ រួច​សួរ​ជនរងគ្រោះ​ថា​តើ​ឈប់​ម៉ូតូ​ត្រង់នេះ​ធ្វើ​។ ប្រភព​ព័ត៌មានបន្តទៀតថា បន្ទាប់ពី​ជនរងគ្រោះ​ឆ្លើយ​ហើយ​នោះ ជនសង្ស័យ​ក៏បាន​ចូល​ក្នុង​តូប​រួច​ចេញ​មកវិញ​គ្នា​៥-៦ ​នាក់​ទាញ​ដំបង​ និង​បំពង់​ទីប​ដេញ​វៃ​។ ពេលនោះ​ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល​អ្នក​អង្គុយ​ខាង ក្រោយ​ បាន​ហក់​រត់​បាត់​ នៅតែ​ជនរងគ្រោះ​ត្រូវ​ជនសង្ស័យ​ទាំងនោះ​វាយប្រហារ​ដោយ​ដំបង​ឈើ​ជ្រុង និង បំពង់​ទីប​យ៉ាង​ព្រៃផ្សៃ​បែកក្បាល សន្លប់​ក្នុង​ថ្លុក​ឈាម​។ សាក្សី​ដដែល​បានឃើញបានបន្ត​ទៀត​ថា បន្ទាប់ពី​ជនសង្ស័យ​ទាំងនោះ​ចេញ​បាត់​អស់ ​ទើប​គ្នីគ្នា​មិត្តភ័ក្ដិ​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ តែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​មិនអាច​ជួយសង្គ្រោះ​បាន​ក៏​ដាច់ខ្យល់​ស្លាប់​នៅ​ ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​២៩ ខែសីហា តែម្ដង​។​
ករណី​នេះ​នគរបាល​ប៉ុស្ដិ៍​ និង​ផ្នែក​ជំនាញ​បាន​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​៕cam111

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons