Friday, August 10, 2012

Dell ផ្តល់អំណោយជូន សមាគមអភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា

www.tcnewscambodia.com  Aug-10-2012
ភ្នំពេញ​​៖ កាល​ពី​ថ្ងៃទី​៤​ សីហា ​កន្លង​មកនេះ ​លោក​ស្រី​ Sadanan Yodpradoo ​ប្រធាន​ផ្នែក​លក់​របស់​ក្រុម​ហ៊ុន ​Dell
​ ​ប្រចាំ​តំបន់​ឥណ្ឌូ​ចិន​ បាន​នាំ​យក​អំណោយ​​​​មានអង្ករ​ មី ​ប្រេង​​ឆា ​ត្រីខ​​​ សម្ភារ​សិក្សា​ ​សរុប​ជា​ទឹក​ប្រាក់​ជាង​​ ១ពាន់​ដុល្លារ
​អា​មេរិក​ទៅប្រគល់ជូន​សមាគម​អភិវឌ្ឍន៍​គ្រួសារ​​ពលី​ និង​កុមារ​កំព្រា​ ​នៅ​ភូមិ​ដើម​គ ​សង្កាត់​ជ្រោយ​ចង្វា ​ខណ្ឌ​ឫស្សី​កែវ។ ​

                                        

                                        

                                        

                                        

អំណោយ​ទាំង​នេះ​ធ្វើ​ឡើង​ក្រោ​ម​ប្រធាន​បទ​ «តោះ! មកចូលរួម​សកម្ម​ភាព​សង្គម​ទាំងអស់​គ្នាជាមួយ​ Dell ​» ​
ដែល ​កម្មវិធី​នេះ​ មាន​យុវជន​យុវនារី​ស្ម័គ្រ​​​ចិត្ត​​របស់​ Dell Fan Page ​និងអ្នក​ស្ម័គ្រ​ចិត្ត​​​​​ដទៃ​ទៀតចូល​រួម​​​ជា​កម្លាំង​​ក្នុងនោះ​
ពួក​អ្នកស្ម័គ្រ​ចិត្ត​បាន​ចូល​រួម​ក្នុង​សកម្មភាព​ជួយ​លាប​​ថ្នាំ​អគារ​ តុសិស្ស ​និងជួ​យ​សម្អាត​បណ្ណា​​ល័យ​​ផងដែរ។

Dell ​បាន​ចូលរួម​សកម្មភាព​សង្គម​ជា​ច្រើន​​នាពេល​​កន្លងម​ក​ ​ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិ​វឌ្ឍ​សង្គម ហើយ​អ្នក​ក៏​អាច​​រួម​
ចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម​ ​ទៅលើ​ផ្នែក​អប់​រំ​​​​ ការអភិវឌ្ឍ​សហគមន៍ ​ឬក៏​ផ្តល់​ការ​ឧបត្ថម្ភ​​ដល់​​កុមា​កំព្រា ​ដូច​ Dell ​
បានធ្វើ​កន្លងមក​ ដើម្បី​បង្ហាញ​នូវ​ចិត្ត​សប្បុរ​សធម៌​របស់​លោក​អ្នក​​។ ​បន្ថែម​ពីលើនេះ ​ក៏​មា​ន​កម្មវិធី​អប់រំ​ផ្សេង​ៗ​ទៀត​ដល់​
ប្អូន​ៗ​ស្តីអំពី​កូនល្អ ​សិស្ស​ល្អ ​និងពល​រដ្ឋ​ល្អ ​ព្រម​ទាំង​អប់​រំពី​អនាម័យ​ក្នុងការ​រស់​នៅ​។ សហគមន៍​និង​សង្គម​របស់​យើង ​
ចាំបាច់​ត្រូវ​ការ​សប្បុរស​​ជន​​ជា​ច្រើន​ ដើម្បីស្តែងនូវ​សប្បុរស​ធម៌​ក្នុង​ការចែក​រំលែក​នូវ​ក្តីស្រឡាញ់​ ​និងការ​យក​ចិត្តទុក​
ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅមក​ ​ដើម្បី​លុបបំបាត់​នូវភាពរើស​អើង​ ​និងភាព​ឯកោ​របស់​ពួកគេ។

ដូច្នេះ ​សូម​ចូល​រួម​​ជាមួយ​យើងខ្ញុំ​ទាំងអស់​គ្នា ​ដើម្បីចែក​រំលែក​នូវ​សន្តាន​ចិត្ត​ដែល​យើង​មាន​​ ដើម្បី​ភាព​ផ្លាស់​ប្តូរ​ដ៏​គួរ​ឲ្យ
កត់​សម្គាល់​ចាប់ពីថ្ងៃ​នេះ​តទៅ​។ ​ចំពោះ​អ្នក​ចូលរួម​​ទាំង​អស់​ ត្រូវ​បាន​​ទទួល​សំបុត្រ​ចូល​ទស្សនា​ខ្សែ​ភាព​យន្តពី​ Dell ​
នៅរោង​​ភាព​យន្ត ​Cineplex Sorya  នៃ​ផ្សារ​​ទំនើប​សូរិយា​ជាន់​ទី​៥៕
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons