Thursday, August 9, 2012

ប៉េអឹមក្រុងប៉ោយប៉ែតឃាត់ខ្លួនជនប្រើអំពើហិង្សាបីនាក់ព្រោះតែរឿងផឹកស៊ីចូលខារ៉ាអូខេមិនជួយចេញលុយគ្នា


              (ដោយ៖អ៊ិនសាមិត្តប៉ោយប៉ែត)៖ជន​បង្ក​ហិង្សា​៣​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ ឃាត់ខ្លួន​ពី​បទ​ប្រព្រឹត្ដ​អំពើ​ហិង្សា​ដោយ​ចេតនា​ កាលពី​ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ បន្ទាប់​ពី​ម្ចាស់​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ ស្ថិត​នៅ​មុខ​សាលារៀន​ចិន​ ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤​ សង្កាត់​កណ្ដាល​ ក្រុង​បោយ​ប៉ែ​ត​ប្ដឹង​ឱ្យ​ជួយ​ធ្វើ​អន្ដរាគមន៍​ ។​
​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ ប៉ោយ​ប៉ែ​ត​លោក​ ហម​ ម៉ុ​ត​ បានឱ្យ​ដឹង​ថា​ ជន​ប្រើ​ហិង្សា​បង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្ដិ​ ក្នុង​ហាង​ខារ៉ាអូខេ​ ហើយ​ត្រូវ​បាន​សមត្ថ​ កិច្ច​ឃាត់ខ្លួន​ទី​១-​ឈ្មោះ​ យង់​ រិ​ទ្ធី​ អាយុ​ ១៨​ឆ្នាំ​,​ ទី​២-​ឈ្មោះ​ ឈួ​ន​ ច​ន្ធី​ អាយុ​២០​ ឆ្នាំ​ និង​ទី​៣-​ឈ្មោះ​ គួ​ន​ រី​ អាយុ​៣០​ឆ្នាំ​ អ្នក​ទាំង​៣​ជា​កម្មករ​សំណង់​រស់នៅ​ភូមិ​-​សង្កាត់​-​ក្រុង​ កើតហេតុ​ខាងលើ​ ។​
​ម្ចាស់​ហាង​ខារ៉ាអូខេ​ឈ្មោះ​ ស្រី​ម៉ី​ អាយុ​២២​ឆ្នាំ​ បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​ មាន​អំពើ​ហិង្សា​កើតឡើង​ បុរស​ឈ្មោះ​ គួ​ន​ រី​ បាន​ចូល​មក​ផឹកស៊ី​នៅ​ក្នុង​ហាង​ ខារ៉ាអូខេ​របស់​គាត់​ដោយ​មាន​គ្នា​ទាំង​អស់​៥​នាក់​ ទាំង​ឈ្មោះ​ គួ​ន​ រី​ នេះ​ផង​ដែរ​។​ ម្ចាស់​ហាង​បាន​បន្ដ​ថា​ ក្រោយ​ពី​ឈ្មោះ​ គួ​ន​ រី​ គិត​ លុយ​រួច​ក៏​បាន​ដើរ​ចេញ​ទៅ​ក្រៅ​ ហើយ​ក្រោយមក​ក៏​ឃើញ​ឈ្មោះ​ យង់​ រិ​ទ្ធី​ និង​ ឈ្មោះ​ ឈួ​ន​ ច​ន្ធី​ វិល​ត្រឡប់​ មក​ហាង​របស់​គាត់​ រួច​ឈាន​ដល់​កើត​ អំពើ​ ហិង្សា​ជាមួយនឹង​បក្ខពួក​របស់​ខ្លួន​ ដែល​កំពុង​អង្គុយ​ផឹក​បន្ដ​ ។​ ឃើញ​ដូច្នេះ​ គាត់​ក៏​បានរ​ត់ទៅ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ ខ្លួន​តែ​ម្ដង​ ។​​​ជន​ប្រើ​ហិង្សា​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្ដិ​ ក្នុង​ហាង​ខារ៉ាអូខេ​ឈ្មោះ​ គួ​ន​ រី​ បាន​អះ​អាង​ថា​ មូលហេតុ​ដែល​នាំ​ឱ្យ​គេ​ខឹង​និង​ ទៅ​ហៅ​ឈ្មោះ​ យង់​ រិ​ទ្ធី​ និង​ឈ្មោះ​ ឈួ​ន​ ច​ន្ធី​ មក​វាយ​ទៅ​លើ​មនុស្ស​៤​នាក់​ទៀត​នោះ​ ព្រោះតែ​ខឹង​នឹង​ពួក​គេ​នេះ​ផឹកស៊ី​ទាំងអស់​គ្នា​ ហើយ​ឱ្យ​គេ​ចេញ​លុយ​តែ​ ម្នាក់ឯង​ ។​
​ច្រានចោល​នឹង​ពាក្យ​ចោទប្រកាន់​ របស់​ជន​ប្រើ​ ហិង្សា​ឈ្មោះ​ គួ​ន​ រី​ ជន​រង​គ្រោះ​ដែល​ត្រូវ​ គួ​ន​ រី​,​ យង់​ រិ​ទ្ធី​ និង​ឈួ​ន​ ច​ន្ធី​ លើកគ្នា​មក​វាយ​ពួក​ខ្លួន​ នោះ​បាន​អះអាង​ថា​ ការ​លើក​ឡើង​ របស់​ឈ្មោះ​ គួ​ន​ រី​ គឺ​ពុំ​ពិត​ទេ​ តែ​តាម​ ការ​ពិត​ពួក​គេ​ឱ្យឈ្មោះ​ គួ​ន​ រី​ ចេញ​ លុយ​មុន​ទៅ​ ហើយ​ចាំ​ពេល​ចេញ​ទៅ​ ក្រៅ​ហាង​ទើប​ពួក​គេ​រៃ​អង្គាស​គ្នា​ឱ្យ​វិញ​ ព្រោះ​វា​អស់​តែ​៨​ម៉ឺន​រៀល​ និង​ជា​ ទម្លាប់​មិន​ចង់ឱ្យ​ខ្មាស​ម្ចាស់​ហាង​ តែ​មិន​ ដឹង​ថា​ ឈ្មោះ​ គួ​ន​ រី​ គិត​បែប​ណា​ក៏​ទៅ​ បបួល​បក្ខពួក​មក​វាយ​ពួក​ខ្លួន​បែប​នេះ​។​
​គួរ​បញ្ជាក់​ថា​ នៅ​ពេល​កំពុង​កើត​ ហិង្សា​វាយតប់​គ្នា​ និង​ស្រប​ពេល​ម្ចាស់​ ហាង​ខារ៉ាអូខេរ​ត់ទៅ​ប្ដឹង​សមត្ថកិច្ច​កង​ រាជ​អាវុធហត្ថ​ ហើយ​ពេល​សមត្ថកិច្ច​ មក​ដល់​បាន​ឆែក​រក​ឃើញ​កាំបិត​ប៉័ង​ តោ​មួយ​ផង​ដែរ​នៅ​នឹង​ដៃ​ជន​ប្រើ​ហិង្សា​។​
​លោក​ ហម​ ម៉ុ​ត​ បានឱ្យ​ដឹង​ថា​ យោង​តាម​បណ្ដឹង​ម្ចាស់​ហាង​ខារ៉ាអូខេ​ និងយោង​តាម​វត្ថុ​តាង​កាំបិតប៉័ងតោ​ ជន​សង្ស័យ​ប្រើ​ហិង្សា​ទាំង​៣​ត្រូវ​បាន​បញ្ជូន​ ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​ ដើម្បី​ចាត់ការ​បន្ដ​ ។​
​ចំពោះ​មនុស្ស​៤​នាក់​ដែល​ផឹកស៊ី​ដំបូង​ជាមួយនឹង​ជនសង្ស័យ​ឈ្មោះ​ គួ​ន​ រី​ សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​ទេ​ ព្រោះ​ ពួក​គេ​ជា​ជន​រង​គ្រោះ​ និង​មិន​បាន​បង្ក​ សកម្មភាព​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​នេះ​ឡើយ​​​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons