Friday, August 10, 2012

កំពុងជិះម៉ូតូជាមួយមិត្តភក្តិ ត្រូវគេលបកាប់ ២កាំបិតផា្គក់រយះក្បាល


Aug-10-2012

                                       

តាមប្រភពពី​បងប្អូន​ជនរងគ្រោះបាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ កុយ ផាត អាយុ ៣៥​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប
ស្នាក់នៅ​ភូមិ​សាវង្ស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រងរបួស​ក្បាល​ ប្រេះ​ដល់​លលាដ៍ក្បាល ត្រូវបាន​
គ្រូពេទ្យ​ដេរ​អស់ ១០ថ្នេរ និង​រយះ​បបូរមាត់លើ​​ខាងឆ្វេង​។ 
ភ្នំពេញ៖ ​បុរស​ម្នាក់​បានរងរបួស​ធ្ងន់ ពេលដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ត្រូវបាន​ជនសង្ស័យលប​កាប់​ ២​កាំបិតផ្គាក់​។
ចំណែក​មនុស្ស​ម្នាក់ទៀតបាន​លោត​ចេញ​ពីលើ​ម៉ូតូ​ទាន់​។​ 
ហេតុការណ៍​នេះកើតឡើងកាលពី​ម៉ោង ៦ និង ៣០នាទី
ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១២ ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​៥ ភូមិ​ថ្ល​កយល់ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច​។
ចំណែក​មនុស្ស​ម្នាក់ទៀតដែល​អង្គុយ​ខាងក្រោយដឹងខ្លួន
លោត​ចេញ​ទាន់ឈ្មោះ រ៉ា អាយុ ២៥ឆ្នាំ មុខរបរលាង​ម៉ូតូ ស្នាក់នៅ​ភូមិ​ជាមួយគ្នា​។

ចំណែក​ជនសង្ស័យ​ជា​អ្នកបង្ក​ឈ្មោះ វ៉េង អាយុ ២៨​ឆ្នាំ ជា​កសិករ ស្នាក់នៅ​ភូមិ​កើតហេតុ ក្រោយពី​កាប់​គេ​ឲ្យ​របួស
​ហើយ​បាន​រត់​បាត់​។

ប្រភព​ដដែលបាន​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូសង់​ចិន ពណ៌​ខ្មៅ ឌុប​គ្នា​មកពី​លេង​ផ្ទះ​បងប្អូន​
ជិតភូមិ​កើតហេតុ ខណៈដែល​កំពុង​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ​ជនសង្ស័យ​លោត​ចេញពី​កន្លែង​ស្ងាត់មក​កាប់​
ចំនួន ២ កាំបិតផ្គាក់ បណ្ដាលឲ្យជនរងគ្រោះដេក​ដួល​ក្នុង​ថ្លុកឈាម ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ទៅ​។

ប្រភព​បញ្ជាក់ថា រវាង​ជនសង្ស័យ និង​ជនរងគ្រោះធ្លាប់​មានរឿង​ទំនាស់​នឹង​គ្នានាពេល​កន្លង ប៉ុន្តែ​ពុំ​ដឹងថា​ជា​រឿង​អ្វី​ទេ​។

បច្ចុប្បន្ន​ ជនរងគ្រោះត្រូវបងប្អូន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច
កំពុង​ស្វែងរក​ចាប់ខ្លួន ពីព្រោះ​បាន​ស្គាល់​អត្តសញ្ញាណហើយ​៕
www.tcnewscambodia.com 
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons