Tuesday, August 7, 2012

ខុទ្ទកាល័យ​​នាយក​រដ្ឋមន្ត្រី​​បដិសេធ​​លិខិត​​ក្លែងបន្លំ​​ជុំវិញ​​បញ្ហា​​ព្រំដែន​​ កម្ពុជា-វៀតណាម​


នៅថ្ងៃអង្គារនេះ​ ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជម្រាប​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ​ជ្រាប​ថា ចាប់​តាំងពី​យប់​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១២​ មាន​ជនអគតិ​មួយ​ចំនួន​ បាន​ក្លែង​ឯកសារ​ជា​សេចក្តី​ជូន​ដំណឹង​មួយ​ច្បាប់​ ដែល​បាន​ស្គែន​ (Scan)​ ហត្ថលេខា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​សែន ហើយ​ចុះ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១២ ដែល​មាន​ខ្លឹមសារ​ពន្យល់​ដល់​ជនរួមជាតិ​កម្ពុជាអំពី​នីតិ​វិធី​ នៃ​សម័យ​ប្រជុំ​រដ្ឋសភា ​នា​ថ្ងៃទី៩ ខែសីហា​ឆ្នាំ២០១២​ខាងមុខ​ តាមរបៀប​មួយ​ដែល​បំភ្លៃ​និង​បន្ទាប​បន្ថោក​រាជរដ្ឋាភិបាល​កម្ពុជា​។​ ក្នុងលិខិត​ថ្ងៃនេះ ​ទ្ទកាល័យ​កនាយក​ដ្ឋមន្ត្រី ​បាន​ប្រកាសថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ មិនដែល​បាន​សរសេរ​លិខិត​ជូនជន​រួមជាតិ​ ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​កម្ពុជា-វៀតណាម​ដូចការ​ចុះផ្សាយនោះទេ។
ថ្ងៃ អង្គារ 07 សីហា 2012
ដោយ លី ម៉េងហួរ
RFI
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន
Ảnh: Reuters
សេចក្តីរាយការណ៍របស់​លី ម៉េងហួរ
(02:27)
សេចក្តី​ជូនដំណឹង​ជា​ផ្លូវការ​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហូ សិទ្ធី​ នាយក​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ចុះថ្ងៃ​ទី៧​ ខែសីហា ​ឆ្នាំ២០១២​ បាន​គូស​បញ្ជាក់ថា​ លោកនាយក​រដ្ឋមន្ត្រី ​ពុំដែល​បាន​ធ្វើ​នូវ​សេចក្តី​ជូនដំណឹង​ណា​មួយ​បែប​នេះ​ទេ​។ ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី សូម​ធ្វើ​ការបដិសេធ​សេចក្តី​ជូន​ដំណឹង​​ក្លែងក្លាយ​នេះ ​និង​ចាត់ទុក​ថា នេះ​ជា​អំពើ​ដ៏​ថោកទាប រក​អ្វី​ប្រៀបផ្ទឹម​មិន​បាន​របស់​ជន​នយោបាយ​មួយចំនួន ​ដែល​ហ៊ាន​លេង​ល្បែង តែ​ខ្លាច​ចាញ់ ​ម្លោះ​ហើយ ត្រូវ​លួច​បន្លំ​។​ អំពើ​បែប​នេះ​ គ្មាន​ផលវិបាក​អ្វី ដែល​នឹង​ធ្លាក់​លើ​រាជរដ្ឋាភិបាល​ឡើយ តែ​វា​បាន​ធ្វើឲ្យ​មនុស្ស ដែល​ថោកទាប​មួយ​កម្រិត ហើយ​កាន់តែ​ស្មោគគ្រោក​រក​លេខ​ដាក់​គ្មាន។

ក្នុង​សេចក្តី​ជូនដំណឹង​ដដែល​ បាន​លើកឡើង​ថា ​ខុទ្ទកាល័យ​លោក​នាយករដ្ឋ​មន្ត្រី​ សូម​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ សូម​កុំ​ចាញ់បោក​ជន​ថោកទាប​ ហើយ​សូម​បងប្អូន​ជនរួមជាតិ​ មេត្តា​រង់ចាំ​មើល​ការបិទ​តាម​កញ្ចក់​ទូរទស្សន៍​ និង​ស្តាប់​វិទ្យុ ​នូវ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ នៅ​ថ្ងៃទី៩ ខែសីហា​ ឆ្នាំ២០១២​ នៅក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា​។
ជា​ការ​កត់សម្គាល់ ​សេចក្តី​ជូនដំណឹង​របស់​នាយក​ខុទ្ទកាល័​យ​លោកនាយករដ្ឋមន្ត្រី​ខាង​លើនេះ បាន​ធ្វើឡើង​ភ្លាមៗ ​ខណៈ​ដែល​តាម​ប្រព័ន្ធ​ហេ្វកបុក ​នាព្រឹក​ព្រលឹម​ ថ្ងៃទី៧​សីហា ​ឆ្នាំ២០១២ ​មាន​ការផ្សព្វផ្សាយ​នូវ​លិខិត ​ដែលមាន​ហត្ថលេខា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មាន​ខ្លឹមសារ​ពន្យល់​ទៅកាន់​ជនរួមជាតិ​ថា ក្នុង​ពេល​សម្តេច ​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា ​ដើម្បី​ឆ្លើយបំភ្លឺ​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម នា​ព្រឹក​ថ្ងៃទី៩​សីហា ឆ្នាំ​២០១២​ គឺ​សម្តេច​​នឹង​មិន​ទទួល​សំណួរ​ពី​ក្រុម​អ្នកតំណាងរាស្ត្រ​ឡើយ​។ ​នោះ​គឺ​មក​ពីលោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​ទទួល​ការ​បង្គាប់​បញ្ជា​ពី​មេដឹកនាំ​ប្រទេស​វៀតណាម។

ទោះជា​យ៉ាង​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី៧ ​ខែសីហា ​ឆ្នាំ២០១២​ លោក ហូ សិទ្ធី ​នាយក​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​សែន ​បាន​ច្រានចោល​នូវ​ការលើក​ឡើង​ ដោយ​បំភ្លៃ​ការពិត​នោះ​។
ក្រុមអ្នកលេង​ហ្វេកបុក​ ដែលគេ​ដឹង​ថា ជាក្រុម​អ្នកប្រឆាំង​រដ្ឋាភិបាល​ និងមាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស ក៏បាន​ធ្វើលិខិត​ក្លែងបន្លំ​ផងដែរ​ ចំពោះមរណភាព​របស់​សម្តេច​ជាស៊ីម​ កាលពី​ថ្ងៃទី​៤សីហា ​ឆ្នាំ២០១២។​ ក៏ប៉ុន្តែ​ខុទ្ទកាល័យ​សម្តេច​ជាស៊ីម និង​អគ្គលេខាធិការ​ព្រឹទ្ធសភា​បាន​ចេញ​សេចក្តី​បដិសេធ​ជាលាយ​អក្សរ​ និងបដិសេធ​ផ្ទាល់មាត់​ភ្លាមៗ​ ចំពោះ​ដំណឹង​អកុសល ហើយព្រមាន​ប្តឹងផងដែរ៕cambodai news

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons