Tuesday, August 7, 2012

ក្រុម​ហ៊ុ​ន​ចិ​ន​​ សុំប​ង្កើត​​​រោង​ច​ក្រ​​ស្ល​ដែក​​​ ​និ​ង​​​រោ​ង​ច​ក្រ​​​ផ​លិ​ត​ក្រ​ដា​ស​​​​​​​​​​


ថ្ងៃទី​ 07 ខែសីហា ឆ្នាំ2012, ម៉ោង 05:25 PM ឈ ភ
1

ភ្នំពេញ ៖ ​ ប្រធាន​ក្រុម​ហ៊ុន​គង​ស៊ី​ណាន់​ហ្វើរើស​មេតាល់ ​គ្រុបខូ​អិលធីដី ​របស់​ចិន​ គឺ​បាន​ស្នើរ​សុំ​ការ​គាំទ្រ ​ពី​ក្រសួង​ឧស្សាហកម្មរ៉ែ​ និង​ថាមពល​ ក្នុង​ការ​បង្កើត​រោង​ចក្រ​ស្លដែក​ និង​រោង​ចក្រ​ផលិត​ក្រដាស​នៅ​កម្ពុជា​។
 ព្រឹក០៧ ខែសីហានេះ ​ក្នុង​ជំនួប​សំដែង​ការ​គួរ​សំ និង​ពិភាក្សា​ការងារ​ ជា​មួយលោក​ស៊ុយ ​សែម ​រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និង​ថាមពល​ លោក​ លី ​យ៉ាងតុង​ ក៏​បាន​ជំរាប​លោក​រដ្ឋ​មន្រ្តី​អំពី​ផែន​ការ​បន្ត​គឺ​ចង់​បង្កើត​គំរោង​នេះ​ អោយ​ទៅ​ជា​គំរោង​ធំ​មួយ​ក្នុង​ការជីកយករ៉ែ​ដែក​ ដើម្បី​ធ្វើ​ការស្លដែក ​ផលិត​ដែក​ថែប ​ផលិត​អគ្គីសនី​ដែល​ប្រើ​កំដៅ​ដែល​សេស​សល់​ពី​ការ​ស្លដែក ​ការ​ផលិតស៊ីម៉ង់​ដោយ​សំណល់​ដែក​ថែប ​និង​ការ​កែ​ច្នៃ​កាក់​សំណល់​ពី​ទឹក​កខ្វក់​ដើម្បី​ប្រើ​ប្រាស់​ឡើង​វិញ ​និងការ​ប្រើ​ប្រាស់​ទឹក​ចំហាយ​ពី​ការផលិត​ដែក​ថែប​ ដើម្បី​ផលិត​ក្រដាស់​។
  ភាគី​ក្រុមហ៊ុន​ក៏​បាន​លើកឡើងពីបញ្ហា​ខ្លះ​ទាក់​ទង​ទៅ​តំបន់​សាង​សង​រោង​ ចក្រ​សំរាប់​គំរោង​ធំ​ទាំង​នេះ​ នៅ​ជិត​រាជធានីភ្នំពេញ ​ព្រម​ទាំង​លទ្ធភាព​ក្នុង​ការសាង​សង​រោង​ចក្រ​ផលិត​ក្រដាស់​ដែល​មាន​ សមត្ថភាព​អោយបាន១៥​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ​ព្រម​ទាំង​ពី​បញ្ហា​វត្ថុ​ធាតុ​ដើម​ ដើម្បី​ដំណើរ​ការ​ផ្គត់​ផ្គង​អោយ​រោង​ចក្រ​នេះ​ ។ដោយ​ឡែក​ពី​បញ្ហា​ផលិតថាមពលដើរ​ដោយ​នុយ​ក្លែអ៊ែរ​ និង​ការ​ផលិត​ស៊ីម៉ងត៍​ដោយ​សំណល់​ពី​ការ​ផលិត​ដែក​ថែប​។
 លោក​ស៊ុយ ​សែម​ បាន​ស្វាគមន៍​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ ក្រុមហ៊ុន​គងស៊ីណាន់ហ្វើរើស​មេតាល់ គ្រុបខូ​អិលធីដី ​និង​ដៃ​គូរ​ទាំង​អស់ ​ចំពោះ​ទីតាំង​ដែល​ក្រុមហ៊ុន​មាន​បំណង​ចង់​ដាក់​គំរោង​ធំ​នៅ​ជិត​រាជធា​ នីភ្នំពេញ​ក៏​វា​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជួន​ទំនិញ ​ការ​ប្រើ​ប្រាស់​ទឹក ​និង​អគ្គីសនី ​ហើយ​ក្រសួងឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​នឹង​ខិត​ខំ​ជួយ​លើ​ការ​ងារ​រដ្ឋ​បាល​ផ្សេងៗ​ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង់​របស់​ក្រសួង​។
ក្រុម​ហ៊ុន​គង​ស៊ី​ណាន់​ហ្វើរើស​មេតាល់ ​គ្រុបខូ​អិលធីដី ​របស់​ចិន​ ​ខាង​លើ​នេះ​ បាន​ទទួល​អជ្ញា​បណ្ណ​ក្នុង​ធ្វើ​អាជីវកម្មរ៉ែ ​ដែក​ក្នុង​ខេត្ត​ព្រះវិហារ​ ហើយ​បច្ចុប្បន្ន​ក្រុម​ហ៊ុន​កំពុង​ធ្វើ​ការ​សិក្សា​ផល​ប៉ះ​ពាល់​បរិស្ថាន​ជា ​មួយ​ក្រសួងបរិស្ថាន​ ដើម្បី​ដំណើរ​ការរោង​ចក្រ​នៅ​តាម​ទី​តាំង​ដែល​បាន​កំណត់​៕Agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons