Friday, August 10, 2012

ក្រសួ​ង​​រៀប​ចំ​ដែ​នដី​ន​គ​រូ​ប​នី​យ​ក​ម្ម ​​និ​ង​​​សំ​ណ​ង់​ ​បំ​ភ្លឺ​​​ពី​​​កា​រ​ចា​ប់​ខ្លួ​ន​​​ម​ន្ត្រី​​​៤​​រូ​ប​ ​​​


ថ្ងៃទី​ 10 ខែសីហា ឆ្នាំ2012, ម៉ោង 08:36 AM ឈ ភ
2


ភ្នំពេញ:នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១២  ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន អំពី​ភាពមិនប្រក្រតី ស្ដីពី​ការអនុវត្ត​គម្រោង​សម្បទាន​ដី​សង្គមកិច្ច សម្រាប់​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ និង​ការព្យួ​រការងារ​របស់​ប្រធាន​នាយកដ្ឋាន​ផែនការ​សេដ្ឋកិច្ច
 និង​ហិរញ្ញវត្ថុ​របស់​ក្រសួងដើម្បី​បំភ្លឺ​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​មន្ត្រី​ចំនួន ៤​រូប ​ ​។​
​សេចក្តីប្រកាស​ព័ត៌មាន​ បានឲ្យដឹងថា ក្រសួង​សូម​ជម្រាប​ជូន​សាធារណជន ឲ្យបាន​ជ្រាបថា​៖
- ក្រោយពី​បាន​ទទួល​ព័ត៌មាន​អំពី​ភាពមិនប្រក្រតី ស្ដីពីការអនុវត្ត​គម្រោង​សម្បទាន​ដី​សង្គមកិច្ច សម្រាប់​អតីកង​កម្លាំងប្រដាប់អាវុ​ធ និង​គ្រួសារ ដែល​បាន​ចុះផ្សាយ​នៅក្នុង​សារព័ត៌មាន​រស្មី​កម្ពុជា លេខ​ចេញផ្សាយ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១២ ក្រសួង​បាន​បង្កើត​គណៈកម្មការ​មួយ ចុះទៅ​ពិនិត្យ​ស្ថានភាព លទ្ធផល​សម្រេច​ជាក់ស្ដែង នៃ​គម្រោង​។​
-​បន្ទាប់​មក ​ក្រសួង​បាន​ព្យួរ​ការងារ​របស់​លោក ផូរ វុ​ឌ្ឍី ប្រធាន​នាយកដ្ឋាន​ផែនការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ក្រសួង នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១២ ដើម្បី​ឲ្យ​គណៈកម្មការស​វន​កម្ម​របស់​ក្រសួង​ធ្វើ​អធិការកិច្ច​ដោយ​ចំហ និង​មាន​កិច្ចសហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។
​សេចក្តីប្រកាសបានកត់សម្គាល់ថា ជា​លទ្ធផល មកដល់ពេលនេះ មន្ត្រី​របស់​ក្រសួង​ចំនួន ៤​រូប ដែល​ជាប់​ការសង្ស័យ ​បាន​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូនទៅ​តុលាការ ដើម្បី​បន្ត​ការស្រាវជ្រាវ និង​សម្រេច​តាម​នីតិវិធី​នៃ​ច្បាប់​។​
​សូមជម្រាបថា មន្ត្រី​ទាំង ៤​នាក់​នោះ មានឈ្មោះ សារ៉េត បូរ៉ា​មី អគ្គនាយករង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និ​ងសំណង់​, ឈ្មោះ ផូរ វុ​ឌ្ឍី ប្រធាន​នាយកដ្ឋាន​ផែនការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឈ្មោះ មាស ឥស្ស​រ៉ា អនុប្រធាននាយកដ្ឋាន និង​ឈ្មោះ ទុយ ឡាយ​រិទ្ធី ជា​មន្ត្រី​បម្រើការ​នៅ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់​។ មន្ត្រី​សង្ស័យ​ទាំង ៤​រូបនោះ បាន​ត្រូវ​លោក សុខ រឿន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពី​បទ​ពុករលួយ ដោយយោង​តាម​មាត្រា​៣២ នៃ​ច្បាប់​ប្រឆាំង​អំពី​ពុករលួយ​ មាត្រា​៥៩៧ និង​៥៩៨ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ចែង​អំពី​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់ និង​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២៕​Agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons