Friday, August 10, 2012

រដ្ឋ​សភា​ អ​នុម័ត​​​យល់​ព្រម​លើ ​កិ​ច្ច​ព្រ​ម​ព្រៀ​ងបញ្ជូ​ន​​ពល​ក​រ​ ​ទៅ​​​ប្រ​ទេ​ស​​​កា​តា​​​​​


ថ្ងៃទី​ 10 ខែសីហា ឆ្នាំ2012, ម៉ោង 09:16 AM ឈ ភ
1


ភ្នំពេញ: ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ នេះ​សភាជាតិ បាន​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស កាតា ស្តីពី កា​គ្រប់គ្រង ការប្រើប្រាស់ ហត្ថពល​កម្ម​នៅ រដ្ឋ​កាតា
 ដោយមាន​សំឡេង​អនុម័ត​ជាឯកច្ឆន្ទ ចំនួន ៩៧ លើ ៩៧ សំឡេង​។​

​ បន្ទាប់ពី​រដ្ឋសភា បញ្ចប់​ការពិភាក្សា អនុម័ត​សេចក្តីព្រាងច្បាប់នេះមក លោក វង សូត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន ថា ការបញ្ជូន​ពលករ​ក​ម្ពុ​ជា ទៅធ្វើ​ការ​នៅ​ប្រទេស​កាតា មិនមែនជា​រឿង​សាមញ្ញ​ពេក​ទេ ប៉ុន្តែ​ជាគោលការណ៍​ប្រមុខ​រាជរដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​ជាគោលការណ៍​រួចហើយ ដែល​មិនមែនជា​រឿង​ហ្នឹង​មួយ​ទេ គឺមាន​កិច្ច​សហប្រតិបត្តិ​ជាមួយគ្នា​ជាច្រើន​ទៀត តែ​ក្នុង​ហ្នឹង មាន​វិស័យ​ហត្ថពល​កម្ម​មួយ​ដែរ​ហើយ រដ្ឋាភិបាល​ទាំងពីរ​បានប្រគល់​ឲ្យ​ផ្នែក​ជំនាញ​ធ្វើការ​ជាមួយគ្នា ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ ទទួលយក​ពលករ​ក​ម្ពុ​ជា​ស្របច្បាប់ ទៅធ្វើ​នៅ​ប្រទេស កាតា នៅពេល​ខាងមុខ​។​

​ លោក​រដ្ឋមន្ត្រី បាន​បន្តទៀតថា ស្ថានភាព​អាកាសធាតុ និង​ទំនៀម​ទំលាប់ នៅ​ប្រទេស​កាតា ខុសពី​ប្រទេស​កម្ពុជា​ច្រើន ហើយ​ប្រាក់​ឈ្នួល នៅ​ប្រទេស​កាតា បើ​ប្រៀប​ជាមួយ​ប្រទេសជិតខាង គឺមាន​តម្លៃ​ខ្ពស់ សម្រាប់​ពលករ ដែលមាន​ជំនាញ​បច្ចេកទេស​ច្បាស់លាស់ តែបើ​អ្នក​គ្មាន​ជំនាញ គឺ​ប្រាក់​ឈ្នួល មិន​លើសពី​ប្រទេសជិតខាង​កម្ពុជា​យើង​ទេ ប៉ុន្តែ​អ្នក​ដែលមាន​ប្រាក់ខែ​ខ្ពស់​រាប់ពាន់​ដុល្លារ សម្រាប់​អ្នកមាន​ជំនាញ​ច្បាស់លាស់​។​

​ លោក​រដ្ឋមន្ត្រី វង សូត បាន​មានប្រសាសន៍​បញ្ជាក់​បន្ត​ទៀតថា អន​ស្សា​រណៈ​យោគយល់​គ្នា លោក​បាន​ចុះហត្ថលេខា​តាំងពី​ឆ្នាំ​២០១១ រួម​មកហើយ ប៉ុន្តែ​ប្រទេស​នៅ​ពិភព​អារ៉ាប់​តម្រូវ​ឲ្យ​មានការ​ផ្តល់​សច្ចាប័ន​ពី​ ស្ថាប័ន​នីតិបញ្ញត្តិ ទើប​កិច្ច​ព្រម​ព្រៀម​នោះ​ចូល​ជា​ធរមាន​។​
​លោក​ រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការបញ្ជូន​ពលករ​ទៅ​ប្រ​ទេ​កាតា គឺ​ត្រូវបញ្ជូន តាមរយៈ​ក្រុមហ៊ុន​ទីភ្នាក់ងារ​ឯកជ​ន ដែល​បញ្ជូន​ពលករ​រ​វាង​ប្រទេស​កម្ពុជា​ជាមួយ​ទីភ្នាក់ងារ​ឯកជន នៃ​ប្រទេស​កាតា ដែល​ហៅថា សមាគម​បញ្ជូន​ពលករ ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស ដោយ​អនុវត្តតាម​អនុ​ក្រឹ​ត​លេខ​៩០ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា ប្រ​ទេ​កាតា ត្រូវការ​កំលាំង​ពលកម្ម​កម្ពុជា​ច្រើន ពីព្រោះ​ប្រទេស​នេះ មាន​ឧស្សាហកម្ម​ប្រេង រីកចំរើន​ធំ និង​ឧស្សាហកម្ម​ផ្សេងទៀត ក៏មាន​ការរីកចំរើន​ដែរ ហើយ​ប្រជាពលរដ្ឋ ប្រទេស​កាតា មាន​ចំណូល​ប្រចាំឆ្នាំ ក្នុង​ម្នាក់ៗ ចំនួន​ជាង ១០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​៕Agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons