Friday, August 10, 2012

បងថ្លៃ​ប្អូនថ្លៃ​រួម​គ្នា​ប្លន់​ថៅកែ​ទិញ​គោ​បាន​មួយ​ថ្ងៃ​សមត្ថកិច្ច​ចាប់​ជាប់

ដោយ​ ចន្ថា ថ្ងៃទី 10 សីហា 2012ម៉ោង 17:46:09
​ខេត្ដកំពង់ឆ្នាំង​ ៖​ បក្ខពួក​ចោរប្លន់​ ២​នាក់​ដែល​ជា​សាច់ញាតិ​និង​គ្នា​ក្នុង​ ចំណោម​បក្ខពួក​របស់​គេ​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ ព្រហ្មទណ្ឌ​ កម្រិត​ធ្ងន់​និង​កម្លាំង​នគរបាល​ស្រុក​កំពង់​លែង​បាន​ស្រាវជ្រាវ​ និង​ចាប់​ឃាត់ខ្លួន​ បញ្ជូន​មក​ស្នងការដ្ឋានរ​គ​របាល​ខេត្ដ​ កំពង់ឆ្នាំង​ កាលពី​វេលា​ម៉ោង​៥​និង​៣០​ នាទី​ល្ងាច​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១២​ ។​
​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ ម្នាក់​ ឈ្មោះ​ យ៉ិ​ន​ ទី​ន​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងស្រុក​គី​រី​វង់​ ខេត្ដតាកែវ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ស​ ហេ​ន​ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ ពោធិ៍​ស្រុក​កំពង់លែង​ ខេត្ដកំពង់ឆ្នាំង​ ត្រូវជា​ប្អូនថ្លៃ​របស់​ឈ្មោះ​ យ៉ិ​ន​ ទី​ន​ ។​
​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់​ ឆ្នាំង​លោក​ ជឹ​ម​ ប៊ុ​ន​ធឿ​ន​  បានឱ្យ​ដឹង​ថា​ ការ​ចាប់​បាន​ជន​ស​ង្ស័​ទាំង​២​នាក់​នេះ​ គឺ​បន្ទាប់​ពី​កម្លាំង​នគរបាល​ស្រុក​កំពង់​ លែង​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជនរ​គ្រោះ​ ឈ្មោះ​ ស៊ិ​ ឌួ​ច​ នៅ​ខេត្ដតាកែវ​ដែល​ជា​ អ្នក​រកស៊ី​ទិញ​គោ​នៅ​ស្រុក​កំពង់លែង​ ហើយ​ត្រូវ​ក្រុម​ចោរប្លន់​មក​ប្លន់​យក​ លុយ​អស់​ប្រមាណ​ជិត​៧០​លាន​រៀល​ ។​
​ក្រោយ​ពី​ទទួល​បណ្ដឹង​នេះ​កម្លាំង​ នគរបាល​ជំនាញ​សហការ​ជាមួយ​កម្លាំង​ សមត្ថកិច្ច​ស្រុក​បាន​ចុះ​ស្រាវជ្រាវ​ភ្លាមៗ​ហើយ​បាន​ឈាន​ទៅ​ចាប់​ជនសង្ស័យ​ ២​នាក់​ក្នុង​ចំណោម​៥​នាក់​ដែល​បាន​រៀប​ចំ​ផែនការ​ប្លន់​នេះ​ ។​
​លោក​បាន​បញ្ជាក់​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ​ ស៊ិ​ន​ ឌួ​ច​ បាន​បើក​លុយ​នៅ​ខេត្ដកំពង់ឆ្នាំង​ បាន​ចំនួន​៦៩.៨៥០.០០០​រៀល​ដើម្បី​ យក​ទៅ​ទូទាត់​សង​ថ្លៃ​ទិញ​គោ​នៅ​ក្នុងស្រុក​កំពង់លែង​ ។​ ពេល​ដល់​ស្រុក​កំពង់លែង​ អោយឈ្មោះ​ ស​ ហេ​ន​ ជា​អ្នក​ឌុ​ប​ ពេល​ ឌុ​ប​ហើយ​ដល់​កន្លែង​ស្ងាត់​ពួក​គេ​ម្នាក់​ ទៀត​ឈ្មោះ​យ៉ិ​នទី​ន​រួម​និង​បក្ខពួក​របស់​ គេ​សរុប​មាន​គ្នា​៥​នាក់​បាន​ធ្វើ​សកម្មភាព​ ប្លន់​យក​លុយ​របស់​ជន​រង​គ្រោះ​តែ​ម្ដង​ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ នេះ​ ត្រូវ​សមត្ថកិច្ច​កំពុង​សាកសួរ​ដើម្បី​កសាង​ សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​អនុវត្ដ​តាម​នីតិវិធី​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons