Thursday, August 2, 2012

កម្ពុជា​ជំរុញ​ការស្វែង​យល់​ការធានា​រ៉ាប់រងជីវិត​



ក្រុម ​មន្រ្តី​សេដ្ឋកិច្ច​និងអ្នកឯក​ទេស​ខាងវិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​ ក្នុង​ប្រទេស​កម្ពុជា ​បាន​ថ្លែង​ការ​អំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋខ្មែរ​គ្រប់រូបគួរ​ស្វែង​យល់​ឱ្យ ​បាន​កាន់​តែ​ច្រើន​អំពី​សេវា​ថ្មី​ដែល​ទើប​តែមាន​វត្ត​មាន​នៅក្នុង​ប្រទេស​ កម្ពុជា។
ថ្លែង​ទៅ​កាន់សិក្ខា​សាលា​ផ្សព្វផ្សាយ​ សាធារណៈ​ស្តីពីការ​ធានារ៉ាប់រង​ អាយុជីវិត​​ រដ្ឋលេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច​ លោក ​អូន​ ព័ន្ធមុនីរ័ត្ន បាន​ចាត់​ទុកថា​ការធានា​រ៉ាប់រង ​គឺជាតួអង្គ​សំខាន់​មួយនៅ​ក្នុងប្រព័ន្ធ​ហិរញ្ញវ​ត្ថុទាំង​មូល ដែល​វិស័យនេះ​ត្រូវ​មាន​ការ​អភិវឌ្ឍ​និងមាន​លក្ខណៈ​ប្រទាក់​ក្រឡា ជាមួយ​វិស័យ​ផ្សេងទៀត​នៃវិស័យ​ហិរញ្ញវត្ថុ​។​
លោកបន្តថា ​ចំពោះអ្នកប្រើ​ប្រាស់​សេវាកម្ម​ត្រូវស្វែងយល់​ឲ្យបាន​ច្បាស់រាល់​លក្ខខណ្ឌ ​និង​ ការ​តម្រូវ​ផលិតផល​និមួយៗ​មុននឹង​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​លើសេវាកម្ម​ របស់​វិស័យនេះ។
ប្រទេស​កម្ពុជា​នៅឆ្នាំ​២០១២​នេះ ​ទើបតែមាន​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត ​ដែលមាន​ក្រុម​ហ៊ុន​លំដាប់​ពិភពលោក​ចំនួនពីរ ​បានមកចូល​រួមផ្តល់​សេវាក្នុង​វិស័យ​នេះ​ មានក្រុម​ហ៊ុន ក​ម្ពុជាឡៃហ្វ​ និង​មេនូ​ឡៃហ្វ៕​ ប្រភពព័ត៌មាន ៖ Radio Australia

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons