Thursday, August 2, 2012

ប្រទះឃើញសពស្ត្រីម្នាក់ ត្រូវគេវាយសម្លាប់ នៅខេត្តព្រះសីហនុ


www.tcnewscambodia.com  Aug-03-2012
ព្រះសីហនុ៖ អ្នកភូមិ​ថ្មី ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ បាន​ប្រទះឃើញ​សាកសព​ស្ត្រី​ម្នាក់ត្រូវ​ជន​មិន​ស្គាល់មុខ​
វាយ​សម្លាប់នៅក្បែរ​របង​តំបន់​អភិវឌ្ឍន៍​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ កាលពីវេលា​ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី​២ ខែសីហា
ឆ្នាំ​២០១២​។

                                      

អ្នកភូមិ​បាន​និយាយប្រាប់​ប៉ូលិស​ថា ស្ត្រី​រូបនោះ​មានឈ្មោះ នុ​ន នូវ ហៅ​មុំ ភេទ​ស្រី អាយុ ៣០​ឆ្នាំ មានមុខរ​បរជា​ស្ត្រី​
ខារ៉ាអូខេ ស្នាក់​នៅផ្ទះ​ឈ្មោះ ហ៊ុន សាមឿន ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ មុខរបរ​បើក​ខារ៉ាអូខេ នៅ​តំបន់​ភូមិ​ថ្មី ភូមិ​៣
សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។

យោងតាមម្ចាស់ផ្ទះ​ឈ្មោះ ហ៊ុន សាមឿន បាន​ប្រាប់​ប៉ូលិស​ថា នាង​មុំ​ពិតជា​បានរស់នៅ​ជាមួយ​គាត់​ប្រាកដ​មែន
ប៉ុន្តែ​នៅ​ព្រលប់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១២ នាង​បាន​ចេញទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ មាន​មនុស្ស​ប្រុស​ ៣នាក់នៅ​ហាង​
មួយ​ផ្សេងទៀត ក្នុងភូមិ​ជាមួយគ្នា ហើយក៏​បាត់​ដំណឹង​សូន្យ​តាំងពី​ព្រលប់​នោះ​។ រហូតដល់​ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី​២
ខែសីហា​ ទើប​អ្នកភូមិ​ប្រទះឃើញ​សាកសព​នាង ត្រូវគេ​វាយ​ដោះអាវ​សម្លាប់ ដាក់​នៅក្បែរ​របង​តំបន់​អភិវឌ្ឍន៍​កំពង់ផែ​
ស្វយ័ត​ខេត្ត​ព្រះសីហនុ​។

ចំពោះ​ករណីនេះ ប៉ូលិស​មិនទាន់​ធ្វើការ​សន្និដ្ឋាន​នៅឡើយ​ទេ ដោយ​គ្រាន់តែ​រកឃើញ​មាន​វត្ថុតាង ដុំឥដ្ឋ​មួយ​ដុំនៅ​ពី
លើ​មុខ​សាកសព​ជនរងគ្រោះ​។ ប​ច្ចុ​ប្បន្ន​ ប៉ូលិស​កំពុងធ្វើការ​ស៊ើបអង្កេត​៕
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons