Thursday, August 2, 2012

ថៃរៀបចំពិព័រណ៍បង្ហាញ ផលិតផលគ្រឿងសំអាង និងសំលៀកបំពាក់


www.tcnewscambodia.com  Aug-02-2012

                                      

នៅក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ថ្ងៃ​ដំបូង នា​ល្ងាច​ថ្ងៃទី​១​សីហា នៅ​ផ្សារ​ទំនើប​ប៉ា​រ៉ា​ហ្គ​ន​រាជធានី​ភ្នំពេញ​នេះដែរ
ក៏មានរៀបចំ​ពិធី​ប្រ​គួ​ត​ប្រជែង​ដណ្តើមពាន​រង្វាន់​សម្រាប់​អ្នកមាន​ស្នាដៃ​ក្នុងការ​តុបតែង​មុខ ​និង​កាត់សក់​បុរស-នារី
ជូន​ទស្សនា​កំសាន្ត​ទៀតផង។
ភ្នំពេញ៖ នាយកដ្ឋាន​ជំរុញ​ការនាំចេញ​ពាណិជ្ជកម្ម​ថៃ​ សហការ​ជាមួយ​ស្ថានទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​
បាន​រៀបចំ​ធ្វើ​ពិព័រណ៍​បង្ហាញ​នូវ​ផលិតផល​គ្រឿង​សំអាង ​និង​សំលៀក​បំពាក់​ដែល​ផលិត​នៅ​ប្រទេស​ថៃ ហើយ​បាន​នាំ​
ចូល​មក​លក់​នៅ​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​កន្លង​មក​។

លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ថៃ​នៅ​កម្ពុជាបាន​មានប្រសាសន៍ថា
ទំនិញ​ថៃ​ដែល​​នាំមក​លក់​នៅ​កម្ពុជា ក្រៅពី​ទំនិញ​ជា​សម្លៀកបំពាក់​នៅមាន​ទំនិញ​គ្រឿងសំអាង​ជាច្រើន​មុខ និង​ទំនិញ​
ផ្នែក​ថែរក្សា​ស្បែក​ជាច្រើន​ប្រភេទ​ដែល​ត្រូវ​ដាក់តាំង​បង្ហាញ​ និង​លក់​ជូន នៅ​ថ្ងៃ​ពិព័រណ៍​ដែល​ប្រព្រឹត្តិ​ទៅ​ពីថ្ងៃ​ទី​១ ​
ដល់​ថ្ងៃទី​៤ ​សីហា ២០១២ ។​

លោកស្រី​ ជី​រ៉ា​ណាន់ វង្ស​មង្គល បន្តថា ក្រៅពី​ពានរង្វាន់​សម្រាប់​អ្នក​ជ័យលាភី​ ក៏មាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​
អ្នកឈ្នះ​ការប្រកួត​ទាំង ​៣​ប្រកួត​នេះដែរ ក្នុងនោះ​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​១ នឹង​ទទួលបាន​ពានរង្វាន់​មួយ
និង​ថវិកា​ ៥​សែន​រៀល លេខ​២​ ទទួលបាន​ពានរង្វាន់​មួយ និង​ថវិកា ​៤​សែន​រៀល និង​ចំណាត់ថ្នាក់​លេខ​៣​ ទទួលបាន​
ពាន​មួយ និង​ថវិកា ​៣​សែន​រៀល។ ជាមួយគ្នា​នោះដែរ​ នាយកដ្ឋាន​ជំរុញ​ការនាំចេញ​បាន​ដឹកនាំ​ក្រុម​ពាណិជ្ជករ
អាជីវករ​ខ្នាត តូច មធ្យម និងកណ្តាល​មក​ដាក់​បង្ហាញ​នូវ​ផលិតផល​ថ្មីៗ ​និង​ស្វែងរក​ដៃគូរ​ក្នុងប្រទេស​កម្ពុជា
​បន្ថែម​ទៀត។

លោកស្រីបានបង្ហាញ​ឲ្យ​ដឹងផង​ដែរ​ថា ជាទូទៅ​ទំនិញ​ថៃ​ដែល​នាំមក​លក់​នៅ​ប្រទេស​កម្ពុជា​ក្នុង​មួយឆ្នាំៗ​មានតម្លៃ​
ប្រហែល​ជាង ​៤០០​លាន​ដុល្លារ​អាមេរិក ដែល​នេះ​និយាយ​តែ​ចំពោះ​គ្រឿងសំអាង សំលៀកបំពាក់ និង​ទំនិញ​សម្រាប់​
ថែរក្សា​ស្បែក​តែប៉ុណ្ណោះ។ ដោយឡែក​នៅមាន​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​ដូចជា ​ផ្លែឈើ សម្ភារៈប្រើប្រាស់
​និង​គ្រឿងឧបភោគ បរិភោគ​ដែល​បាន​នាំចូល​ពី​ប្រទេស​ថៃ​បើ​គិត​ជា​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ។

​លោក Sampong Sanguangbun
ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា ប្រជាជន​នៃ​ប្រទេស​ទាំងពីរ
កម្ពុជា និងថៃ មាន​វប្បធម៌ ទំនៀម​ទំលាប់​ប្រហាក់ប្រហែលគ្នា ព្រមទាំង​មាន​ទំនាក់ទំនង​ជាមួយគ្នា​ជា​យូរ​មកហើយ។
ជាពិសេស​ភាសារ​ដែល​យើង​ប្រើ​មាន​សណ្ឋាន​ស្រដៀង​គ្នា​ប្រមាណ​ជា​ ៥០​ភាគរយ ក្រៅពីនោះ​នៅមាន​សម្បុរ
ស្បែក មុខមាត់​ និង​មាន​ឌី​អិន​អេ​ដូចគ្នា​ទៀត ដែល​ធ្វើ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ងាយស្រួល​ប្រើប្រាស់​សម្ភារៈ
ផលិតផល និង​នាំចេញ​នាំចូល​បាន​កាន់តែ​ប្រសើរ​ថែមទៀត។

គូរ​បញ្ជាក់ដែរថា នៅក្នុង​ពិព័រណ៍​ផលិតផល​សំលៀកបំពាក់​ និង​គ្រឿងសំអាង​ថៃ​នេះដែរ​ក៏មានរៀបចំ​ដើរ​បង្ហាញ​ម៉ូត​
ដោយ​តារា​ល្បីៗ​របស់​កម្ពុជា និង​មាន​បង្រៀន​ពី​របៀប​តុបតែង​មុខ កាត់សក់​ដោយ​គ្រូ ​ដែលមាន​បទពិសោធន៍​មកពី​
ប្រទេស​ថៃ ព្រមទាំង​មានការ​ចូលរួម​ពី​ហាង​សំអាងការ​ និង​សិស្ស​ផ្នែក​នេះ​ជាច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ៕
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons