Thursday, August 2, 2012

ចង់បានលុយការប្រពន្ធ រកស៊ីលក់ថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន


www.tcnewscambodia.com  Aug-03-2012
កំពង់ធំ៖ គ្រូថ្នាំខ្មែរព្យាបាលជំងឺទាចទឹក ត្រូវកម្លាំងអាវុធហត្ថខេត្ត (អ.ហ) ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១ ខែសីហា
ឆ្នាំ២០១២ ខណៈដែលជនសង្ស័យរូបនេះ ប្រុងធ្វើសកម្មភាពចែកចាយថ្នាំញៀននៅក្នុងបរិវេណវត្តកំពង់ធំ ស្ថិតក្នុងភូមិ
ក្រុងស្ទឹងសែន។

                                      

                                      

លោកវរៈសេនីយ៍ត្រី ប៊ុន ឃី អនុប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ច
ចាប់ខ្លួននៅក្នុងវត្តកំពង់ធំនោះ មានឈ្មោះ ចាន់ ឧស្សា អាយុ ៣២ឆ្នាំ ជាគ្រូផ្សំថ្នាំខ្មែរ ព្យាបាលជំងឺទាចទឹក នៅក្នុង
សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកបានឲ្យដឹងទៀតថា ជនសង្ស័យបានជិះរថយន្តឈ្នួលពីភ្នំពេញទៅកំពង់ធំ រួចក៏ឈប់ហូបបាយនៅបេន
រថយន្តកំពង់ធំ ហើយមួយសន្ទុះក្រោយមក ក៏ជិះម៉ូតូឌុបសំដៅទៅវត្តកំពង់ធំ រួចឈប់ដើរចូលទៅក្នុងបរិវេណវត្តប្រុងធ្វើ
សកម្មភាពចែកចាយថ្នាំញៀន ក៏ត្រូវកម្លាំងអ.ហខេត្ត ក្របួចជាប់តែម្តងទៅ។

លោកវរៈសេនីយ៍បន្ថែមទៀតថា ក្នុងនោះសមត្ថកិច្ចបានរកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន ៧កញ្ចប់ ស្មើនឹង
១.៨ក្រាម នៅក្នុងខ្លួនជនសង្ស័យ។

ក្រោយពេលសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនជាគ្រូថ្នាំខ្មែរ ព្យាបាលជំងឺទាចទឹក យ៉ាងស័ក្តិសិទ្ធិ ដែលព្យាបាល
អ្នកជំងឺម្នាក់ៗ បានរហូតដល់ ២-៣លានរៀល ហើយខ្លួនក៏ធ្លាប់បានចែកចាយថ្នាំញៀន នៅក្នុងខេត្តកំពង់ធំនេះ
ចំនួន ៣ដងរួចមកហើយដែរ ប៉ុន្តែមូលហេតុដែលនាំឲ្យខ្លួនក្លាយជាអ្នកចែកចាយថ្នាំញៀននេះ គឺមកពីខ្លួនត្រូវការលុយ
រៀបការប្រពន្ធមួយទៀត បន្ទាប់ពីប្រពន្ធរបស់ខ្លួនបានស្លាប់ចោលយូរឆ្នាំទៅ ព្រោះខ្លាចគេរៀបការចោលបាត់។

ទោះជាមានការអង្វកដល់សមត្ថកិច្ចពីសំណាក់ជនសង្ស័យ ដោយការសន្យាសុខចិត្តព្យាបាលអ្នកជំងឺទាចទឹកនានា
ឥតគិតថ្លៃ យ៉ាងណាក្តីសមត្ថកិច្ច មិនបានដោះលែង ជនសង្ស័យខាងលើឡើយ ហើយរៀបចំកសាងសំណុំរឿងបញ្ជូន
ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons