Thursday, August 2, 2012

ស្លាប់​៣​នាក់​របួស​ម្នាក់​ដោយសារ​ផ្ទាំង​ថ្ម​បាក់​សង្កត់​កម្មករ​ធ្វើ​ផ្លូវ​ក្រុមហ៊ុន​ចិន​


ដោយ​ ៖ គឹម​ សុខជា ថ្ងៃទី 03 សីហា 2012ម៉ោង 10:13:15
ខេត្ត​បាត់ដំបង ៖ ស្លាប់​៣​នាក់​របួស​ម្នាក់​ជា​កម្មករ​ក្រុមហ៊ុន​ចិន​ ធ្វើ​ផ្លូវ​លេខ​៥៩​ពី​ប៉ៃលិន​ទៅ​ស្រុក​សំ​​ពៅ​លួ​ន​ ដោយសារ​ផ្ទាំង​ថ្ម​បាក់​ធ្លាក់​សង្កត់ពីលើ​ ខណៈ​ពេល​កម្មករ​ និង ​មេការ​បច្ចេកទេស​ម្នាក់​ កំពុង​ស្វាន​ថ្ម​ដាក់​រំសេវ​បំផ្ទុះ​យក​ថ្ម​កិនបំបែក​តូចៗ​ទៅ​ក្រាល​ធ្វើ​ ផ្លូវ​ កាលពី​វេលា​ម៉ោង​១៥​និង​៤៥​នាទី​ ថ្ងៃ​ទី​២​ ខែសីហា ​ឆ្នាំ​២០១២​ នៅ​ខាងត្បូង​ភ្នំព្រឹក​ ស្ថិត​នៅ​ភូមិ​ព្រឹក​ ឃុំ​ភ្នំព្រឹក ​ស្រុក​ភ្នំព្រឹក ​ខេត្តបាត់ដំបង ​។​
​លោក ​សា ​រ៉េ​ត ​វិ​សេដ្ឋ​ អធិការ​ង​នគរបាល​ស្រុក​ភ្នំព្រឹក​ បាន​ឲ្យ​ដឹង​ថា​ បុរស​៤​នាក់​ដែល​រងគ្រោះថ្នាក់​ដោយសារ​ផ្ទាំង​ថ្ម​សង្កត់​ មាន​ទី​១-ឈ្មោះ​លាវ​ ឈៀង ​អាយុ​៣១​ឆ្នាំ​ មេការ​បច្ចេកទេស​ជ​​ន​ជាតិចិន ​។ ​ទី​២-​ឈ្មោះ​ ស៊ុន​ ភក្តី​ ហៅ​ ម៉ា​ប់​ អាយុ​២៥​ឆ្នាំ​ ។ ​ទី​៣-​ឈ្មោះ​ ហុំ​ ហុ​ន ​អាយុ​២៧​ឆ្នាំ​។​ ជនជាតិ​ខ្មែរ​២​នាក់​នេះ​ មាន​ទីលំនៅ​ភូមិ​ក្បាល​ថ្ម​ ឃុំ​សែ​ប ​ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ។ ​អ្នក​ទាំង​៣​នាក់​នេះ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​បាញ់​ថ្ម​នៅ​ ភ្នំព្រឹក​ ។ ​ចំណែក​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​រង​របួសស្រាល​ឈ្មោះ​ ស៊ុន​ វិសាល ​ហៅ​តុលា​អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​ក្បាល​ថ្ម​ ឃុំ​សែ​ប​ស្រុក​​កំពង់ត្រឡាច ​ខេត្តកំពង់ឆ្នាំង ​មក​ធ្វើ​ជា​កម្មករ​ឲ្យ​ក្រុមហ៊ុន​សៀង​ហៃ​ធ្វើ​ផ្លូវ​លេខ​៥៩​ពី​ប៉ៃលិន​ ភ្នំព្រឹក​សំពៅ​លួ​ន​ ។ ​លោក​អធិការ​ង​បាន​បន្ត​ថា​ នៅ​វេលា​រសៀល​ថ្ងៃ​ទី​២ ​ខែសីហា ​ឆ្នាំ​២០១២​នោះ​ កម្មករ​និង​មេការ​បច្ចេកទេស​ទាំង​៤​នាក់​ បាន​ចូល​ទៅ​ការដ្ឋាន​បាញ់​ថ្ម​នៅ​ខាងត្បូង​ភ្នំព្រឹក​ដើម្បី​ស្វាន​​រន្ធ​ ដាក់​រំសេវ​បាញ់​យក​ថ្ម​មក​កិន​តូចៗ​យក​ទៅ​ក្រាល​ធ្វើ​ផ្លូវថ្នល់​លេខ​៥៩​ នេះ ​។​ ពេល​កំពុង​ស្វាន​​ថ្ម​ស្រាប់តែ​ផ្ទាំង​ថ្ម​មួយ​ផ្ទាំង​ទម្ងន់​រាប់​តោន​ បាន​បាក់​ធ្លាក់​មក​សង្កត់​អ្នក​ទាំង​៤​នាក់​ជាប់​ស្លាប់​ភ្លាមៗ​នៅ​ពីក្រោម ​ផ្ទាំង​ថ្ម​ ប៉ុន្តែ​មាន​ម្នាក់​រួច​ផុត​ជីវិត​គ្រាន់តែ​របួសស្រាល​។​
​លោក ​សា​រ៉េ​ត​ វិ​សេដ្ឋ​ បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ចិន​ធ្វើ​ផ្លូវ​លេខ​៥៩​ បាន​ធ្វើ​ការដ្ឋាន​កិន​ថ្ម​នៅ​ខាងត្បូង​ភ្នំព្រឹក ​(​ពី​ស្រុក​ភ្នំព្រឹក​ទៅ​សំពៅ​លួ​ន​)​ក្រុមហ៊ុន​នេះ​បាន​បាញ់​យក​ថ្ម​ រយៈពេល​ជិត​មួយ​​ឆ្នាំ​មក​ហើយ ​។ ​កន្លែង​បាញ់​ថ្ម​មាន​រួ​ង​រន្ធ​យ៉ាង​ធំ​ ពេល​កម្មករ​ចូល​ទៅ​ស្វាន​រន្ធ​ដាក់​រំសេវ​បំផ្ទុះ​យ​
​ក​ថ្ម​ទៀត​ ទំនងជា​ថ្ម​វា​ស្រើប​រង្គើរ​ចង់​បាក់​ធ្លា​ម​មក​មេការ​មិនដឹង​ទើប​បាក់​ ធ្លាក់​មក​សង្កាត់​ស្លាប់​បែប​នេះ ​។ ​ចំណែក​អ្នក​រង​របួស​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ ក្នុងស្រុក​ភ្នំព្រឹក​ភ្លាមៗ​ដែរ​ ។​ សព​៣​នាក់​ទាំង​ជនជាតិ​ចិន​ម្នាក់​បាន​ប្រគល់​ជូន​អ្នក​ទទួលខុសត្រូវ​ ក្រុមហ៊ុន​សៀង​ហៃ​ឈ្មោះ​ លី​ ហៃ​តា​វ ​ដើម្បី​រក​ក្រុម​គ្រួសារ​មក​យ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕nokor wat




 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons