Thursday, August 2, 2012

តុលាការសម្រេចឃុំខ្លួនបុរស ២នាក់ ពាក់ព័ន្ធអំពើប្លន់ប្រដាប់អាវុធ


Aug-03-2012
ភ្នំពេញ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២ ​សីហា ឆ្នាំ​២០១២ បាន​សម្រេច​ឃុំខ្លួន​
អតីតមន្ត្រី​កងរាជអាវុធហត្ថ​អង្គភាព​ចល័ត​ម្នាក់ និង​បុរស​ម្នាក់​ទៀត ដែល​បាន​ធ្វើ​សកម្មភាព​ភ្ជង់​គំរាម​យក​ម៉ូតូ​
ម៉ាក​ស្កូប​ពី កាលពី​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១២ នៅក្បែរ​សួន​សុបិន្ត​ចំ​ការព្រីង ដាក់​ពន្ធនាគារ​ពី​បទអំពើ​លួច​មាន​
ស្ថាន​ទម្ងន់​ទោស និង​កាន់កាប់​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត​។

                                     

គួររលឹកថា ឈ្មោះ ជា សុខ​ណាក់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជា​អតីតមន្ត្រី​កងរាជអាវុធហត្ថ​អង្គភាព​ចល័ត មាន​ទីលំនៅ
​ផ្ទះ​គ្មាន​លេខ ភូមិ​ភ្លើង​ឆេះ​រទេះ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ឈ្មោះ ឡេង ប៊ុន​ថង ហៅ ត្រង់
ភេទ​ប្រុស អាយុ ២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ
​ដង្កោសហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​ជាក់ស្តែង
កាលពីថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០១២ នៅ​ចំណុច​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ឃាត់ខ្លួន​រួម​នឹង​មនុស្ស​
មួយចំនួនដែល​កំពុង​សម្ងំ​លាក់ខ្លួន​ជក់​គ្រឿងញៀន ក្នុងនោះសមត្ថកិច្ច​បាន​ដកហូត​អាវុធ​ខ្លី​មួយ​ដើម ​ម៉ាក​កា​៥៤​។

បន្ទាប់ពី​សាកសួរ​តាម​ជំនាញ​របស់​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិតធ្ងន់ ទើប​ធ្លាយ​រឿង​ដែល​បុរស
​ទាំង ២​នាក់​នេះ បានធ្វើ​សកម្មភាព​ភ្ជង់​គំរាម​យក​ម៉ូតូ​ម៉ាក​ស្កូប​ពីពី​យុវជន​ម្នាក់ កាលពី​យប់​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១២​
កន្លងទៅក្បែរ​សួន​កម្សាន្ត​ចំការ​ព្រីង​៕
www.tcnewscambodia.com 
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons