Wednesday, August 8, 2012

នារី​ម្នាក់​ជិះ​ម៉ូតូ​ទាក់​ដៃ​ចង្កូត​គ្នា​ ដួល​ចូល​ក្រោម​រថយន្ត​ដឹក​ខ្សាច់​ កិន​បែក​ក្បាល​ស្លាប់ នៅ​កន្លែង​កើត​ហេតុ



ថ្ងៃទី​ 09 ខែសីហា ឆ្នាំ2012, ម៉ោង 09:59 AM ហេង សុខា
1

រាជធានី​​ភ្នំពេញ ៖ នារី​ម្នាក់​ ត្រូវ​រថយន្ត​ដឹក​ខ្សាច់​កិន​បែក​ក្បាល​ស្លាប់​ នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ជិះ​ម៉ូតូ ទាក់​ដៃ​ចង្កូត​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ដួល​ចូល​ក្រោម​រថយន្ត ។
ហេតុការណ៍អកុសលនេះ កើតឡើង​នៅ​វេលាម៉ោង៥ និង៤០ នាទី​ល្ងាច​ថ្ងៃ​ទី​៨ សីហា តាមផ្លូវលេខ២១៧ ស្ថិតក្នុងភូមិឬស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សាក្សីឃើញហេតុការណ៍ បានឲ្យដឹ​ថា មុនពេលកើតហេតុម៉ូតូមីអូ ពណ៌​លឿង​លាយខ្មៅ បើកបរដោយនា​ម្នាក់ តាមផ្លូវលេខ២១៧ ពីត្បូងទៅ​ជើង ស្របទិសគ្នាជាមួយ​រថយន្ត​កាម៉ាស់ដឹកខ្សាច់ ពណ៌កណ្តុរប្រមេះ ខណៈមកដល់ចំណុចខាងលើ ម៉ូតូ​មីអូ ទាក់ដៃចង្កូតជាមួយម៉ូតូ មួយគ្រឿងទៀត ជិះទន្ទឹមគ្នា បណ្តាលឲ្យមីអូដួលខ្ទាត​ចូល​ក្រោម​រថយន្តទាំងមនុស្ស និងម៉ូតូ ដោយចូលកង់ក្រោយរថយន្ត ហើយរថយន្តអត់​ដឹង​​បើកទៅមុខទៀត បណ្តាលឲ្យកិនបែកក្បាលខ្ទេចស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ។
ចំណែកម៉ូតូមួយគ្រឿងទៀត ដែលទាក់ដៃចង្កូតគ្នាជាមួយម៉ូតូស្រ្តី រងគ្រោះមិនបានដួលទេ បានជិះទៅមុខបាត់ទៅ ។ រថយន្តបង្កហេតុ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​នៅកន្លែង​កើត​ហេតុ ចំណែកតៃកុងរថយន្តរត់គេចខ្លួនបាត់ ។ នារីស្លាប់បាត់បង់ជីវិតមានឈ្មោះ អ៊ឹម ចន្ធូ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅស្រុកសំរោង ខេត្តតាកែវ ។
សពត្រូវសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូខូចខាតផ្នែកខាងមុខ និងរថយន្តត្រូវប៉ូលិស យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍​ផ្លូវគោក​ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ៕Agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons