Tuesday, August 7, 2012

ប្រពន្ធប្រមឹកផឹកសា្រស្រវឹង ចាក់ប្តីមួយកាំបិត រងរបួសធ្ងន់


Aug-07-2012
កណ្តាល​​៖ ​បុរសម្នាក់​​បាន​រង​របួស​ជាទម្ងន់ ​និង​ត្រូវ​បានបញ្ជូនទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ដើម្បីសង្គ្រោះ​បន្ទាន់ ​
បន្ទាប់​ពី​​ត្រូវ​ប្រពន្ធ​ដែល​ស្រវឹងចាក់​នឹង​កាំបិត​ចិតបន្លែ​ចុង​ស្រួច​ចំទ្រូង​ខាងឆ្វេង​។ ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើងកាលពី​
វេលាម៉ោង​ ១១​ព្រឹកថ្ងៃទី៥ ខែសីហា  ឆាំ្ន២០១២ នៅរោង​ស្នាក់​នៅ​ក្នុងក្រុមហ៊ុន​ប្រាយ​វ៉េហ្វើនីឈ័រ​ ដែល​មាន​ទីតាំងស្ថិត​
ក្នុង​ភូមិទឹកជា​ ឃុំពើក​​ ស្រុក​អង្គស្នួល។

                                      

                                      

                                      

បុរសជាប្តីឈ្មោះ សាយ សិលារ័ត្ន អាយុ ៤៥​ឆ្នាំ រងរបួសទ្រូង​ខាង​ឆ្វេង​យ៉ាង​ធ្ងន់​ ចំណែកឯ​ប្រពន្ធដែល​​ចាក់​ប្តីនោះ
​ឈ្មោះ​ ជា សុភា អាយុ​ ៣៧ឆ្នាំ ពីរ​នាក់​​​ប្តី​ប្រពន្ធ​​​​នេះ​ជាកម្មករ​ហាល​ដំឡូង​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ និង​មាន​ទីលំនៅ
​ភូមិ​កំពង់​សិលា ឃុំកំពង់​សិលា ស្រុក​ស្រែអំបិល ខេត្ត​​ព្រះសីហនុ។

តាម​ប្រភពព័ត៌​មាន​បានឲ្យដឹងថា នៅ​មុន​ពេល​កើត​ហេតុ ​បន្ទាប់ពីឈប់​សម្រាក​ពី​ការ​ងារ​ស្រ្តី​ជាប្រពន្ធបាន​ផឹកស្រា​
ស្រវឹង​ជោក​ជាំ​ហើយ​ក៏​រក​រឿងជេរ​ប្រមាថ​បុរស​ជាប្តី​ដោយ​គ្មានមូលហេតុ។ ដោយ​សារនៅ​សុខៗត្រូវ​ប្រពន្ធ​ជេរ​ប្រមាថ​
បែបនេះ​ បុរស​ជា​ប្តី​​ក៏​​ស្តីបន្ទោស​វិញ​បន្តិចបន្តួច ​ធ្វើ​ឲ្យ​ប្រពន្ធខឹងក៏​ទាញកូន​កាំបិតចិត​បន្លែចុង​ស្រួច​ចាក់​ទៅលើ​ប្តី
ចំដើម​ទ្រូងខាង​ឆ្វេង​បណ្តាលឲ្យរង​​របួស​យ៉ាង​ធ្ងន់។

មន្ត្រី​សមត្ថកិច្ចបានឲ្យ​​ដឹង​ថា ក្រោយ​ពេល​កើត​ហេតុ ជនរង​គ្រោះជាប្តី​ត្រូវបាន​បញ្ជូន​ទៅ​កាន់មន្ទីរ​ពេទ្យដើម្បី​សង្គ្រោះ​
បន្ទាន់​ ចំណែក​ឯ​ស្រ្តីជាប្រពន្ធ​ត្រូវបាន​ចាប់ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅតុលាការ​។ កន្លង​មក​តាម​ការបំភ្លឺពី​សាក្សី​
ដែលជាកម្មករ​ធ្វើការ​ជាមួយ​គ្នា ​​គឺស្រ្តីជា​ប្រពន្ធ​រូបនេះ​តែង​តែ​ផឹក​ស្រាស្រវឹងជេរ​ប្រមាថ​បុរស​ជា​ប្តីស្ទើរ​រាល់ថ្ងៃ
ចំណែកឯ​ប្តីមិនសូវ​តបត​ទេ​ ព្រោះ​ដឹងថា​ប្រពន្ធ​របស់ខ្លួនឲ្យ​តែពេលផឹក​ស្រា​ស្រវឹង​ម្តងៗតែងតែជេរបញ្ចោ​រប្តីបែប​នេះ​
មិន​តែប៉ុណ្ណោះ​ស្រ្តីរូប​នេះ​ធ្លាប់បាន​ប៉ុនប៉ង​រត់​ចូល​​ឲ្យ​រថយន្ត​បុកដើម្បី​សម្លាប់ខ្លួន​ទៀត​ផង​។

លុះ​ដល់ពេលកើតហេតុ ក៏មិនខុសពីពេលមុនៗ​ដែរ ស្រ្តីរូបនេះ​ពេល​ផឹកស្រាស្រវឹងក៏​ជេរ​ប្រមាថរក​រឿងប្តីទៀត
ហើយ​ដោយអត់​ទ្រាំ​លែង​បានបុរស​ជាប្តី ក៏​តបត​បន្តិច​បន្តួច ​ស្រាប់​តែ​​ត្រូវ​​ប្រពន្ធ​​ទាញកូន​កាំបិតចុង​ស្រួច​ចាក់​បណ្តាល​
ឲ្យរងរបួសបែបនេះតែម្តង៕cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons