Tuesday, August 7, 2012

កម្ពុជានឹងរៀបចំ ប្រារព្ធខួបលើកទី៤៥ ថ្ងៃបង្កើតអាស៊ាន


(www.tcnewscambodia.com ) Aug-07-2012
ភ្នំពេញ៖ ព្រះ​រាជាណាចក្រ​ក​កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​នឹង​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី​៤៥ នៃ​ការ​បង្កើត​សមាគម​
ប្រជាជាតិ​អាស៊ី​អា​គ្នេ​យ៍ ហៅកាត់ អាស៊ាន។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុ​ជា​ដែល​ពិធី​នោះ​
ដែល​រៀបចំ​ធ្វើឡើង​រយៈ​ពេល​ពេញ​មួយថ្ងៃ​។

                                     

លោក​ កុយ គួ​ង អនុរដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការអន្តរជាតិ​កម្ពុជា​បាន​
មានប្រសាសន៍​ឲ្យ​ដឹង​​ថា នៅ​ថ្ងៃទី​៨ សីហា ឆ្នាំ​២០១២ ស្អែក​នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា​នឹង​រៀបចំ​ពិធី​អបអរសាទរ
​ខួប​លើក​ទី​៤៥ ​នៃ​ថ្ងៃ​បង្កើត​សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍​ ឬ​ហៅថា ​អាស៊ាន​នេះ ដែល​ពិធី​នេះ​ដែល​នឹងត្រូវ​រៀបចំ
​ធ្វើ​នៅក្នុង​ក្រសួងការបរទេស​កម្ពុ​ជា​តែម្តង​រយៈពេល​ពេញ​មួយថ្ងៃ​។

បើតាម​អ្នកនាំពាក្យ​ដដែល​បញ្ជាក់ថា ក្រៅពី​មន្ត្រី​ជាន់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​នឹងត្រូវ​អញ្ជើញ​ចូលរួម ពិធី​នោះ​នឹង​
ការអញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ ជាពិសេស​បណ្តា​ឯកអគ្គរាជទូត​ និង​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ជា​មិត្ត
​ដែលមាន​ទីតាំងនៅ​ភ្នំពេញ​នឹងអញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​នោះ​៕
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons