Saturday, August 11, 2012

ក្រសួង​ធនធានទឹក​បញ្ចេញ​ម៉ាស៊ីន​បូមទឹក​ដើម្បី​សង្គ្រោះ​ស្រូវ​របស់​ប្រជា​កសិករ​ប្រមាណ​ជិត​១០​ខេត្ដ​


ដោយ​ សុខ​ ខេមរា ថ្ងៃទី 11 សីហា 2012ម៉ោង 16:24:53
​ភ្នំពេញ​ ៖​ បើ​ទោះជា​ស្រូវ​ក្នុង​ស្រែ​មួយ​ ចំនួន​របស់​ប្រជា​កសិករ​មិន​ទាន់​ឈាន​ ទៅ​ដល់​ការ​ខូចខាត​ ប៉ុន្ដែ​ដោយសារ​មួយ​ រយៈ​នេះ​មិនសូវ​មាន​ទឹកភ្លៀង​ធ្លាក់​ បាន​ធ្វើ​ឱ្យ​ស្រែ​មួយ​ចំនួន​កំពុង​រង​នូវ​ការ​ប៉ះ​ពាល់​ទៅ​លើ​ដីស្រែ​ ប្រមាណ​ជាង​១០.០០០​ ហិ​កតា​ បើ​សរុប​ទូ​ទាំង​ប្រទេស​ ។​ លោក​  ចាន់​ យុ​ត្ថា​ នាយខុទ្ទកាល័យ​ក្រសួង​ធន​ ធាន​ទឹក​និង​ឧតុនិយម​ មាន​ប្រសាសន៍​ បែប​នេះ​ ខណៈ​ដែល​លោក​កំពុង​តែ​ចុះ​ បញ្ជា​ម៉ាស៊ីនបូមទឹក​ជាមួយនឹង​មន្ដ្រី​ ជំនាញ​ បច្ចេកទេស​របស់​ក្រសួង​ ក៏​ដូច​​ជាមួយ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​តាម​បណ្ដា​ខេត្ដ​ ។​
​លោក​ ចាន់​ យុ​ត្ថា​ បន្ដ​ថា​ ក្នុង​នោះ​ខេត្ដ​ដែល​កំពុង​រង​នូវ​ការ​ប៉ះពាល់​ទៅ​លើ​ ការ​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ស្រូវ​ ដំណាំ​របស់​ប្រជាពលរដ្ឋ​ រួម​មាន​ខេត្ដ​ ព្រៃវែង​ ស្វាយ​រៀង​ កំពង់ស្ពឺ​ តាកែវ​ ឧត្ដរ​មាន​ជ័យ​ និង​ខេត្ដបន្ទាយមានជ័យ​ ។​ ប៉ុន្ដែ​ខេត្ដស្វាយរៀង​និង​ខេត្ដឧត្ដរមានជ័យ​ មក​ទល់​នឹង​ពេល​នេះ​ដីស្រែ​មានការ​ប៉ះ​ពាល់​ច្រើន​ជាងគេ​ ដូច្នេះ​កត្ដា​សំខាន់​ជា​ គោលការណ៍​របស់​លោក​រដ្ឋមន្ដ្រី​ បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ ក្រុមបច្ចេកទេស​ ក៏​ដូច​ជា​អង្គភាព​មន្ទីរ​ធនធានទឹក​តាម​បណ្ដា​ខេត្ដ​ ត្រូវ​តែ​ស្វះ​ស្វែងរក​ប្រភព​ទឹក​  ដូច​ជា​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​អន្ដរា​ គម​ន៍​ ដើម្បី​បែងចែក​ទឹក​ទៅ​ជួយ​ស្រោច​ ស្រព​ដីស្រែ​ប្រជា​កសិករ​ ។​
​លោក​ ចាន់​ យុ​ត្ថា​ បាន​លើក​ឡើង​ថា​ ដោយឡែក​នៅ​ខេត្ដព្រៃវែង​ ពិតជា​ជួប​ ការ​លំបាក​ខ្លាំង​ ខណៈ​ដែល​ខ្វះ​ប្រភព​ទឹក​ បើ​ទោះជា​មាន​ម៉ាស៊ីន​សម្រាប់​ជួយ​អន្ដរា​ គម​ន៍​ក៏​ដោយ​ ។ ​ ចំពោះ​ខេត្ដស្វាយរៀង​ មួយ​រយៈ​នេះ​មន្ដ្រី​ការងារ​បាន​ជួយ​ជីក​ ប្រឡាយ​ដើម្បី​បង្ហូរទឹក​ចំនួន​៣​ខ្សែ​ ដែល​ មាន​ប្រវែង​១៣​គីឡូម៉ែត្រ​ ដើម្បី​នាំ​ប្រភព​ ទឹក​ស្រោចស្រព​ទៅ​លើ​ដីស្រែ​កំពុង​រង​នូវ​ ផល​ប៉ះពាល់​ ។​
​លោក​ ចាន់​ យុ​ត្ថា​ បញ្ជាក់​ថា​ ស្រប​ពេល​ដែល​មួយ​រយៈ​នេះ​ទឹកភ្លៀង​ពុំ​សូវ​ ធ្លាក់​ លោក​រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​យកចិត្ដទុកដាក់​ខ្ពស់​ ក្នុង​នោះ​លោក​រដ្ឋមន្ដ្រី​បានឱ្យ​ក្រុមការងារ​ របស់​ក្រសួង​ និង​តាម​មន្ទីរ​ធនធានទឹក​ ខេត្ដ​នីមួយៗ​ចុះ​ជា​ប្រចាំ​ពិនិត្យ​សិក្សា​ជុំ​ វិញ​ផល​ប៉ះពាល់​និង​ករណី​ខ្វះ​ប្រភព​ទឹក​ នេះ​ជាដើម​ ដូច្នេះ​ បើ​មាន​ប្រភព​ទឹក​ ធ្វើ​ យ៉ាងណា​យក​ម៉ាស៊ីន​ទៅ​អន្ដរាគមន៍​បូម​ ជូន​ប្រជាពលរដ្ឋ​ដោយ​មិន ​ចាំបាច់​គិត​ ពេល​យប់​ ពេល​ថ្ងៃ​ ឬ​ម៉ោង​រដ្ឋបាល​ការ​ ងារ​នោះ​ឡើយ​ ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ ទទួល​បាន​ប្រភព​ទឹក​ ដើម្បី​ការ​បង្កបង្កើន​ ផល​របស់​ប្រជា​កសិករ​ ស្រប​តាម​គោល​ នយោបាយ​របស់​រាជរដ្ឋាភិបាល​ ពិសេស​ អនុសាសន៍​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ ៕agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons