
របាយការណ៍ចំនួន ៥ទំព័រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២ ធ្វើនៅប៉ោយប៉ែត ចុះហត្ថលេខាដោយលោក
ឧត្តមសេនីយ៍ត្រី ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបានបង្ហាញថា ក្នុងរយៈពេល ៦ខែ
គិតចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០១២ ករណីពលរដ្ឋកម្ពុជាកាប់ឈើនៅតាមព្រំដែន ត្រូវបានសមត្ថកិច្ចថៃ
បាញ់ស្លាប់ចំនួន ៣៨នាក់ របួសចំនួន ១០នាក់ ដាក់ពន្ធនាគារ ១៩៤នាក់ បាត់ខ្លួនចំនួន ១នាក់។ សរុបចំនួន
២៤៣នាក់។ ក្នុងនោះថៃបានដោះលែងពលរដ្ឋកម្ពុជា ចំនួន ៨០នាក់ ស្រីចំនួន ២នាក់ ដោយក្នុងនោះករណីកាប់ឈើ
ចំនួន ៤៦នាក់ និងករណីឆ្លងដែនខុសច្បាប់ចំនួន ៣៤នាក់។
រយៈពេល ៦ខែ ឆ្នាំ២០១២ ថៃបាញ់សម្លាប់ប្រជាជនកម្ពុជា ៣៨នាក់
Aug-14-2012
កម្ពុជា ចំនួន ៣៨នាក់។ នេះបើយោងតាមរបាយការណ៍បូកសរុបសង្ខេបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅ
ឆមាសទី២ ឆ្នាំ២០១២ របស់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ។
របាយការណ៍បានបង្ហាញថា សមត្ថកិច្ចថៃចាប់បញ្ជូនប្រជាពលរដ្ឋកម្ពុជាឆ្លងដែនខុសច្បាប់ ត្រឡប់មកកម្ពុជា
ចំនួន ១.៤៦៥លើក សរុបចំនួន ៦៨.៦៥៩នាក់ ដោយមានស្ត្រីចំនួន ២០.៤៨៨នាក់ និងកុមារចំនួន ៥.៩៩១នាក់។
របាយការណ៍ដដែលក៏បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាបានឆ្លងដែនទៅកាន់ប្រទេសថៃ ក្នុងរយៈពេល ៦ខែ
ឆ្នាំ២០១២ មានចំនួន ១.៩៣៩.៦០៩នាក់ ស្ត្រីចំនួន ៦៥៧.៥៨០នាក់។ រីឯប្រជាពលរដ្ឋថៃចូលប្រទេសកម្ពុជាចំនួន
១.៤៤០.៤១៤នាក់ ស្ត្រីចំនួន ៥០៤.០៦៥នាក់។ ចំណែកជនបរទេសចូលមកប្រទេសកម្ពុជាមានចំនួន
៣៣០.៣៦០នាក់ ស្ត្រីចំនួន ១៥២.៦៧៥នាក់។ ជនបរទេសចេញពីប្រទេសកម្ពុជា មានចំនួន ៣០៨.៧៤៧នាក់
ស្ត្រីចំនួន ១៤៦.២២២នាក់។ ពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស ចំនួន ២៥.១៩៩នាក់។
គួរបញ្ជាក់ដែរថា ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ស្ថិតក្រោមគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
នៅក្រោមក្រសួងការពារជាតិ។ ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ទទួលខុសត្រូវលើភូមិសាស្ត្រ
តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រមាណជាង ៨០០គីឡូម៉ែត្រ ដោយគិតចាប់ពីច្រកអន្តរជាតិ ចាំយាម ខេត្តកោះកុង
រហូតដល់ច្រកមុំបី ខេត្តព្រះវិហារ ។ ក្នុងនោះខេត្ត ដែលមានភូមិសាស្ត្រជាប់ព្រំដែនថៃ ចំនួន ៧ខេត្ត
១-ខេត្តកោះកុង ២-ខេត្តពោធិ៍សាត់ ៣-ខេត្តបាត់ដំបង ៤-ខេត្តប៉ៃលិន ៥-ខេត្តបន្ទាយមានជ័យ ៦-ខេត្តឧត្តរមានជ័យ
និង៧-ខេត្តព្រះវិហារ។ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាង ៨០០គីឡូម៉ែត្រ មាន ២២ច្រកព្រំដែន។ ក្នុងនោះមាន
ច្រកព្រំដែនអន្តរជាតិ ចំនួន ៦ច្រក៕cam111

