Wednesday, August 8, 2012

សមត្ថកិច្ចចុះបង្រា្កប កន្លែងលេងល្បែងស៊ីសងមួយវង់ ឃាត់បានមនុស្ស ៤នាក់


Aug-09-2012
កំពង់ចាម៖ នគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោក ផាន់ សុភ្រ្ត ព្រះរាជអាជ្ញារងអម
សាលាដំបូងខេត្ត និងលោក ចាន់ ហោ អនុប្រធាន ការិយាល័យកណ្តាលនគរបាលយុត្តិធម៌ បានបង្ក្រាបកន្លែង
លេងល្បែងស៊ីសងមួយវង់ ឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន ៤នាក់ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៨ ខែសីហា
ឆ្នាំ២០១២ នៅចំណុចផ្ទះលក់កាហ្វេយីហោ ឡាលីន មីនីម៉ាត ស្ថិតក្នុងភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

                                       

                                       

                                       

អ្នកលេងល្បែងទាំង ៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះទី១ គង់ សៀកហេង ភេទស្រី អាយុ ៥០ឆ្នាំ ជាម្ចាស់ផ្ទះ,
ទី២ឈ្មោះ ចាន់ ទូច ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិទី៣ សង្កាត់វាលវង់, ទី៣ សុខ ណា ភេទស្រី អាយុ ៤០ឆ្នាំ
មានទីលំនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម និងទី៤ឈ្មោះម៉េង តារ៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិទី១០
សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

លោក ចាន់ ហោ អនុប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌បានប្រាប់ឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចទទួលបាន
ព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចកើតហេតុ មានលេងល្បែងស៊ីសងជារៀងរាល់ថ្ងៃ ទើបលោកបានសុំគោលការណ៍
ពីលោកឧត្តសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរង
ហើយដោយមានការឯកភាព នឹងដឹកនាំដោយលោក ផាន់ សុភ័ក្រ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ទើបលោកបាន
ចុះប្រតិបត្តិការបង្ក្រាប អ្នកលេងល្បែងស៊ីសងមួយវង់នោះ ក្នុងខណៈ ដែលពួកគេកំពុងអង្គុយលេងបៀ ដែលក្នុងនោះ
មនុស្សចំនួន ៤នាក់ ត្រូវបានឃាត់ខ្លួន រឹបអូសបានបៀ ១ហ៊ូ, លុយ ១៥០០០រៀល, កម្រាលលេងបៀ១,
កំប៉ុងដកតុង១។

លោក ចាន់ ហោ បានឲ្យដឹងទៀតថា អ្នកលេងល្បែងទាំង ៤នាក់ ដែលត្រូវចាប់ខ្លួន បច្ចុប្បន្នកំពុងនៅការិយាល័យ
នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមច្បាប់៕
 
www.tcnewscambodia.com

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons