Aug-09-2012
ពោធិ៍សាត់៖ យុវជនស្ទាវម្នាក់ដែលពូកែលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងភូមិ ត្រូវបានកម្លាំងនគរបាល
ក្រុងពោធិ៍សាត់ ឃាត់ខ្លួន កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី៧ សីហា ឆ្នាំ២០១២ បន្ទាប់ពីយុវជនរូបនេះធ្វើសកម្មភាព
លួចយកចំរឹងដែកនៅផ្ទះប្រជាពលរដ្ឋមួយគ្រួសារ នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ហើយគេចខ្លួន
បានរយៈពេល ៥ថ្ងៃ។

លោក ម៉ូ លីដា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ជុំ ប៊ឿន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកើតហេតុ
ខាងលើ ។ លោកបន្ថែមថា ជនសង្ស័យម្នាក់នេះ ជាមុខសញ្ញាចាស់ ពូកែខាងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងភូមិ
យ៉ាងសកម្ម ដែលសមត្ថកិច្ចកំពុងតាមស្វែងរកជាយូរណាស់មកហើយ។
លោកវរៈសេនីយ៍ត្រីខាងលើបានបន្តថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ ធ្លាប់បានធ្វើសកម្មភាព
ដើរលួចចំរឹងដែក និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនលើក ហើយលើកនេះជាលើកចុងក្រោយហើយដែលគេ
បានលួចចំរឹងដែកយកទៅលក់ និងរត់គេចបានរយៈពេល៥ថ្ងៃ ទើបសមត្ថកិច្ចស្រាវជ្រាវរកចាប់ខ្លួនបាន ក្នុងនោះគេបាន
សារភាពថា បានលួចចំរឹងដែករហូតដល់ ៣៣គីឡូក្រាម។
ក្រោយពេលសួរនាំ យុវជនស្ទាវដែលជាចោរអម្បុកចោរអំបែងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ
តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕cam111