Tuesday, August 21, 2012

ក្រុមហ៊ុនថ្មីស្នើ ៨៥០ លានដុល្លារ ដើម្បីគម្រោងផ្លូវដែកនៅកម្ពុជា



ភ្នំពេញៈ ក្រុមហ៊ុន​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​លំដាប់​ថ្នាក់ កំពូល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ចិន នឹង​រុញ​ក្រុមហ៊ុន​ផ្លូវ​ដែក Toll ​និង​ដៃ​គូ​ក្នុង​ស្រុក​របស់​ខ្លួន រ៉ូយ៉ាល់គ្រុប ឲ្យ​ចេញ​ពី​សម្បទាន​ផ្លូវ​ដែក​រយៈ​ពេល​៣០​ឆ្នាំ ដោយ​សន្យា​វិនិយោគ​ទឹក​ប្រាក់​ចំនួន​ជិត​៨៥០​លាន​ដុល្លារ។
ប្រតិបត្តិការ​ជួសជុល​ផ្លូវ​ដែក​របស់ក្រុម​ហ៊ុន​ Toll នៅក្នុង​ប្រទេស​កម្ពុជា នាពេលកន្លងមក​​។ រូបថត សុវណ្ណ ភីឡុង

ក្រុមហ៊ុន Rail Services (Cambodia) Ltd បាន​ដាក់​សំណើ​គម្រោង​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ថា «​ផ្លូវ​ដែក​កម្ពុជា​» ទៅ​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​៣ សីហា។ នេះ​បើ​តាម​ប្រធាន​ប្រតិបត្តិ​លោក Daryl Dealehr។
ដោយ​មាន​ការ​គាំទ្រ ​ពី​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ Sino-Pacific Construction Consultancy Co, Ltd (SPCC) ​ដែល​ម្ចាស់​ហ៊ុន​សំខាន់​របស់​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​រដ្ឋ​ របស់​ចិន Construction Engineering Corp ​និង​ដែល​បាន​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​រថភ្លើង​ពី​ ប៉េកាំង‑ស៊ាងហៃ ក្រុមហ៊ុន Rail Services រួម​ជាមួយ​នឹង​ក្រុមហ៊ុន Hikmat Asia Sdn Bdh របស់​ប្រទេស​ម៉ាឡេស៊ី ​នឹង​មាន​បំណង​វិនិយោគ​ក្នុង​ចំនួន​ទឹក​ប្រាក់​ជិត ៨៥០ លាន​ដុល្លារ​លើ​ផ្លូវ​ដែក​ដែល​មាន​ស្រាប់​រួច​ហើយ​ក្រុមហ៊ុន Rail Services ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​របស់​ខ្លួន​កាល​ពី​ម្សិលមិញ ថា បញ្ហា​ជា​ច្រើន​ដែល​បាន​យាយី​ដល់​ក្រុមហ៊ុន Toll Royal ចំពោះ​ការ​ស្តារ​ផ្លូវ​​ដែក​វិញ​នោះ រួម​មាន ការ​បរាជ័យ​មិន​អាច​បន្ត​ការ​ដឹក​ទំនិញ​ឡើង​វិញ​បាន​នៅ​ខែ​នេះ​ ការ​ខ្វះ​ការ​វិនិយោគ និង​បញ្ហា​លើក​កម្រៃ​សម្បទាន​។
សេចក្តី​ថ្លែង​ ការណ៍​នោះ​មិន​បាន​លើក​ឡើង​អំពី​បញ្ហា​ពន្យារ​ពេល​ដែល ប្រហែល​ជា​បណ្តាល​មក​ពី​ការ​ទូទាត់​សំណង​ឡើង​វិញ​ទៅ​ដល់​ប្រជាពលរដ្ឋ​ ចំនួន​ជាង​១០០០​គ្រួសារ​ ​ដែល​បាន​បង្ហាញ​ថា ជា​បញ្ហា​សម្រាប់​គម្រោង​នោះ នឹង​ធ្វើ​ឲ្យ​មាន​ការ​ថ្កោលទោស​ពី​អន្តរជាតិ​ដោយ​សារ​បញ្ហា​ខ្វះ​សមត្ថភាព​ របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នោះ​។
សេចក្តី​ថ្លែង​ការណ៍ ​ក្រុមហ៊ុន​ឲ្យ​ដឹង​ថា​៖ «ក្រុមហ៊ុន Toll Royal  បាន​បញ្ឈប់​ប្រតិបត្តិការ​និង​សេវា​ផ្លូវ​ដែក​ដែល​មាន​ស្រាប់ កាល​ពី​ខែ​កុម្ភៈ ​២០១២ ​ដោយ​បាន​កាត់​បន្ថយ​បុគ្គលិក​របស់​ខ្លួន និង​សម្ភារ​ទាំង​ឡាយ ដោយ​មិន​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋា​រចនា​ផ្លូវ​ដែក​ដើម្បី បំពេញ​បន្ថែម​បណ្តាញ​ផ្លូវ​ដែក​ដែល​មាន​ស្រាប់ និង​បាន​ប្រាប់​ទៅ​រដ្ឋាភិបាល​ថា ខ្លួន​ទំនង​ជា​មិន​អាច​បន្ត​ប្រតិបត្តិការ​ផ្លូវ​ដែក​នៅ​មុន​ខែ​ មីនា ឆ្នាំ​២០១៣​នោះ​ទេ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បោះបង់​ចោល​កម្រៃ​សម្បទាន​សម្រាប់​ ឆ្នាំ​ទី៥‑៨ ​និង​ពាក់​កណ្តាល​ឆ្នាំ​ទី៩ ដែល​ជា​ការ​លើក​លែង​នៃ​ចំណូល​ប្រមាណ​ជាង​៩,៥​លាន​ដុល្លារ»។
ការ​ដាក់​ សំណើ​របស់​ក្រុមហ៊ុន Rail Services ​គួរ​មិន​មាន​បញ្ហា​អ្វី​ចំពោះ​មន្រ្តី​រដ្ឋាភិបាល​នោះ​ទេ ខណៈ​ខ្លួន​បាន​ផ្តល់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចំនួន​ប្រមាណ​៨៥០ លាន​ដុល្លារ ​បន្ទាប់ពី​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នៃ​កម្ចី​សម្បទាន​ពី​ម្ចាស់​ជំនួយ​ ក្នុង​តំបន់។ ​ ក្រុមហ៊ុន Rail Services ​បាន​ថ្លែងថា ពួក​គេ​នឹង​ខិតខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ទៅ​រដ្ឋាភិបាល ផ្តល់​ហិរញ្ញប្បទាន​ពេញ​លេញ​ ដល់​គម្រោង​នោះ»។
ជា​ថ្នូរ​មក​វិញ ក្រុមហ៊ុន Rail Services នឹង​ប្រតិបត្តិការ​លើ​សម្បទាន​ផ្លូវ​ដែក​រវាង​ពី​រាជធានី​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ​សម្រាប់​រយៈ​ពេល​យ៉ាង​ហោច​ណាស់​៦០​ឆ្នាំ ​ហើយ​នឹង​ស្វែងរក​ការ​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា នៅ​ពេល​បញ្ចប់​បណ្តាញ​ផ្លូវ​ដែក​បច្ចុប្បន្ន​នៅ​កម្ពុជា​។
ខណៈ​ដែល​ ការ​ផ្តល់​សម្បទាន​បច្ចុប្បន្ន​សម្រាប់​ខ្សែ​រថភ្លើង​ភាគ​ខាង​ ជើង និង​ខាង​ត្បូង នឹង​បន្ត​បន្ថែម​រយៈ​ពេល​ពី​៣០​ទៅ​៤០​ឆ្នាំ ក្រោម​រយៈ​ពេល​បច្ចុប្បន្ន​សម្រាប់​ក្រុមហ៊ុន Rail Services។
អ្នក​ នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន Rail Services លោក Daryl Dealehr បាន​ឲ្យ​ដឹង​ថា​៖ «រដ្ឋាភិបាល​កំពុង​តែ​ពិចារណា​ទៅ​លើ​សំណើ​នោះ​ ហើយ​មាន​ចំណាប់​អារម្មណ៍​ខ្លះ​ចំពោះ​សំណើ​នោះ។ ​រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​ពិចារណា​លើ​ធាតុ​នៃ​សំណើ​នោះ​»។
រដ្ឋាភិបាល ​មិន​បាន​ប្រាប់​លោក Daryl Dealehr​ ថា​តើ​នៅ​ពេល​ណា​រដ្ឋាភិបាល​នឹង​ឆ្លើយតប​នោះ​ទេ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មាន​ការ​ប្រាកដ​ខ្លាំង​ដែរ​ថា រដ្ឋាភិបាល​នឹង​ពិចារណា​គម្រោង​នោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​លទ្ធផល​គឺជា​ប្រយោជន៍​បំផុត​សម្រាប់​កម្ពុជា​»។
លោក​បាន​បន្ត​ទៀត ​ថា ៖ «ថា​តើ​វា​នឹង​មាន​រយៈ​ពេល​យូរ​ប៉ុន​ណា​ ខ្ញុំ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ។ ​យើង​នឹង​សហការណ៍​ជាមួយ​រដ្ឋាភិបាល​គ្រប់​វិធី​ទាំង​អស់​ដែល​យើង​អាច​ ធ្វើ​បាន ដើម្បី​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ត្រឹមត្រូវ»។
ប្រធាន ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប លោក គិត ម៉េង បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​លោក​អះអាង​កំពុង​ស្ថិត​នៅ​ប្រទេស​វៀតណាម នៅ​ពេល​ទូរស័ព្ទ​ទៅ​លោក​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។
រដ្ឋលេខាធិការ​ ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​លោក ​ទូច ចាន់​កុសល ដែល​ជា​មន្រ្តី​ពាក់ព័ន្ធ​គម្រោង​ផ្លូវ​ដែក​ទាំង​នោះ ក៏​មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ដែរ៕ Gregory Pellechi និង Don Weinland (ភ្នំពេញប៉ុស្តិ៍)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons