Wednesday, August 22, 2012

រថយន្តកូរ៉ូឡាបើកបុកម៉ូតូពីក្រោយ ស្លាប់ស្ត្រីម្នាក់ របួសធ្ងន់ម្នាក់


 Aug-22-2012
ភ្នំពេញ៖ ស្ត្រី​ម្នាក់បាន​ស្លាប់​ភ្លាមៗនៅ​កន្លែងកើតហេតុ និង​បុរស​ម្នាក់ទៀតបាន​រងរបួស​ធ្ងន់ ក្រោយពី​ត្រូវ​រថយន្ត​កូរ៉ូឡា
​បុក​ម៉ូតូ​ពីក្រោយ រួច​ជ្រុល​ទៅបុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវបាក់​អស់ ១០​ផ្ទាំង អូស​ជាប់​រនាំង​ដែកទៅបុក​បាក់​ដើម​ក្ងោក
​មួយ​ដើម​ទៀត កាលពី​វេលា​ម៉ោង ២ និង ១៥នាទី រំលងអធ្រាត្រថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១២ តាម​បណ្តោយ​មហាវិថី​
សហព័ន្ធរុស្ស៊ី ក្នុងភូមិ​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

                                     

                                     

                                     

                                     

តាមប្រភពពីសមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះមិន​ត្រូវបាន​គេស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​អ្នករងរបួស
​ធ្ងន់​ឈ្មោះ រឿន វីរៈ អាយុ ២០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ 113E1Z ផ្លូវ​លេខ​២៧១ ក្រុម​៤៦ សង្កាត់​បឹង​សាឡាង
ខណ្ឌទួលគោក​។ ជនរងគ្រោះ​ទាំងពីរ​នាក់ ជិះ​ម៉ូតូ​មី​នី​ស្កុប​ពី ពណ៌​សលាយ​ខៀវ​។ រីឯ​រថយន្ត​បង្កម៉ាក​កូរ៉ូឡា ពណ៌​ស្ករ
បើកបរ​ដោយ​បុរស​ម្នាក់ស្រវឹង​ជោក ក្រោយពី​កើតហេតុ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។

សមត្ថកិច្ចបាន​បន្តថា មុន​កើតហេតុ គេ​ឃើញជនរងគ្រោះ​ទាំងពីរ​នាក់ជិះ​ម៉ូតូឌុប​គ្នាពី​លិចទៅ​កើត ស្រប​ទិស​គ្នា​ជាមួយ​
រថយន្ត​កូរ៉ូឡា ពណ៌​ស្ករ ខណៈ​មកដល់​ចំណុច​ខាងលើ អ្នកបើករថយន្ត​ស្រវឹង​ជោក​នោះបើករថយន្ត​ទៅបុក​ពីក្រោយ​ម៉ូតូ
បណ្តាល​ឲ្យ​ផ្លោង​ស្ត្រី​ជិះ​ពីក្រោយទៅមុខ ៥​ម៉ែត្រ រួច​រថយន្ត​បើក​កិន​ពីលើស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។
ចំណែក​អ្នកបើក​ម៉ូតូខ្ទាត​ទៅ​នៅជាប់​រនាំង​ដែក​ពុះ​ចែកផ្លូវ​ រងរបួស​ធ្ងន់​។​ 
​រថយន្ត​បង្កបាន​ជ្រុល​ទៅបុករនាំង​ដែកចែកផ្លូវ
អស់ ​១០​ផ្ទាំង អូស​ជាប់​រនាំង​ដែក​ទៅជាមួយ​ជ្រុល​ទៅបុក​ដើម​ក្ងោកបាក់​ទៀត ទើប​រថយន្តទៅមុខ​លែងរួច​។

ក្រោយពេលកើតហេតុ រថយន្ត និង​ម៉ូតូ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ណ៍ផ្លូវគោក​៕​
 cam111

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons