Tuesday, August 21, 2012

ជមោ្លះរឿងលុយ ១ពាន់រៀល ក្រុមសន្តិសុខព្រួតវាយយុវជន ៤នាក់សន្លប់ស្ដូកស្ដឹង


  Aug-21-2012
ភ្នំពេញ​៖ ​យ៉ាងហោចណាស់​មាន​យុវជន​ ៤​នាក់​បាន​រង​របួស​ធ្ងន់ ​រហូត​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង​កើតហេតុ
​ហើយ​ត្រូវ​ក្រុម​បង្ក​បទល្មើស​អូស​មក​ទម្លាក់​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដូច​សត្វ​ធាតុ ក្រោយពី​ក្រុម​យុវជន​ទាំង ​៤​នាក់​នេះ​
រួម​និង​មិត្តភក្ដិ ​២​នាក់​ទៀត​មាន​ទំនាស់​ជាមួយ​ក្រុម​សន្តិសុខ​ក្លិប​ ផ្ដើម​ចេញពី​រឿង​លុយ​ផ្ញើ​ម៉ូតូ ​១​ពាន់​រៀល​
ហើយ​ត្រូវ​ក្រុម​សន្តិសុខ​ក្លិប​ទាំងនោះ​ព្រួត​គ្នា​វាយ ​និងប្រើ​ដំបង​ឆក់​យ៉ាង​ព្រៃផ្សៃ​នោះ។

                                     

អំពើ​ហិង្សា​ខាងលើ​បាន​កើត​មានឡើង ​កាលពី​រាត្រី​ឈាន​ចូល​ថ្ងៃទី​២១ សីហា ឆ្នាំ​២០១២ វេលា​ម៉ោង ​១២ និង​៣០​នាទី
នៅ​ចំណុច​ក្លិប​រាំ​កំសាន្ត​យីហោ វើ​ល​ដាន់ ផ្លូវ​២៧១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។

ជនរងគ្រោះ​ក្នុង​អំពើ​ហិង្សា​ដ៏​ព្រៃផ្សៃ​នោះ​ ត្រូវ​បាន​គេ​ស្គាល់ ទី១ឈ្មោះ ផាវ ស៊ី​ដេ​ត ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ មុខរបរ
​ជាង​កាត់ដេរ​ ស្នាក់​នៅផ្ទះ​លេខ ១៦ ផ្លូវ​៥៦៥​ សង្កាត់​ទឹកល្អក់​ទី​៣, ទី២ឈ្មោះ កូដ រតនា ហៅ​សាក់ ភេទ​ប្រុស
​អាយុ​ ២១​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់នៅ​ខេត្តព្រះវិហារ ដោយ​មកលេង​ជីដូននៅ​ភូមិ​១២ ​សង្កាត់​ទឹកល្អក់​ទី​៣
កាលពី​ ២​ថ្ងៃមុន​។ ទី៣ឈ្មោះ ក្រូច ពៅ ភេទ​ប្រុស អាយុ​ ២២​ឆ្នាំ​ មុខ​របរ​រត់​ម៉ូតូឌុប ​ស្នាក់​នៅផ្ទះលេខ​៥០​ ផ្លូវ២៧១​ស្ទួន​
សង្កាត់ទឹកល្អក់៣ ​ខណ្ឌ​ទួលគោក, ទី​៤ឈ្មោះ តុង បូរី ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជា​និស្សិត​ឆ្នាំទី៣ វិទ្យាស្ថានស៊ីតិច
ស្នាក់នៅផ្ទះលេខ​២៥០​ ផ្លូវលំ ភូមិស្លែង​រលើង ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ​។ ពួកគេ​ទាំង​ ៤​នាក់ ​រង​របួស​ដៃជើង
ដងខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយ​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ​ដូចគ្នា​។

ចំណែក​ក្រុម​ជនល្មើស​ត្រូវ​បាន​ជនរងគ្រោះ​អះអាង​ថា មាន​គ្នា​ប្រមាណ​ជិត​ ១០​នាក់ ជា​សន្តិសុខ និងជា​អ្នកយាមបម្រើ​
ការងារ​នៅក្នុង​ក្លិប​ខាងលើ​។ មិន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅឡើយ​ទេ​៕CAM111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons