Tuesday, August 21, 2012

ផ្ទុះកូដកម្មជិត ១០ថ្ងៃ ដោះស្រាយមិនចេញ កម្មករនាំគ្នាមកឈរតាមផ្លូវជាតិលេខ៤


Aug-21-2012
កណ្ដាល៖ កម្មករ-កម្មការិនី​រោងចក្រ​កាត់ដេរ​ ខូច​ម៉ូ​តិច​ស្កា​យ​ ខូ​អិ​ល​ធី​ឌី ​ដែល​មាន​ទីតាំងនៅ​ភូមិ​ស្វាយជ្រុំ ​ឃុំ​បែក​ចាន​
ស្រុក​អង្គស្នួល​ប្រមាណ​ជាង​ ២០០​នាក់ ​ក្នុងចំណោម​កម្មករ​សរុប​ជាង ​១​ពាន់​​នាក់ ​បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល​
៩​ថ្ងៃ​មក​ហើយ ​ដើម្បី​ទាមទារ​ដក​ប្រធាន​គ្រប់គ្រង​ និងសុំ​ឡើង​ប្រាក់ខែ​គោល​ ​៧០​ដុល្លារ​ និង​ទាមទារ​នូវ​លក្ខខណ្ឌ​
ការងារ​មួយចំនួន ​តែ​ការ​ទាមទារ​នេះមិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ​ទេ ​ជាហេតុ​នាំ​ឲ្យ​កម្មករ​បាន​នាំគ្នា​មក​ឈរ
​តាម​ផ្លូវជាតិ​លេខ​៤ ​ពោល​គឺ​ដើរ​ចេញពី​រោងចក្រ​ប្រហែល​ ២០០​ម៉ែត្រ​ប៉ុណ្ណោះ។

                                     

​ក្រុម​កម្មករ​បាននិយាយ​ថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២​នេះ ពួកគេ​បាន​នាំគ្នា​មក​នៅ​តាម​ផ្លូវជាតិ​លេខ​៤
តែ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​ហាមឃាត់​មិន​ឲ្យ​ធ្វើ​អ្វី​ជា​រឿង​ខុសច្បាប់​ឡើយ​ ដោយហេតុ​នេះ​ហើយ​ទើប​ពួកគេ​បាន​ត្រឹមតែ
​នៅ​តាម​ចិញ្ចើមផ្លូវ​លើក​បដា​ជា​ពាក្យស្លោក​ ដើម្បី​បង្ហាញ​ឲ្យ​មហាជន​ដឹង​ឮជា​សាធារណៈ​។

កម្មករ​បន្តថា កន្លងមក​ពួកគេ​ធ្វើ​កូដកម្ម​នៅតែ​បរិវេណ​រោងចក្រ​ប៉ុណ្ណោះ តែដោយសារ​គ្មាន​ដំណោះស្រាយ​ទើប​ពួកគេ
​ធ្វើ​បែប​នេះ​៕
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons