Thursday, August 2, 2012

សិស្សវត្តកោះម្នាក់ ជិះម៉ូតូប៉ះដៃចង្កូតគា្ន ដួលបោកក្បាលនឹងចិញ្ចើមថ្នល់ស្លាប់


  Aug-02-2012
ភ្នំពេញ៖ សិស្ស​វិទ្យា​ល័យ​វត្ត​កោះ​ម្នាក់​ជិះ​ម៉ូតូ​ប៉ះ​ដៃ​ចង្កូត​គ្នា បណ្តាល​=ឲ្យ​ដួល​បោក​ក្បាល​​ទៅ​​នឹង​ចិញ្ចើម​ថ្នល់​​ស្លាប់
​នៅ​មុខ​សណ្ឋា​គារ​កាំបូឌីយ៉ាណា​ តាម​មហា​វិថី​ព្រះ​ស៊ីសុវត្ថិ ស្ថិតក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូន​ពេញ កាល​ពី​​វេលា​ម៉ោង
​១០ ​និង​ ១០​នាទី​​​​យប់​ថ្ងៃទី​១ ខែសីហា ឆាំ្ន២០១២។

                                     

តាមសាក្សី​ដែលឃើញ​ហេតុ​ការណ៍បានឲ្យដឹងថា ​នៅ​វេលា​ម៉ោង​ជាង​ ១០​យប់​ថ្ងៃទី​​១ ខែសីហា ​គេ​បាន​ឃើញ​ម៉ូតូ
​ ​មួយ​គ្រឿង​​ម៉ាក​ស្មាស់​​វី ពណ៌​ស បើក​​​ដោយ​យុវជន​ម្នាក់ និង​​មិត្ត​ភក្តិ​​អង្គុយ​​ពី​ក្រោយ​ជិះ​​ក្នុង​ល្បឿន​លឿន​​ ចាក់​គួរ​ជុំវិញ
​រង្វង់​មូល​រូប​សំណាក​សម្តេច​​សង្ឃ ​ជួន ណាត ជាច្រើន​ជុំ​ ហើយ​ក៏​បត់​តាម​បណ្តោយ​មហា​​វិថី​ព្រះ​ស៊ីសុវត្ថិ​​ឆ្ពោះ​ទៅ
​​ព្រះ​បរម​រាជ​វាំង។ លុះ​មក​ដល់​មុខ​សណ្ឋា​គារ​កាំបូឌីយ៉ាណា​ ស្រាប់តែ​ម៉ូតូ​ស្មាស់​វី បាន​ជិះ​ប៉ះ​ដៃ​ចង្កូត​ម៉ូតូ​​សេដេ
​មិន​ចាំ​ពណ៌​ បណ្តាល​​ឲ្យ​យុវជន​ជាអ្នក​បើក​​ម៉ូតូ​ជ្រុល​ទៅ​បុក​ចិញ្ចើម​ថ្នល់​​ដួល​​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាមៗ​​នៅ​នឹង
​កន្លែង​​យ៉ាង​អាណោច​អាធ័ម រីឯ​​យុវជន​ម្នាក់​ដែល​អង្គុយ​ពី​ក្រោយ​ ​ក៏​ដួល​បោក​ខ្លួន​ទៅ​លើ​ថ្នល់​ដេក​សន្លប់​​ស្តូក​ស្តឹង
​​​ត្រូវបាន​គេ​បញ្ជូន​ទៅ​កាន់​​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត​។ ចំណែក​ម៉ូតូ​​សេដេ​ដែល​ប៉ះ​ជា​មួយ​ម៉ូតូ​​ស្មាស់​វីនោះ​​មិន​បាន​ដួល​ទេ
បែរ​ជា​បន្ថែម​ល្បឿន​​បើក​គេច​បាត់​ស្រមោល​ដោយ​សុវត្ថិ​ភាព។

នគរបាល​ខណ្ឌ​ដូន​ពេញ​​​បានឲ្យ​ដឹង​ថា ​យុវ​ជន​ដែល​ស្លាប់​ដោយ​សារ​ដួល​ម៉ូតូ​បោក​ក្បាល​នឹង​ចិញ្ចើម​ថ្នល់​នោះ​មាន
​ឈ្មោះ​ ស៊ុន សម្ផស្ស អាយុ​ ២៩​ឆ្នាំ ជា​សិស្ស​វិទ្យា​​ល័យ​វត្ត​កោះ​ថ្នាក់​ទី​១២ ស្នាក់​នៅ​ផ្ទះ​លេខ​២២២ ​ផ្លូវលេខ​១៣០ ​សង្កាត់
​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​​ដូនពេញ ចំណែក​យុវជន​អង្គុយ​ពី​ក្រោយ​រង​របួស​ត្រូវ​បាន​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ជា​សិស្ស​រៀន
​​ជា​មួយ​យុវជន​ខាង​លើ៕
www.tcnewscambodia.com 
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons