Thursday, August 2, 2012

ប៉េអឹមឃាត់ខ្លួនយុវជន០២នាក់ដើរអុកឡុកវាយកាប់ចាក់នៅពេលយប់


​​​​​​​​​​​​​​​​​​​​​​​​​​​          (ដោយ៖អ៊ិនសាមិត្តប៉ោយប៉ែត)៖​​យុវជន០២នាក់ក្នុងចំណោមបក្ខពួក០៦នាក់ត្រូវកម្លាំងអ.ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួន កាលពីវេលា ម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៨ កក្កដា ២០១២ នៅចំណុចសណ្ឋាគារ ហ្គោដឡាក់ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីពួក គេបានធ្វើសកម្មភាពដើរអុកឡុកវាយកាប់ចាក់គ្នាយ៉ាងសាហាវដូចក្នុងរឿងកុនហុងកុងទៅលើបុគ្គលិកសន្តិសុខ នៃសណ្ឋាគារខាងលើឲ្យរងរបួសជាទម្ងន់។
                 លោក ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១២ថា ជនសង្ស័យដែលកម្លាំងអ.ហ ឃាត់ខ្លួនទី១ឈ្មោះញ៉ែម វាសនា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុង ភូមិបាលិ លេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី២ឈ្មោះ យីម ពិទូ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិ ក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពួកគេមានមុខរបរមិនពិតប្រាកដ។
               លោក ហម ម៉ុត បានបន្តថាមុនពេលឃាត់ខ្លួន កាលពីវេលាម៉ោងកើតហេតុ ពួកគេទាំងពីរនាក់ រួមនឹងបក្ខពួក មានគ្នាសរុបទាំងអស់៦នាក់បានធ្វើសកម្មភាពអុកឡុកនៅ មុខបរិវេណសណ្ឋាគារហ្គូដឡាក់ ដោយវាយធ្វើ បាបទៅលើបុគ្គលិកនៃសណ្ឋាគារនោះបណ្តាលឲ្យរបួសជាទម្ងន់ ភ្លាមនោះដោយមានការទូរសព្ទ័ មកប្តឹងពី សំណាក់ ម្ចាស់ទីតាំងខាងលើ កម្លាំងអ.ហ ក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ចំណុចកើតហេតុក៏ឈានដល់ ការ ចាប់ខ្លួនជនបង្កបាន២នាក់យកមកសួរនាំ ដោយឡែកបក្ខពួកជនដៃដល់មួយចំនួនបានរត់គេចខ្លួនអស់។
             ក្រោយសួរនាំ ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋាន អ.ហ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ ការ បន្តតាមនីតិវិធីច្បាប់៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons