Thursday, August 2, 2012

ប៉ូលិសចាប់ខ្លួនអ្នកជក់ថ្នាំញៀន ៦នាក់ នៅសង្កាត់ទឹកថ្លា


  Aug-03-2012
ភ្នំពេញ៖ ជនសង្ស័យ ៦​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​ថ្នាំញៀន ត្រូវបាន​កម្លាំង​ល្បាតរបស់​អធិការដ្ឋាន​
នគរបាល​ខណ្ឌ​សែន​សុខ​ប្រទះឃើញ ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេររកឃើញ​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៣កញ្ចប់​តូច
កាលពី​វេលា​ម៉ោង ១០ និង ៣០​នាទីយប់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១២ នៅ​ចំណុច​ផ្លូវ ​K9 ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា
ខណ្ឌ​សែន​សុខ​។

                                     

ប៉ូលិស​បានឲ្យដឹងថា ក្រោយពី​ធ្វើការ​ឆែកឆេរ ប៉ូលិស​បាន​ឃាត់ខ្លួន​មនុស្ស ៦​នាក់ ដកហូត​ថ្នាំញៀន ៣កញ្ចប់​តូច
និង​ម៉ូតូ ២គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 2J-6947 និង​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច
ពាក់​ស្លាកលេខ ភ្នំពេញ ១​ក ៥៩២៧ ព្រមទាំង​ទូរស័ព្ទ ២ គ្រឿង​។

​បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង ៦​នាក់ និង​វត្ថុតាង ត្រូវ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ខណ្ឌ​សែន​សុខ ដើម្បី​សួរនាំ​៕
 
www.tcnewscambodia.com

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons