Friday, August 10, 2012

បុរសមា្នក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប៉ុនប៉ងរំលោភ ក្មេងស្រីអាយុក្រោម១៥ឆ្នាំ


Aug-11-2012

                                       

សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌខេត្ត​កែបបាន​ប្រាប់​ឲ្យ​ដឹង​ដោយយោង​តាម​បណ្តឹង​របស់​ក្រុមគ្រួសារ​នារី​រងគ្រោះ​ថា
កាលពី​យប់​វេលា​ម៉ោង ៨ និង 
ភ្នំពេញ៖ បុរស​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​ក្មេង​ស្រី​រងគ្រោះ​ បឹ្ត​ង​ចោទ​ប្រកាន់​ពី​ករណី​លួង​លោម​កូន​ស្រីរបស់​គាត់​
ដែល​ជា​អ​នីតិ​ជន​នៅ​ឡើយ​យក​ទៅ​រំលោភ​សេព​ស​ន្ថ​វៈ​ តែ​មិនបាន​សម្រេច​ ដោយ​សារ​មាន​អន្តរាគមន៍​ទាន់​ពេល​វេលា​
ពី​សំណាក់​សាច់​ញាតិ​។ ​ជន​សង្ស័យ​ក្រោយ​ពី​ប៉ុន​ប៉ង​រំលោភ​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​សីហា
​ឆ្នាំ​២០១២​ នេះ​បន្ទាប់ពី​គេ​បាន​ធ្វើ​សកម្មភាព​រយៈពេល​ជិត​ ២​ថ្ងៃ​រួច​មក​។
៣០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១២ ជនសង្ស័យ​ឈ្មោះ ខែ​ត សំបូរ ភេទ​ប្រុស
អាយុ ២៣ឆ្នាំ មុខរបរ​ជាជាង​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​សា​ងាំ ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប
បាន​លោង​លោម​តាមរយៈ​ទូរស័ព្ទ​ហៅ​ក្មេងស្រី​រងគ្រោះ ដែល​ត្រូវជា​កូន​ឈ្មោះ គ.ល.ក អាយុ ១៣ឆ្នាំ មាន​លំនៅ​ក្នុង
ភូមិ​កែប សង្កាត់​កែប ក្រុងកែប​ ប៉ុនប៉ង​ធ្វើ​សកម្មភាព​រំលោភ​ក្នុង​ចំណុច​ដីឡូត៍​មួយកន្លែង ចំងាយ​ពី​ផ្ទះ​ប្រហែល​ជាង
៣០០ម៉ែត្រ។

ប៉ុន្តែក្រោយពី​បាត់​កូន​មិនឃើញ​នៅក្នុង​ផ្ទះ ទើប​អាណាព្យាបាល​មានការ​សង្ស័យ ក៏​ដើររក​ទើប​ជួប​ប្រទះឃើញ​
ជនជាប់ចោទ​កំពុង​លួងលោម​កូន​របស់គាត់​បំរុង​ចាប់រ​លោភ ទើប​បឹ្ត​ង​សមត្ថកិច្ច​ប៉ូលិស​ឲ្យ​ជួយ​អន្តរាគមន៍​តែម្តង។

ករណី​ខាងលើ​មហាជន​ជាច្រើនបាន​លើកឡើងថា រឿងរ៉ាវ​ទាំង​អម្បាលម៉ាន គឺជា​ការ​ត្រូវរ៉ូវ​គ្នា​តាមរបៀប​ស្គាល់គ្នា
​តាម​ទូរស័ព្ទ ទើប​ពួកគេ​ណាត់គ្នា ដើម្បី​ផ្តោះផ្តង​ស្នេហា​តាមបែប​ផែន​យុវវ័យ​សម័យថ្មី លុះ​ដល់ពេល​បែកធ្លាយ​ដល់​
ក្រុមគ្រួសារក៏​ក្លាយជា​ករណី​ប៉ុនប៉ង​រំលោភ​សេព​ស​ន្ទ​វៈ។ ម្យ៉ាង​នារី​រងគ្រោះ​នៅ​ជា​អ​និតិ​ជន​មិនទាន់​គ្រប់​អាយុ​
រក​គូរ​ស្រករ ទើប​បញ្ហា​នេះក្លាយជា​រឿង​ចោទប្រកាន់​មិន​ខុសពី​ពាក្យ
ស្រី​ប្រកាន់ ប្រុស​ប្រកែក នោះឡើយ។
ក្រោយពី​ប៉ូលិស​ឃាត់ខ្លួន បុរស​ជាប់ចោទ​បាន​ស្រាយ​បំភ្លឺថា កន្លង​ប្រហែល​ជាង​មួយខែ​មុនគេ និង​នាងបាន​ស្គាល់គ្នា​
ក្នុងពេល​មានបុណ្យ​ទាន ហើយ​ក៏មាន​ពន្លក​ស្នេហ៍​នេះកើតឡើង គឺ​ការស្រឡាញ់​ស្មោះស្ម័គ្រ គ្មាន​ការបង្ខិតបង្ខំ​ទេ
ប៉ុន្តែរយៈកាល​កន្លងមក​គេ​មិនទាន់បាន​នែបនិត្យ​ខ្លួនប្រាណ​នាង​នៅឡើយ​ទេ លុះ​យប់​ម៉ោងជាង ៨យប់ថ្ងៃទី៨ សីហា
គេ​បាន​ទូរស័ព្ទ​ហៅ​សង្សា​មក​សារ​សង​ពាក្យ​ផ្អែមល្ហែម​នៅ​ទី​ស្ងាត់ ស្រាប់តែ​គេ​បឹ្ត​ង​ថា បំណង​ចាប់រំលោភ​ទៅវិញ
ពិតជា​អ​យុ​តិ្ត​ធម៌​មែន។

ទោះជា​យ៉ាងណា ថ្វី​ត្បិត​ករណី​ប៉ុនប៉ង​រំលោភ​មិនបាន​សម្រេច​បែបណាក៏ដោយ ក៏​ជា​ទង្វើ​មួយ​វា​ឆ្គាំឆ្គង​យ៉ាង​ធ្ងន់
ដោយសារ​ការប្រព្រឹត្ត​មកលើ​ក្មេង ដែលជា​អ​និតិ​ជន​អាយុ​ក្រោម ១៥ឆ្នាំ។ ហើយ​នៅ​រសៀលថ្ងៃទី១០ ខែសីហា
ឆ្នាំ២០១២ សមត្ថកិច្ច​ការិយាល័យ​កណ្តាល​នគរបាល​យុ​តិ្ត​ធម៌ខេត្ត​កែប បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យទៅ​
សាលាដំបូងខេត្តកំពត ចាត់ការ​តាមផ្លូវ​ច្បាប់៕cam111
 

Copyrig

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons