Wednesday, August 29, 2012

ខឹងគេលេបខាយដាក់ប្អូនស្រី កាប់អោយរបួសធ្ងន់ ត្រូវសមត្ថកិច្ច អ.ហ ឃាត់ខ្លួន



(ដោយ៖អ..មប៉ោយប៉ែត)៖ជនសង្ស័យម្នាក់ បានយក កាំបិតកាប់ដៃគូរ ជម្លោះ របស់ខ្លួនបណ្តាល ឲ្យរបួសធ្ងន់ធ្ងរព្រោះ តែទំនាស់ពាក្យសំដី ក្នុងផ្សាររោងគ្លឿ ប្រទេសថៃ ត្រូវកម្លាំង អ ហ ក្រុងប៉ោយប៉ែត ចាប់ខ្លួនបញ្ជូន ទៅតុលាការ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ ។
                           លោក ហម ម៉ុត មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការឃាត់ខ្លួន ជនសង្ស័យ ខាងលើធ្វើ ឡើងបន្ទាប់ពីទទួល បានពាក្យបណ្តឹង របស់ជនរងគ្រោះម្នាក់ ឈ្មោះ សុត សុផល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងមកអង្គភាព របស់លោក កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅឲ្យកម្លាំង អ ហ ក្រុងប៉ោយប៉ែត ជួយអន្តរាគមន៍ ព្រោះមានជន ដៃដល់ម្នាក់បានកាប់ខ្លួន ចំនួន០២កាំបិត ឲ្យរបួសកែងដៃឆ្វេង នៅចំណុច ផ្សារផ្លែ ឈើ ក្នុងផ្សាររោងគ្លឿ ប្រទេសថៃ ក្រោយកើតហេតុ ជនរងគ្រោះបាន មកដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍ ។
                 លោក ហម ម៉ុត បានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាននេះ និងបទបញ្ជា ពីលោក ឧត្តមសេនីយ៍ទោ រត្ន័ ស៊្រាង មេបញ្ជាការរង អ ហ លើផ្ទៃប្រទេស និងជាមេ បញ្ជាការ អ ហ ខេត្តបន្ទាយមានជ័យ លោកបានដឹកនាំ កម្លាំងចុះស្រាវជ្រាវ ទើបឈានដល់ការ ចាប់ខ្លួនជន សង្ស័យឈ្មោះ ឡម រឹទ្ធីហៅ អាដាំ ហៅអាខ្មៅ ភេទ ប្រុស អាយុ៣២ឆ្នាំ ដែលសម្ងំលាក់ ខ្លួនក្នុងទឹកដីថៃ បានសម្រេចកាលពី រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១២ យកមកសួរនាំ។
                    លោក ហម ម៉ុត បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យបាន និយាយថា កាលពី ថ្ងៃទី២២ ខែសីហា រូបគេនិងជនរងគ្រោះ មានទំនាស់ពាក្យ សំដីគ្នា ព្រោះជនរងគ្រោះបាន លេបខាយ ពាក្យសំដីមិន សមរម្យដាក់ប្អូនស្រី ក្រមុំរបស់ខ្លួន នៅផ្សាររោងគ្លឿ ដោយទ្រាំនឹងការឌឺដង មិនបាន រូបគេបាន ទៅយក កាំបិត មកកាប់ ជនរងគ្រោះតែម្តង។
                           បច្ចុប្បន្នក្រោយសួរនាំ ជនសង្ស័យត្រូវបានបញ្ជូនទៅទី បញ្ជាការ អ ហ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យ ការិយាល័យ ជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការ បន្តតាម នីតិវិធីច្បាប់៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons