Saturday, August 4, 2012

ផឹកស្រាសស្រវឹង ដើរឆ្លងថ្នល់ ត្រូវរថយន្តក្រុងបុកស្លាប់


  Aug-04-2012

                                     

ជនរង​គ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ រាវ ​សារឿន ​ភេទ​ប្រុស​ អាយុ​ ៤៨​ឆ្នាំ​ រស់នៅ​ភូមិ​សំរោង ឃុំដូង ស្រុក​ប​ល្ល័​ង​
ខេត្ត​កំពង់ធំ ​មាន​មុខរបរ​ធ្វើស្រែ​ មុនពេល​កើតហេតុ ត្រូវបាន​សាក្សី​ឃើញ​ហេតុការណ៍​បាននិយាយថា កាលពី​ព្រលឹម​
ជនរងគ្រោះ​បាន​ទៅ​ដក​មេស្រា
កំពង់ធំ៖ គ្រោះថ្នាក់​ចរាចរ​ណ៍មួយ​បាន​កើត​ឡើង ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ​ត្រង់​ចំណុច​មុខ​មន្ទីរ​បក្ស​ស្ថិតនៅ​
ភូមិ​ត្នោត ​ឃុំ​កំពង់​ចិន​ជើង ​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ ​កាលពី​វេលា​ម៉ោង​ ៩​ព្រឹក​ថ្ងៃ​ទី​៣ ​ខែ​សីហា ​ឆ្នាំ​២០១២ ​បាន​ធ្វើ​ឲ្យ​
មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ ដោយសារ​រថយន្តក្រុង​ក្រុមហ៊ុន ​សូរិយា​ បុក​។
ស អស់​ចំនួន ៥០០០​រៀល ក្រោយពី​បាន​ដក​មេ​ដល់កំណត់ ជនរងគ្រោះ​មាន
​ភាព​ស្រវឹងស្រា​ជោកជាំ បាត់បង់​ម្ចាស់ការដើរ​រ៉េ​ស្ទើរតែ​ទប់ខ្លួន​ឯង​មិន​ជាប់ ក្រោយមក​ជនរងគ្រោះ​ក៏បាន​ដើរ​យ៉ាង​
សង្ហារ​ដោយ​អំណាច​ស្រា គ្មាន​ខ្លាច​នរណា​ឆ្លងថ្នល់​ទៅមុខ មិន​ទៅ​ថយក្រោយ​មិន​ថយ ខណៈពេលដែល​រថយន្ត​ក្រុង
​បាន​បើក​មកដល់​ចំណុចកើតហេតុ តៃកុង​ឡាន​ក្រឡេកឃើញ​ក៏​ចាប់​ហ្វ្រា​ង​អូស​ចំងាយ​ជាង ១០ម៉ែត្រ ក្រោយមក​
ក៏បាន​បុក​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង ចំពាក់​កណ្តាល​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​តែម្តង ដោយសារតែ​
ជនរងគ្រោះ​ឆ្លង​ជិត​ផុត​ផ្លូវ​ហើយ បែរជា​រត់​ត្រឡប់ក្រោយ​វិញ រីឯ​តៃកុង​ឡានក្រឡេកឃើញ​សភាពការណ៍​មិន​ស្រួល
ក៏​ដា​ក់មេ​ប្រូច​បាត់ស្រមោល ទោះជា​រថយន្ត​មាន​ធានារ៉ាប់រង​ហើយក៏​ដោយ ព្រោះ​ជា​ទំលាប់​អ្នកបើកបរ ព្រោះ​ខ្លាច​ប៉ះ​
របស់​រ៉ឹង​ពី​សំណាក់​សាច់ញាតិ​ជនរងគ្រោះ តែបើ​សិន​តៃកុង​រថយន្តក្រុង​គេច​ពី​ជនរងគ្រោះ​វិញ​មិន​ថា​មាន​មនុស្ស​
ប៉ុន្មាន​នាក់​នៅក្នុង​រថយន្តក្រុង​ជា​អ្នករងគ្រោះ​ជំនួស​វិញ​នោះឡើយ​។

រថយន្ត​បង្កហេតុជា​រថយន្តក្រុង​ដឹក​អ្នកដំណើររបស់​ក្រុមហ៊ុនសូរិយា ពាក់​ស្លាក​លេខ ភ្នំពេញ 3A-4225 
ពណ៌ក្រហមស
នៅក្នុង​រថយន្ត​មាន​ជនជាតិ​បរទេសជាច្រើន​នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​ខ្នែ​រ​  ដែល​បានធ្វើ​ដំណើរ​ចេញពី
​ខេត្តសៀមរាប​ឆ្ពោះ​ទៅភ្នំពេញ​  ក្រោយពី​មាន​ហេតុ​កើតឡើងរថយន្ត​ត្រូវបាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល
​ស្រុក​ស្ទោង​នាំយកទៅ​រក្សាទុកនៅ​កន្លែង​អធិការ ចំណែក​សាកសពត្រូវបាន​ប្រគល់ជូន​សាច់ញ្ញាតិ​ទទួល​យកទៅធ្វើ
បុណ្យ​តាម​ប្រពៃណី​៕cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons