Saturday, August 4, 2012

ក្រ​សួ​ង​​​សុ​ខា​ភិ​បា​ល​​​ព​ង្រឹង​សេវា​កម្ម​​​ថែ​ទាំ​​​សុ​ខ​ភា​ព​​​មា​តា​​និ​ង​​​ទា​រ​ក​​​

ថ្ងៃទី​ 04 ខែសីហា ឆ្នាំ2012, ម៉ោង 07:37 AM ឈ ភ


ក្រ​សួ​ង​​សុ​ខា​ភិ​បា​ល​​​ ​កំ​ពុ​ង​​​ប​ន្ត​​​ព​ង្រឹ​ង​​​សេ​វា​​​ថែ​ទាំ​​​សុ​ខ​ភា​ព​​​ជូ​ន​​​ប្រ​ ជាពល​រ​ដ្ឋ​​ឲ្យ​​ល្អ​​ប្រ​សើរ​​​ជា​ង​​​មុ​ន​ ​តា​ម​​​ផែ​ន​កា​រ ​និ​ង​​​យុ​ទ្ធ​សា​ស្ត្រ​​​រ​ប​ស់​​​រ​ដ្ឋា​ភិ​បា​ល​ ដើ​ម្បី​កា​ត់​​​បន្ថ​យ​​​អ​ត្រា​មរ​ណភា​ព​​​រ​ប​ស់​​មា​តា​ និ​ង​​ទា​រ​ក​ ​នៅ​​ពេ​ល​​​សម្រា​ល​​​កូ​ន​ ​នៅ​​​ម​ណ្ឌ​ល​​ថែ​ទាំ​​​សុ​ខ​ភា​ព​។​
​ថ្មី​ៗនេះ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​អះអាង​ថា ក្រសួង​សុខាភិបាល​បាន​ទទួល​ជោគជ័យ​កន្លង​ទៅ​ថ្មីៗ​នេះ ក្នុង​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា និង​ទារក នៅ​ប្រទេស​កម្ពុជា ដោយ​សារ​គុណភាព សេវា​ព្យាបាល របស់​ក្រុម​គ្រូ​ពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ និង​មណ្ឌល​ថែទាំ​សុខភាព​បាន​ល្អ​ប្រសើរ​ជាង​មុន។អត្រា​ស្លាប់​របស់​ទារក​នៅ​ ពេល​កើត បាន​ថយ​ចុះ​ពី​ចំនួន ៤០០​នាក់ មក​នៅ​ចំនួន​ជាង ២០០​នាក់ នៅ​ក្នុង​ចំណោម​ទារក​កើត​ចំនួន​១សែន​នាក់ នៅ​ទូទាំង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០១០ កន្លង​មក។
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា យើង​ពេញ​ចិត្ត​ចំពោះ​ការ​ថយ​ចុះ​នៃ​អត្រា​ស្លាប់​របស់​ទារក​នេះ។ យើង​រៀបចំ​ប្រព័ន្ធ​ចាត់​ចែង​របស់​យើង​ឆ្លើយ​តប​នឹង​សុខភាព​មាតា និង​ទារក និង​ជាពិសេស ការ​ពង្រឹង​ផ្នែក​សម្ភព នៅ​មណ្ឌល​សុខភាព នៅ​មន្ទីរ​ពេទ្យ​បង្អែក ហើយ​និង​ការ​ចូល​រួម​របស់​សហគមន៍​ទាំង​អស់។ រយៈពេល​កន្លង​មក គឺ​ថា​យើង​បាន​ខិតខំ​បន្ថែម គឺ​ការ​ពង្រីក​ឆ្មប បណ្ដុះ​បណ្ដាល​ឆ្មប ភាគ​ច្រើន​យើង​យក​ឆ្មប​ដែល​បំពេញ​ការងារ​នៅ​មូលដ្ឋាន​ហ្នឹង​ហើយ​។
លោក ម៉ម ប៊ុនហេង ​បន្ត​ថាកន្លង​មកក្រសួង​សុខាភិបាល​ ​មាន​ក្រម​សីលធម៌ សម្រាប់​អប់រំ​គ្រូ​ពេទ្យ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​អ្នក​ជំងឺ ដោយ​គ្មាន​ការ​រើសអើង​អ្នក​មាន ឬ​អ្នក​ក្រីក្រ ឬ​ប្រើ​ពាក្យ​សម្ដី​ទ្រគោះ​បោះបោក​មក​លើ​អ្នក​ជំងឺ​ទេ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ជំងឺ​ទទួល​ភាព​កក់ក្តៅ។ មួយ​វិញ​ទៀត ក្រសួង​សុខាភិបាល​កំពុង​តែ​រៀបចំ​ឲ្យ​មាន​ក្រម​សីលធម៌ សម្រាប់​ពេទ្យ​ឆ្មប​ដែរ នៅ​ថ្ងៃ​ខាង​មុខ​នេះ។ ប៉ុន្តែ គ្រូ​ពេទ្យ​មួយ​ចំនួន​នៅ​មូលដ្ឋាន ត្រូវ​ការ​ប្រាក់​ នៅ​មុន​ពេល​ព្យាបាល​អ្នក​ជំងឺ។ ករណី​ខ្លះ​ទៀត គ្រូ​ពេទ្យ​បាន​ទុក​ឲ្យ​ស្ត្រី​ដែល​កំពុង​ឈឺ​ពោះ​សម្រាល​កូន​នោះ ឲ្យ​រង់ចាំ​រហូត​ដល់​ស្លាប់​ក៏​មាន ដោយ​សារ​តែ​គ្មាន​ប្រាក់​គ្រប់គ្រាន់​តាម​ការ​ចង់​បាន​ពី​គ្រូ​ពេទ្យ។
ក្នុង​ករណី​ដែល​អ្នក​ជំងឺ ឬ​ស្ត្រី​សម្រាល​កូន ជា​គ្រួសារ​ទី​ទាល់ក្រ គ្មាន​ប្រាក់​បង់​សេវា​ព្យាបាល គឺ​ក្រសួង​សុខាភិបាល​មាន​គោលការណ៍​មួយ អនុគ្រោះ​ឲ្យ​អ្នក​ជំងឺ​នោះ មិន​ចាំបាច់​បង់​ប្រាក់​ទេ ដោយ​សារ​តែ​ក្រសួង​សុខាភិបាល​មាន​មូលនិធិ​សមធម៌ ដើម្បី​ជួយ​បង់​ប្រាក់​ឲ្យ​គ្រួសារ​អ្នក​ជំងឺ​នោះ លើ​ការ​ធ្វើ​ដំណើរ ការ​ហូប​ចុក និង​ការ​ព្យាបាល​ជាដើម។
បច្ចុប្បន្ន ក្រសួង​សុខាភិបាល​ មាន​មណ្ឌល​ថែទាំ​សុខភាព​ចំនួន​ជាង ១.០០០​កន្លែង នៅ​ប្រទេស​កម្ពុជា។ ក្រៅ​ពី​នេះ ក្រសួង​សុខាភិបាល​មាន​វេជ្ជបណ្ឌិត​ចំនួន​សរុប​ជាង ៥.០០០​នាក់។
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ ក្រសួង​សុខាភិបាល​បាន​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ទី​ទាល់ក្រ តាម​រយៈ​មូលនិធិ​សមធម៌​នោះ ចំនួន​ជាង ២លាន​ករណី​ហើយ៕Agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons