Saturday, August 18, 2012

ព្រះមហាក្សត្រ យាង​និវត្ត​មកកាន់​មាតុប្រទេស​វិញ​ហើយ​

ថ្ងៃទី 18 សីហា 2012
ដោយ: រតនា
CEN

ភ្នំពេញ: ​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហ​មុនី បាន​យាង​និវត្ត វិលត្រឡប់​មកកាន់​មាតុ​ប្រទេស​​វិញ​ហើយ កាលពី​ម៉ោង ៣ និង ៣០ នាទី រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១២​។ ព្រះមហាក្សត្រ បាន​យាង​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព និង​ចូល​ក្រាប​បង្គំ​គាល់​ព្រះរាជ​បិតា និង​ព្រះរាជ​មាតា​របស់​អង្គ នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១២​។

ព្រះមហាក្សត្រ យាង​និវត្ត​មកកាន់​មាតុប្រទេស (រូបថត : ស៊ីវ ចាន់ណា)
ព្រះមហាក្សត្រ យាង​និវត្ត​មកកាន់​មាតុប្រទេស (រូបថត : ស៊ីវ ចាន់ណា)

​ក្នុងពេល​ទទួល​ព្រះរាជដំណើរ​របស់​ព្រះករុណា នៅ​រសៀល​នេះ នៅ​ព្រលានយន្ត​ហោះ​​អន្តរជាតិ​ភ្នំពេញ គេ​ឃើញ​វត្តមាន​របស់​សម្តេច​ជាស៊ីម ប្រធានព្រឹទ្ធសភា សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា និង​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ជាច្រើន​រូប​ផ្សេងទៀត​។​
​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហ​មុនី បាន​យាង​ទៅពិនិត្យ​ព្រះរាជ​សុខភាព​ នៅ​ប្រទេស​ចិន និង​ចូល​ក្រា​បង្គំ​គាល់​ព្រះ​មាតា​ព្រះ​បិតា​របស់​ព្រះអង្គ ដែល​គង់​នៅ​ក្នុង​ទីក្រុង​ប៉េង​កាំ​ង កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១២​។​
​តាម​គម្រោង ព្រះករុណា ព្រះមហាក្សត្រ ត្រូវ​យាង​វិលត្រឡប់​មក​កម្ពុជា​វិញ កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១២​។ ក៏​ប៉ុន្តែ​ព្រះអង្គ បាន​លើក​ពេល ដោយ​គ្មាន​ការបញ្ជាក់​មូលហេតុ​។​
​កាលណោះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជំនួយការ​ផ្ទាល់​របស់​សម្តេច​ព្រះវររាជ​បិតា​ជាតិខ្មែរ បានឲ្យដឹងថា “​ទោះបីជា​វា​មិនមែនជា​ព្រះរាជដំណើរ​ទស្សនៈកិច្ច​ផ្លូវការ​របស់​ ព្រះមហាក្សត្រ​ក៏​ដោយ ក៏​មន្ត្រី​ចិន​មួយចំនួន ត្រូវបាន​អនុញ្ញត​ឲ្យចូល​ជួប​សម្តែង​ការ​គួ​រសមជាមួយ​ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ក្នុង​អំឡុង​ពេល​ព្រះអង្គ គង់នៅ​ទីក្រុង​ប៉េង​កាំ​ង​”៕
ព្រះមហាក្សត្រ យាង​និវត្ត​មកកាន់​មាតុប្រទេស​វិញ​ហើយ​
ព្រះមហាក្សត្រ យាង​និវត្ត​មកកាន់​មាតុប្រទេស (រូបថត : ស៊ីវ ចាន់ណា)
ព្រះមហាក្សត្រ យាង​និវត្ត​មកកាន់​មាតុប្រទេស​វិញ​ហើយ​
ព្រះមហាក្សត្រ យាង​និវត្ត​មកកាន់​មាតុប្រទេស (រូបថត : ស៊ីវ ចាន់ណា)
ព្រះមហាក្សត្រ យាង​និវត្ត​មកកាន់​មាតុប្រទេស​វិញ​ហើយ​
ព្រះមហាក្សត្រ យាង​និវត្ត​មកកាន់​មាតុប្រទេស (រូបថត : ស៊ីវ ចាន់ណា)
ព្រះមហាក្សត្រ យាង​និវត្ត​មកកាន់​មាតុប្រទេស​វិញ​ហើយ​
ព្រះមហាក្សត្រ យាង​និវត្ត​មកកាន់​មាតុប្រទេស (រូបថត : ស៊ីវ ចាន់ណា)
ព្រះមហាក្សត្រ យាង​និវត្ត​មកកាន់​មាតុប្រទេស​វិញ​ហើយ​
ព្រះមហាក្សត្រ យាង​និវត្ត​មកកាន់​មាតុប្រទេស (រូបថត : ស៊ីវ ចាន់ណា)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons