Saturday, August 18, 2012

គម្រោងបើកច្រកអន្ដរជាតិស្ទឹងបត់និងកសាងផ្លូវដែកកម្ពុជា-ថៃ




(ដោយ៖អ..ប៉ោយប៉ែត) ​៖ ​មន្ត្រី​សាធារណការ​ -​ដឹកជញ្ជូន​ថៃ​ និង ​កម្ពុជា​រួមគ្នា​ចុះទៅ​សិក្សា​លើ​គម្រោង​ដែល​គ្រោង​បើក​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ថ្មី​មួយ​កន្លែង​ទៀត​ នៅ​ឯ​ក្រុង​ប៉ោយប៉ែត​ ក្នុង​នោះ​ដែរ​ក្រុម​ប្រតិភូ​ទាំង​២​ប្រទេស​ ក៏​នាំគ្នា​សិក្សា​លើ​គម្រោង​អនុវត្តន៍ ​ផែនការ​កសាង​ផ្លូវដែក​ពី​ក្រុង​ប៉ោយប៉ែត ទៅ​ប្រទេស​ថៃ​ផង​ដែរ។​ ​
មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​គម្រោង​ខាងលើ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១២​នៅ​ចំណុច ទីតាំង​ដែល​គ្រោង​បើក​ច្រក​អន្តរជាតិ​ស្ទឹង​បត់ ​ដែល​ស្ថិតនៅ​ក្នុងភូមិ​ស្ទឹង​ប​ត់ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
      លោក អ៊ុក សុ​តា ប្រធាន​លេខាធិការដ្ឋាន​គ្រប់គ្រង​សម្បទាន​ផ្លូវដែក ​បាន​បញ្ជាក់​ប្រាប់ឲ្យដឹង​ថា​គម្រោង​ដែល​រួមគ្នា​ចុះ​សិក្សា​ក្នុង​ពេលនេះ គឺ​យោង​ទៅលើ​ទៅតាម​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​-​ថៃ នៅ​ខេត្តសៀមរាប​កាល​ពីពេល​កន្លងមក​ស្ដីពី​គម្រោង​កសាង​ផ្លូវដែក​ផង​ គម្រោង​បើក​ច្រក​អន្តរជាតិ​ស្ទឹង​បត់​នា​ពេល​ខា​មុខ​នេះ​។​
      លោក អ៊ុក សុ​តា បន្តទៀតថា នេះ​គ្រាន់តែ​ជា​គម្រោង​តែប៉ុណ្ណោះ មិនទាន់​អនុវត្ត​ជា​ផ្លូវការ​ភ្លាមៗ​ឡើយ ហើយ​គម្រោង​នេះ​អាច​ដំណើរការ​បាន​លុះត្រាតែ​ភាគី​កម្ពុជា​-​ថៃ រួ​ម​គ្នា​ដោះស្រាយ​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំង​២​ឲ្យ​រួចរាល់​សិន​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons