Monday, August 27, 2012

សម្ដេច​តេ​ជោ​វាយតម្លៃ​ខ្ពស់​ចំពោះ​យុវជន​ស្ម័គ្រចិត្ដ​ចុះ​វាស់វែង​ដីធ្លី​និង​មន្ដ្រី​សុរិយោដី​


ដោយ​ ៖ មរតក ថ្ងៃទី 27 សីហា 2012ម៉ោង 14:35:43
​ខេត្ដសៀមរាប​ ៖​ ប្រមុខ​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​យុវជន​ស្ម័គ្រចិត្ដ​ចុះ​វាស់វែង​ដីធ្លី​ ជូន​ប្រជាពលរដ្ឋ​ និង​មន្ដ្រី​សុរិយោដី​ទាំង​អស់​ដែល​បាន​អនុវត្ដ​ភារកិច្ច​សម្ដេច​ដាក់​ឱ្យ​ “​នយោបាយ​ចាស់​សកម្មភាព​ថ្មី​”​ លើ​វិស័យ​ដីធ្លី​ ក្នុង​ការ​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​គ្រប់​គោលដៅ​ទាំងអស់​ ពិសេស​ក្នុង​ខេត្ដសៀមរាប​ប្រកបដោយ​លទ្ធផល​ត្រចះត្រចង់​ ។​
​ការ​ថ្លែង​កោត​សរសេរ​បែប​នេះ​របស់​ សម្ដេច​តេ​ជោ​ គឺ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ ទី​២៦​ខែសីហា​ឆ្នាំ​២០១២​ ក្នុង​ឱកាស​ ដែល​សម្ដេច​អញ្ជើញ​ចុះ​ជួប​សំណេះ​ សំ​ណា​ល​ជាមួយ​ក្រុម​យុវជន​ស្ម័គ្រចិត្ដ​ និង​មន្ដ្រី​សុរិយោដី​ដែល​កំពុង​ចុះ​វាស់វែង​ ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដសៀមរាប​ ។​
​សម្ដេច​តេ​ជោ​មាន​ ប្រសាសន៍​ថា​ ពេល​នេះ​ពិតជា​មានការ​រីករាយ​ខ្លាំង​ណាស់​ចំពោះ​យុវជន​ស្ម័គ្រចិត្ដ​ទាំងអស់ ​ ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​ជា​ប្រវត្ដិ​សាស្ដ្រ​នេះ​ ។​ សកម្មភាព​នេះ​គឺជា​ការ​ ផ្ដល់​ជូន​ផលប្រយោជន៍​ដ៏​មាន​តម្លៃ​បំផុត​ជូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ ប្រទេស​ ។​ សម្ដេច​បន្ដ​ថា​ ពាក្យ​ថា​នយោបាយ​ចាស់​សកម្មភាព​ថ្មី​ គឺ​មិនមែន​ទើបតែ​កើត​ ឡើង​នៅ​ពេល​នេះ​ទេ​ ពោល​គឺ​រដ្ឋាភិបាល​បាន​បញ្ជូន​មន្ដ្រី​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជា​ ពលរដ្ឋ​ជា​យូរ​មក​ហើយ​ ប៉ុន្ដែ​យើង​មិន​អាច​ធ្វើ​ឱ្យ​បាន​រួចរាល់​តាម​សន្ទុះ​រីក​ ចម្រើន​សង្គម​ជាតិ​ ពិសេស​កំណើន​របស់​ ប្រជាពលរដ្ឋ​ ។​ ដូច្នេះ​ហើយ​នៅ​ពេល​នេះ​ សម្ដេច​បាន​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ដ​ ឱ្យ​ចុះ​អនុវត្ដ​នយោបាយ​ចាស់​សកម្មភាព​ ថ្មី​លើ​វិស័យ​ដីធ្លី​វាស់វែង​ចែក​ជូន​ប្រជា​ពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ឱ្យ​ពួក​គាត់​ទទួល​បាន​នូវ​ភាព​ស្របច្បាប់​ក្នុង​ការ​ប្រើប្រាស់​ ដីធ្លី​ ពិសេស​នៅ​តាម​តំបន់​ដែល​ប្រជា​ ពលរដ្ឋ​មិន​ធ្លាប់​មានកម្ម​សិទ្ធិ​ស្របច្បាប់​។​
​សម្ដេច​តេ​ជោ​បន្ដ​ថា​ នៅ​កម្ពុជា​មិន​ទាន់​មាន​សកម្មភាព​បែប​នេះ​ទេ​ហើយ​ នៅ​លើ​ពិភពលោក​ក៏​មិន​ទាន់​មាន​ប្រវត្ដិ​ នៃ​សកម្មភាព​បែប​នេះ​កើត​មាន​ឡើង​ នោះ​ដែរ​ ។​ នៅ​ពេល​នេះ​ យើង​កំពុង​ធ្វើ​លើ​តំបន់​ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់​កាប់​ដី​ខុសច្បាប់​ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​កាន់កាប់​ដី​គ្មាន​កម្មសិទ្ធិ​ ។​ ការ​ធ្វើ​ លើក​នេះ​ គឺ​ដើម្បី​រក្សា​ស្ថិរភាព​យូរអង្វែង​ជូន​ពួក​គាត់​ពី​២០​ទៅ​៣០​ឆ្នាំ​ ដើម្បី​ឱ្យ​ ពួក​គាត់​មាន​ដីធ្លី​បង្កបង្កើន​ផល​ស្រប​ ច្បាប់​ ។​
​ សម្ដេច​បន្ដ​ទៀត​ថា​ យើង​ទើបតែ​បញ្ចេញ​បាន​នូវ​កម្មសិទ្ធិ​ប្លង់​រឹង​ចំនួន​ ២​លាន​៦​សែន​ក្បាលដី​តែ​ប៉ុណ្ណោះ​ យើង​នឹង​បន្ដ​ធ្វើការ​ចុះបញ្ជី​ក្បាលដី​នៅ​ខាង​ ក្នុង​ទៀត​ ។​ ប៉ុន្ដែ​ឥឡូវនេះ​ យើង​ត្រូវ​ទាញ​យក​មន្ដ្រី​សុរិយោដី​ដែល​មានការ​ពាក់​ ព័ន្ធ​ចុះ​មក​វាស់វែង​លើ​ដី​៣​ប្រភេទ​ គឺ​១-​ ដី​សម្បទាន​សេដ្ឋកិច្ច​,​ ២-​ដី​ព្រៃ​សម្បទាន​ និង​៣-​ដី​កាន់កាប់​ដោយ​ខុសច្បាប់​ ដោយ​ជា​បន្ដ​យើង​នឹង​រៀប​ដី​សម្បទាន​ជូន​ប្រជា​ពលរដ្ឋ​ ។​

​សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ថា​ សកម្មភាព​លើក​នេះ​ បើ​ទោះបីជា​ចំណាយ​ ពេលវេលា​អស់​ប៉ុន្មាន​ ឬ​ក្នុង​តម្លៃ​ណា​ក៏​ ដោយ​ គឺ​ធ្វើ​ឱ្យ​រួចរាល់​ដើម្បី​ធានា​សុវត្ថិ​ ភាព​ប្រជាពលរដ្ឋ​យើង​ កាត់​បន្ថយ​ការ​ ធ្វើ​ចំណាកស្រុក​ និង​ជំរុញ​ល្បឿន​នៃ​ការ​ អភិវឌ្ឍន៍ជនបទ​ ។​ មក​ដល់​ពេល​នេះ​ មាន​ប្រមាណ​ជា​៣៥​ម៉ឺន​គ្រួសារ​ និង​ផ្ទៃដី​ ប្រមាណ​១​លាន​២​សែន​ហិ​កតា​នៅ​ទូ​ទាំង​ ប្រទេស​ត្រូវ​បាន​វាស់វែង​រួចរាល់​ជា​ស្ថាពរ​ ដោយ​មិន​មាន​ប្លង់​ដី​ជាន់​គ្នា​ ។​ ការ​ធ្វើ​ លើក​នេះ​ គឺ​ធ្វើ​ឱ្យ​មាន​ភាព​ច្បាស់លាស់​ ក្នុង​ការ​ផ្ដល់​ដី​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ ដី​ដែល​រដ្ឋ​ធ្វើ​សម្បទាន​ឱ្យ​ក្រុមហ៊ុន​ និង​ ការ​គ្រប់គ្រង​ដី​របស់​រដ្ឋ​ ។​
​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ សេដ្ឋកិច្ច​របស់​ កម្ពុជា​នឹង​ហក់​ឡើង​ខ្ពស់​តាម​រយៈ​កិច្ច​ ការ​ដែល​យុវជន​កំពុង​ចូលរួម​នៅ​ពេល​ នេះ​ ដែល​ផ្ដល់​នូវ​ផលប្រយោជន៍​យ៉ាង​ ខ្លាំង​ណាស់​ដល់​កំណើនសេដ្ឋកិច្ច​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ ។​ យើង​មិន​អាច​នាំ​គ្នា​ អភិវឌ្ឍ​តែ​ទីក្រុង​ ទុក​ជនបទ​ចោល​នោះ​ទេ​ យើង​ត្រូវ​រុញ​សេដ្ឋកិច្ច​ជនបទ​ឱ្យ​ងើប​ ឡើង​តាម​រយៈ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ម្ខាង​ និង​ម្ខាង​ទៀត​តាម​រយៈ​ការ​ផ្ដល់​ដី​ស្រប​ ច្បាប់​ជូន​ប្រជាពលរដ្ឋ​ ។​

​ស្ថានភាព​បែប​នេះ​ យើង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​គ្រួសារ​នីមួយៗ​រហូត​ដល់​សហគមន៍​ និង​រហូត​ដល់​ជាតិ​មានការ​លូតលាស់​ តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ ។​ ក្នុង​ចក្ខុវិស័យ​ឆ្នាំ​២០៣០​ កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​ចាក​ ផុត​ពី​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​ទាប​ ដោយ​មាន​ចំណូល​យ៉ាងតិច​៤.០០០​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មនុស្ស​ម្នាក់ៗ​។ ​
​ជាមួយ​គ្នា​នេះ​ សម្ដេច​តេ​ជោ​បាន​ រំលឹក​ជា​ថ្មី​ដល់​យុវជន​ស្ម័គ្រចិត្ដ​ទាំងអស់​ ដែល​ចុះ​បំពេញភារកិច្ច​វាស់វែង​ដីធ្លី​ ត្រូវ​ផ្ដល់​អាទិភាព​ដល់​ប្រជាជន​ ដោយ​ មិន​ត្រូវ​ខ្លាច​វាស់វែង​ដី​ជូន​គាត់​នោះ​ទេ​ ទោះបីជា​ពេល​នេះ​គាត់​មិន​ទាន់​ធ្វើ​អស់​ ផ្ទៃដី​ដែល​គាត់​មាន​ក៏​ដោយ​ ប៉ុន្ដែ​នៅ​ ក្រោយ​ពេល​ដែល​យើង​វាស់វែង​ផ្ដល់​ជា​កម្មសិទ្ធិ​រួច​ ពួក​គាត់​ពិតជា​ធ្វើ​អស់​មិន​ខាន​ ពេល​នោះ​ហើយ​ដែល​ជីវភាព​របស់​គាត់​ត្រូវ​កើនឡើង​ ៕by nokorwat

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons