Wednesday, August 29, 2012

យុវជនស្ទាវពីរនាក់ ត្រូវប្រជាជនចាប់បានប្រគល់អោយនគរបាល


  Aug-29-2012
រាជ ​ធានី​ភ្នំពេញ ៖ យុវជន​​ស្ទាវ​ពី​រនាក់​​​ជិះ​ម៉ូតូ​​ធ្វើស​កម្ម​ភាព​​ឆក់ទូរស័ព្ទ​​ដៃ​ទំនើប ​​របស់មន្ត្រីស្ថាន​ទូត​អាមេរិក​នៅ​ចំណុច​​​កែង​វិថី​ព្រះស៊ីសុវត្ថិ​​ និង​ផ្លូវ​​​​លេខ​​១០៤ ស្ថិត​ក្នុង​​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ​កាលពីវេលាម៉ោង​​៨ ​និង​៤៥​នាទីព្រឹកថ្ងៃទី២៩ សីហា ២០១២ ​ហើយ​ត្រូវ​​​ជន​រងគ្រោះ ​និង​ប្រជា​ពលរដ្ឋ​​​ក្របួច​បាន​ប្រគល់ឱ្យនគរបាល ។


                                                          
​ ​យុវជន​​ស្ទាវ​ដែល​នគរ​បាល​ឃាត់​ខ្លួន​ ទី១-​ឈ្មោះ​លី វណ្ណូ ​​ភេទប្រុស ​អាយុ​១៩​ឆ្នាំ ​​ជានិស្សិត​​​ ស្នាក់​នៅ​ផ្ទះ​លេខ​១២Eo ផ្លូវ​លេខ​១៩៦ ​សង្កាត់​វាល​វង់​ ខណ្ឌ៧​មករា ​​និងទី២-​ឈ្មោះ​សុខ ឡេង ​ភេទប្រុស អាយុ​១៨​ឆ្នាំ ​ជា​សិស្ស​​​ ស្នាក់​នៅផ្ទះលេខ​៣០Eo ផ្លូវ​លេខ​១០៧ សង្កាត់មនោរម្យ ​​​ខណ្ឌ​៧មករា ។ ​
យោង ​​​តាម​​ពាក្យបណ្តឹង​របស់​ជនរងគ្រោះ​​​​​ឈ្មោះ JEFF  SPITLER ​ភេទប្រុស ​អាយុ​៣៥​ឆ្នាំ​​​ ធ្វើ​ការ​​នៅ​ស្ថាន​ទូត​អាមេរិក ​ស្នាក់នៅផ្ទះ​លេខ​១២Eo ផ្លូវ​​លេខ​៣៧០ ​សង្កាត់បឹង​កេងកង​ទី១ ខណ្ឌ​​ចំការមន​​​ឱ្យ​សមត្ថ​កិច្ច​ដឹង​ថា ​មុន​ពេល​​កើតហេតុ បុរស រងគ្រោះ​​បានជិះម៉ូតូ​កង់បី​ចេញពីផ្ទះ​​ ក្នុង​គោល​បំណង​​​ទៅ​កន្លែង​ធ្វើការ​នៅ​ស្ថានទូត​​អាមេរិក ដោយ​ធ្វើ​​ដំណើ​រ​តាម​​បណ្តោយ​​វិថីព្រះ​ស៊ីសុវត្ថិ ​ លុះមកដល់​​កែង​ផ្លូវលេខ​១០៤ ស្រាប់​តែ​​​មាន​យុវជន​​ស្ទាវ​ពីរនាក់​ ជិះ​ម៉ូតូមកអែប​ និង​ធ្វើសកម្មភាព​ឆក់យក ទូរស័ព្ទ​​ដៃ​ម៉ាកសាំ​សុង​ ស៊េរី​ទំនើបរបស់ជនរងគ្រោះ ។ ​​
ក៏ប៉ុន្តែ ​​នៅពេលនោះ ​​បុរស​រងគ្រោះ​​បាន​ចាប់​ដៃ​​ជន​ល្មើស​​ដណ្តើម​យក​ទូរស័ព្ទ​​​វិញ​ និងបណ្តាល​ឱ្យ​ម៉ូតូ​​ជនដៃដល់​ដួល ប្រកាច់​​​កណ្តាលថ្នល់ ហើយ​ត្រូវ​​ប្រជាពលរដ្ឋ​​ធ្វើ​ដំណើរ​​​ឃើញ​នាំ​​គ្នា​ដេញ​​តាមក្របួច​​ ជាប់ប្រគល់​ឱ្យនគរបាល​​ប៉ុស្តិ៍​​រដ្ឋបាល​វត្តភ្នំ ៕cam111

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons