Tuesday, August 14, 2012

លោក​​​ឱ​ម​ ​យ៉ិ​ន​ទៀ​ង​៖​ ​ម​ន្រ្តី​​​​ដែ​ន​ដី​៤​រូ​ប​ ​នៅ​​​ក្រៅ​​​ឃុំ​​​ប​ណ្តោះ​អា​សន្ន ​​​ជា​​​ស​ម​ត្ថ​កិ​ច្ច​​​ច្បា​ប់​ ​



ថ្ងៃទី​ 14 ខែសីហា ឆ្នាំ2012, ម៉ោង 03:30 PM ឈ.ភ
2

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពុំ​បាន​បញ្ចេញ​ប្រតិកម្ម ចំពោះ​ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ឲ្យ​មន្ត្រី​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស្ថិតនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះទេ​។
​​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១២ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​មានប្រសាសន៍ថា ការអនុញ្ញាត​ឲ្យ​ជន​ជា​ប់​ចោ​ទទាំង ៤ នាក់ ស្ថិតនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ មានន័យ​ថា តុលាការ​បាន​ទទួល​ចោទប្រកាន់​ការ​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​ អំពើពុករលួយ ហើយ​។​

លោក​ ឱម យ៉ិនទៀង បាន​បន្ត​ថា ការ​ដែល​ដោះលែង​ជនជាប់ចោទ​ទាំង ៤​នាក់ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ មានន័យ​ថា តុលាការ​បាន​ទទួល​ឃុំខ្លួន​ជនជាប់ចោទ​ទាំង ៤ នាក់ ជា​បណ្តោះអាសន្ន តាម​ការស៊ើបអង្កេតរ​បស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហើយ​ការអនុញ្ញាត​ នៅក្រៅ​ឃុំ​បែបនេះ ជា​សមត្ថកិច្ច​ច្បាប់ ដែល​ក្នុង​ទោស​ប្រព្រឹត្ត​អំពើពុករលួយ មានទោស​ឧក្រិដ្ឋទោស​ថ្នាក់មជ្ឈិម និង​ទោស​ស្រាល​ជាង​ហ្នឹង ជាប់ឃុំ ៦ ទៅ ៧ ថ្ងៃ​។ តុលាការ​អាច​យល់​ឃើញ​ថា អ្វី​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​ទៅ នាពេលនេះ ចូល​ក្នុង​បទល្មើស​មជ្ឈិម​អីចឹង មេធាវី​របស់​ពួកគេ អាច​ធានា​កូនក្តី ឲ្យនៅ​ក្រៅ​ឃុំ​បាន ប្រសិនបើ​ទោស​នោះ ស្ថិតនៅ​ក្នុង​កម្រិត​មជ្ឈិម​"។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្តទៀត​ថា តុលាការ​ពិចារណា​ឃើញថា អ្វី​ដែល​ជា​ភស្តុតាង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុល​រលួយ ដាក់​ទៅ​នោះ ទើប​តែ​បង្ហាញ​កំហុស ដែល​ស្ថិត​នៅក្នុង​កំរិត​មជ្ឈិម​នៅឡើយ ហើយ​នៅ​មាន​កិច្ច ត្រូវ​ធ្វើ​បន្ត​ទៀត​នៅឡើយ ទាំង​ខាង​តុលាការ ហើយ​ទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ត្រូវ​បន្ត​ការងារ​របស់​ខ្លួន​ទៀត​ដែរ​។​

​ លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រអប់​សំបុត្រ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​នៅ​ផ្លូវ​ព្រះមុនីវង្ស បាន​ទទួល​បណ្តឹង ចំនួន ៥០ ករណី ហើយ​អាច​មាន​ករណី​ពុក​រលួយ​ចំនួន ៤ ទៅ ៥ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូនទៅ​តុលាការ​។​

​សូម​រម្លឹកថា ជន​ជាប់​ទាំង ៤ នាក់ ដែល​ជា​មន្ត្រី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ ត្រូវបាន​ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពី​បទ ពុករលួយ ពាក់ព័ន្ធ​នឹង​កេងប្រវ័ញ្ច​ថវិការដ្ឋ​ជិត ២ លាន​ដុល្លារ​អាមេរិក តាម​រូបភាព​កាត់​ភាគរយ លើ​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង​សាងសង់​លំនៅស្ថាន ជូន​អតីតយុទ្ធជន និង​ជនក្រីក្រ ដើម្បី​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១២ ​លោក លាង សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឱ្យជន​ជាប់​ទាំង ៤ នាក់ ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន បន្ទាប់​ពី​មាន​ការ​ដាក់​ពាក្យ​ស្នើសុំ​ធានា​កូនក្តី​ទាំង ៤ នាក់ ពី​សំណាក់​មេធាវី​ការពារ​ក្តី​របស់​ពួកគេ តែ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។​

​ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចាប់ខ្លួន​មន្ត្រី​នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម ចំនួន ៤ នាក់​នោះ កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១២ និង​បាន​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ មន្ត្រី​ទាំង​៤​នាក់​នោះ បាន​ត្រូវ​លោក សុខ រឿន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ ពុករលួយ រួច​ត្រូវ​ចៅក្រម​ស៊ើប​សួរ និង​ឃុំខ្លួន​បណ្តោះ​នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២៕​agtkor thom
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons