Wednesday, August 15, 2012

ស្រី្តម្នាក់មកលោតទឹកលើស្ពានឥន្ទនូ តែមិនបានសម្រេច ត្រូវប៉ូលិសជួយអន្តរាគមន៍


  Aug-15-2012
កំពត​៖ ​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ បាន​សម្រេច​ចិត្ត​មក​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ឥន្ទ​នូ ស្ពាន​កំពត​ចាស់
តែ​មិនបាន​សម្រេច​ ដោយ​សារ​មាន​ការអន្តរាគមន៍​ទាន់​
ពេលវេលា​ពី​សំណាក់​សមត្ថកិច្ច​ប្រចាំ​គោល​ដៅ​ស្ពាន​។
ចំពោះ​
ហេតុការណ៍​កើតឡើង​ខាងលើ​ ក៏​បាន​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរ​ជិត​មួយ​ម៉ោង​ផង​ដែរ ខ​ណៈ​ដែល​ក្រុម​សមត្ថកិច្ច​ចាប់​
ប្រទាញប្រទង់​ស្ត្រី​គិត​ខី្ល​ចេញពី​ទីតាំង​កើតហេតុ​។​

                                        
ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ច័ន្ទ​ទី​១៥​ ខែសីហា ឆ្នាំ​២០១២ ​ត្រង់ចំណុច​
ស្ពាន​ឥន្ទ​នូ សិ្ថ​ត​ក្នុងភូមិ​ទី្វ​ខាងត្បូង សង្កាត់​អ​
ណ្តូ​ង​ខ្មែរ ក្រុង​កំពត​។​ ក្រោយ​មាន​ករណីនេះ​កើតឡើង ​ស្ត្រី​មាន​វិបត្តិ​
ខាងលើ​មិន​ត្រូវមាន​
អ្នកណា​ស្គាល់​ទីលំនៅ ​និង​អត្តសញ្ញាណ​នៅឡើយ ប៉ុន្តែ​បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​ឃាត់​ឃាំង
ស្ត្រី​រងគ្រោះ​គ្រាន់តែ​និយាយថា នាង​មានផ្ទះ​សំបែង​នៅឯ​ខេត្តកំពង់ចាម​។​
គេ​បានលើកឡើង​ទៀតថា ការគិត​ខ្លី​រហូត​ហ៊ាន​លោតទឹក​សម្លាប់ខ្លួន​យ៉ាងនេះ គេ​មិន​ដឹងថា ស្ត្រី​នេះ​មាន​វិបត្តិ​អ្វី​ឲ្យ​ប្រាកដ​នោះទេ សូម្បី​ឈ្មោះ​ និង​ទីលំនៅ​ក៏​មិនទាន់​ដឹង​ច្បា​ស់​លាស់​នៅឡើយ ដោយ​ពេលនេះ​ប៉ូលិស​កំពុង​ហៅ​មក​សាកសួរ​នៅក្នុង​អធិការដ្ឋាន​៕cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons