Tuesday, August 14, 2012

អ្នក​​​បើ​ក​បរ​ណា​​ល្មើស​​ច្បា​ប់​ច្រើ​ន​​​លើ​ក​ ​នឹ​ង​ចុះ​ឈ្មោះ​ក្នុង​​​ប​ញ្ជី​​​ខ្មៅ​​


ថ្ងៃទី​ 14 ខែសីហា ឆ្នាំ2012, ម៉ោង 07:08 AM ឈ ភ
2

2006-06-19
នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១២ ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​ក្រុង​នៅ​ក្នុង​រយៈពេល ​៦​ខែ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​កើន​ឡើង​ទ្វេដង​នោះ ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មន្ត្រី​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ
 ​​ព្រមទាំងតំណាង​ក្រុមហ៊ុន​រថយន្ត​ក្រុង និង​ប្រធាន​ក្រុមហ៊ុន​រថយន្ត​ក្រុង ​ចំនួន​ជិត ៣០​ក្រុមហ៊ុន បាន​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ ពេញ​មួយ​ព្រឹក ហើយ​តម្រូវ​ឲ្យ​តំណាង​ក្រុមហ៊ុន​បាន​មក​ចូល​រួម​នោះ ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ចំនួន ៦​ចំណុច ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា។
នៅក្នុង​កិច្ច​ប្រជុំ​ពិភាក្សានោះ ​ លោក​នាយ​ឧត្តម​សេនីយ៍ នេត្រ សាវឿន នាយអគ្គស្នងការ​នគរបាល​ជាតិ បាន​ព្រមាន​ថា នៅ​ថ្ងៃ​អនាគត អាជ្ញាធរ​មាន​សមត្ថកិច្ច រាប់​ទាំង​នគរបាល​ជាតិ និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ផែនការ​ដាក់​ឈ្មោះ​អ្នក​បើកបរ​ណា​ដែល​ល្មើស​ច្បាប់​ចរាចរណ៍​ច្រើន​លើក និង​ល្មើស​បទដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ញឹកញាប់​នៅ​ក្នុង​បញ្ជី​ខ្មៅ ដើម្បី​ហាម​ឃាត់​ជន​នោះ​មិន​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ណា​មួយ​ទទួល​យក​ធ្វើ​ការ​ បើកបរ​ទៀត​ឡើយ។ចំណែក​ឯ​ក្រុមហ៊ុន​រថយន្ត​ក្រុង​ណា​ដែល​បង្ក​គ្រោះថ្នាក់​ ចរាចរណ៍​ញឹកញាប់ និង​ធ្វេសប្រហែស​ច្រើន​ដង​ពេក នឹង​ប្រឈម​មុខ​ការ​ដក​អាជ្ញាប័ណ្ណ ឬ​បិទ​អាជីវកម្ម​ក្រុមហ៊ុន​នោះ​តែ​ម្តង។
តាមរបាយការណ៍របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​នគរបាល​ចរាចរណ៍ បាន​រក​ឃើញ​ថា នៅ​ក្នុង​រយៈ​៦ខែ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ រថយន្ត​ក្រុង​នានា បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កើន​ដល់​ចំនួន​ជិត ៤០​ករណី ប្រៀបធៀប​នឹង​រយៈពេល​៦​ខែ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ គឺ​ចំនួន​ជាង ១០​ករណី។ ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទៅ​នៅ​ក្នុង​រយៈពេល​៦​ខែ នៅ​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ គឺ​ចំនួន​ជាង​១ពាន់​នាក់ និង​មនុស្ស​រង​របួស​ចំនួន​ជាង ៥ពាន់​នាក់។
លោក​នាយ​ឧត្តម​សេនីយ៍ នេត្រ សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ដោយ​សម្ដី​ម៉ឺងម៉ាត់​ថា មុន​នឹង​ឈាន​ដល់​ការ​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ នៃ​អ្នក​បើកបរ​នោះ និង​បិទ​អាជីវកម្ម​ក្រុមហ៊ុន គឺ​ឆ្លង​កាត់​ការ​អប់រំ និង​ព្រមាន​ច្រើន​ដង។
លោក តូច ច័ន្ទកុសល្យ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ថា ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ក្រុង​នានា​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​ណា​ ដែល​សុំ​ច្បាប់​ទៅ​ជប់លៀង ឬ​ហូប​ការ មក​បើកបរ​ភ្លាមៗ​ទេ ដោយ​សារ​តែ​ជន​នោះ​មិន​ទាន់​ស្វាង​ពី​ជាតិ​ស្រវឹង៖
ចំណែកលោក កូ កុកវ៉ាន់ ​តំណាង​ក្រុមហ៊ុន​រថយន្ត​ក្រុង​ឈ្មោះ កាពីតូល បាន​មាន​ប្រសាសន៍​ថារថយន្ត​ក្រុង​របស់​លោក​មាន​ចំនួន​សរុប​១៨០​គ្រឿង។ រយៈពេល​៦​ខែ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ រថយន្ត​របស់​លោក​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១៣​ករណី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៨​នាក់ និង​រង​របួស​ចំនួន​៣៧​នាក់។
ការ​សិក្សា​ស្រាវ​ជ្រាវ​កន្លង​មក ដោយ​មន្ត្រី​នគរបាល​ចរាចរណ៍ បាន​រក​ឃើញ​ថា រថយន្ត​ក្រុង​មួយ​ចំនួន​មាន​បញ្ហា​ខូច​ហ្វ្រាំង ខូច​ចង្កូត ខូច​ភ្លើង​សញ្ញា កុងទ័រ​ល្បឿន​មិន​ដើរ និង​អ្នក​បើកបរ​មាន​សារធាតុ​ស្រវឹង​ជាដើម៕agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons