Saturday, August 25, 2012

ប្រជាពលរដ្ឋ​នៅ​តែ​ពពាក់ពពូន​ទៅ​ឈរ​ចាំ​រើស​មាស​ទោះបី​សមត្ថកិច្ច​រា​រាំង​ក៏​ដោយ​


ដោយ​ ៖ ព្រហ្ម​​​ សុផៃ ថ្ងៃទី 25 សីហា 2012ម៉ោង 16:04:04
​ខេត្ដតាកែវ​ ៖​ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​អង្គរបុរី​ ខេត្ដតាកែវ​ រាប់​ពាន់​នាក់​ នៅ​តែ​បន្ដ​ពពាក់ពពូន​ប្រជ្រៀត​គ្នា​រង់ចាំ​រើស​មាស​នៅ​ពេល​គ្រឿងចក្រ​របស់​ កង​ វិស្វករ​កម្ម​កាយ​យក​អាចម៍ដី​ធ្វើ​ផ្លូវ​នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍​ ឃុំ​ព្រែក​ផ្ទោល​ ខាងត្បូង​ស្ពាន​ឆ្លងស្ទឹង​អង្គរបុរី​ចម្ងាយ​១០០​ម៉ែត្រ​ ។​
​ហេតុការណ៍​ប្រជាពលរដ្ឋ​ពពាក់ពពូន​ ទៅ​ឈរ​ចាំ​រើស​មាស​ខាងលើ​នេះ​បាន​ កើតឡើង​តាំងពី​ថ្ងៃ​ទី​២៤​ខែសីហា​ឆ្នាំ​ ២០១២​មក​ម្ល៉េះ​ ហើយ​រហូត​មក​ដល់​ ល្ងាច​ថ្ងៃ​ទី​២៥​ខែសីហា​ នៅ​តែ​មាន​ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​ឈរ​ត្រៀបត្រា​ចាំ​រើស​ដដែល​ បើ​ទោះបីជា​សមត្ថកិច្ច​បាន​ រារាំង​យ៉ាងណា​ក៏​ដោយ​ ក៏​មិន​អាច​រារាំង​បាន​នោះ​ដែរ​ ។​
​ប្រជាពលរដ្ឋ​ដែល​ទៅ​ឈរ​ចាំ​រើស​មាស​ នៅ​ភូមិ​-​ឃុំ​ខាងលើ​បានឱ្យ​ដឹង​ថា​ កន្លែង​ ដែល​កម្លាំង​កង​វិស្វកម្ម​កាយ​អាចម៍ដី​ ដើម្បី​ធ្វើ​ផ្លូវ​ គឺជា​កន្លែង​កំណប់​កាលពី​ សម័យ​បុរាណ​ ហើយ​មាន​ប្រជាពលរដ្ឋ​ មួយ​ចំនួន​បាន​រើស​មាស​បាន​យ៉ាងច្រើន​ ដោយ​ខ្លះ​ជា​មាស​ដុំ​ និង​ខ្លះ​ទៀត​ជា​មាស​ កែ​ច្នៃ​ធ្វើ​គ្រឿងអលង្ការ​រួច​ជា​ស្រេច​ ។​ ពួក​គាត់​បន្ដ​ថា​ ដោយសារ​តែ​មាន​គេ​ រើស​បាន​យ៉ាងច្រើន​ក្រាស់ក្រែល​ដូច្នេះ​ ទើប​ពួក​គាត់​មក​ឈរ​រង់ចាំ​រើស​ក្រែង​ លោ​បាន​នឹង​គេ​ ពីព្រោះ​បើ​តាម​គាត់​ដឹង​ កន្លែង​ដែល​កំពុង​ជីក​កាយ​យក​អាចម៍ដី​ នេះ​ គឺជា​ទីតាំង​កប់​កំណប់​ពី​បុរាណ​ ដូច្នេះ​ ប្រាកដជា​មាន​មាស​យ៉ាងច្រើន​ទៀត​ ។​
​គួរ​បញ្ជាក់​ថា​ នៅ​ក្នុង​ពេល​ថ្មីៗ​កន្លង​មកនេះ​ គ្រឿងចក្រ​កាយ​ដី​របស់​កង​វិស្វករ​ កម្ម​ដែល​ធ្វើ​ផ្លូវ​១​ខ្សែ​ពី​ផ្សារ​ព្រៃ​ល្វា​ទៅ​ រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​ភ្នំ​ដា​ ស្រុក​ អង្គរបុរី​ បាន​កាយ​ប្រទះ​ឃើញ​គ្រឿង​ អលង្ការ​ជា​ច្រើន​ដែល​ធ្វើអំពើ​មាស​ ឃើញ​ ដូច្នេះ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​សម្រុក​ ចូល​ដណ្ដើម​គ្នា​រើស​មិន​គិត​ពី​គ្រោះថ្នាក់​ ដល់​អាយុជីវិត​ ។​ ឃើញ​ដូច្នោះ​ លោក​ អធិការ​ស្រុក​អង្គរបុរី​បាន​ដាក់​សមត្ថ​ កិច្ច​ជា​ច្រើន​ដើម្បី​ទប់ស្កាត់​ដើម្បី​សម្រួល​ ដល់​កម្លាំង​កង​វិស្វកម្ម​កុំឱ្យ​កកស្ទះ​ ដំណើរការ​ធ្វើ​ផ្លូវ​ ប៉ុន្ដែ​នៅ​តែ​មិន​អាច​ ទប់ស្កាត់​បាន​ ដោយសារ​តែ​មាន​ប្រជា​ ពលរដ្ឋ​ច្រើន​ឡើង​បាន​សម្រុកចូល​មក​ ឈរ​ចាំ​រើស​មាស​ ។​
​លោក​ ឈាវ​ ហ៊​ អភិបាលស្រុក​ អង្គរបុរី​ មាន​ប្រសាសន៍​ថា​ ដោយសារ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​រើស​បាន​មាស​ ដូច​ជា​ម្កុដ​ខ្សែក្រវាត់​ពាក់​ឈៀង​ពី​សម័យ​ បុរាណ​គ្រឿងអលង្ការ​ ជា​ច្រើន​ដែល​ខ្លះ​ មាន​ទម្ងន់​រហូត​ដល់​១​គីឡូក្រាម​ និង​រាប់​ តម្លឹង​នោះ​ ទើប​សកម្មភាព​នេះ​ចេះ​តែ​ មាន​ប្រជាពលរដ្ឋ​កើនឡើង​មក​ឈរ​ចាំ​ រើស​ ។​ លោក​បន្ដ​ថា​ មាន​ប្រជាពលរដ្ឋ​ខ្លះ​ពិតជា​រើស​បាន​ហើយ​ខ្លះ​ទៀត​បាន​ច្រើន​ ក៏​រត់គេច​ខ្លួន​បាត់​ព្រោះ​ខ្លាច​ពី​សុវត្ថិភាព​ ។​
​លោក​បញ្ជាក់​ឱ្យ​ ដឹង​ថា​ សកម្មភាព​នេះ​ប្រហែលជា​ពិបាក​បញ្ចប់​ភ្លាមៗ​ណាស់​ ពីព្រោះ​ផ្លូវ​នៅ​ចំណុច​ឃុំ​ខាងលើ​ ទើបតែ​ចាប់ផ្ដើម​កាយ​បាន​បន្ដិច​ប៉ុណ្ណោះ​ ក៏​មានរឿង​ហេតុ​បែប​នេះ​កើតឡើង​ ដែល​អាច​ធ្វើ​ឱ្យ​ស្ទះ​ការងារ​ក្រុម​វិស្វកម្ម​ ខណៈ​នៅ​ចំណុច​ឃុំ​ខាងលើ​ឱ្យ​តែ​នៅ​ក្នុង​ដី​ គឺ​សុទ្ធតែ​មាស​ទាំងអស់​ ដោយ​ខ្លះ​ជា​ដុំ​ ខ្លះ​ជា​គ្រឿងអលង្ការ​ផ្សេងៗ​ ។​

​លោក​ ជា​ សម្បត្ដិ​ ប្រធាន​កា​រិ​យា​ល័យ​វប្បធម៌​ស្រុក​អង្គរបុរី​មាន​ប្រសាសន៍​ថា​ មូលហេតុ​ដែល​ស្រុក​អង្គរ​សំបូ​រមាស​ បែប​នេះ​ ព្រោះ​ជាទី​ក្រុង​ដំបូង​បង្អស់​របស់​ ប្រទេស​កម្ពុជា​ ដូច្នេះ​គ្រើ​ឿ​ង​អលង្ការ​ដែល​ នៅ​កប់​ក្នុង​ដី​គឺជា​របស់របរ​ស្ដេច​ និង​ អ្នក​មាននៅ​សម័យ​នោះ​ ពីព្រោះ​សូ​ម្បី​ តែ​ចិញ្ចៀន​ដែល​ប្រជាពលរដ្ឋ​រើស​បាន​ មាន​រង្វង់​ធំ​ជាង​មេជើង​ទៅ​ទៀត​ ។​ លោក​ បន្ដ​ថា​ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ទប់ស្កាត់​ មិន​ឱ្យ​ប្រជាពលរដ្ឋ​រុករ​កកាយ​ឬ​ជីក​នៅ​ តំបន់​មួយ​ចំនួន​នោះ​ទេ​ ដើម្បី​រក្សាទ្រព្យ​ កំណប់​ពី​បុរាណ​ទាំងនោះ​ កុំ​អី​ប្រជា​ពល​ រដ្ឋ​ជីក​កាយ​រុករក​គ្មាន​សល់​នោះ​ទេ​ ៕angkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons